Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

លោក ជាវ តា​យ អញ្ជើញ​បើក​វិញ្ញាសារ​សម្រាប់​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨

កំពត ៖ នៅ​ព្រឹក​ថ្ងៃទី​២០ ខែ​សីហា ឆ្នាំ​២០១៨​នេះ លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត បាន​អញ្ជើញ​បើក​វិញ្ញាសារ​សម្រាប់​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​សិក្សា ដែល​ធ្វើឡើង​នៅ​វិទ្យាល័យ​មិត្តភាព​កម្ពុជា ជប៉ុន កំពត​ក្រុង​។​

​ចំពោះ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​(​បាក់​ឌុប​)​ឆ្នាំ​សិក្សា​២០១៧-២០១៨ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២០​ខែ​សីហា ឆ្នាំ​២០១៨​នេះ សម្រាប់​ខេត្ត​កំពត គឺមាន​៩​មណ្ឌល ប៉ុន្តែ​ក្នុង​ចំណោម​នោះ ត្រូវបាន​ប្តូរ​មណ្ឌល​សាលា​គរុកោសល្យ​និង​វិក្រិត្យការ ដោយ​តម្រូវ​ឲ្យ​បេក្ខជន​ទៅ​ប្រឡង​នៅ​ឯ​វិទ្យាល័យ​ឯកជន​វឌ្ឍន​វិជ្ជា​ជំនួស​វិញ ខណៈ​ស្ថានភាព​ទឹកជំនន់​ភ្លៀង​បាន​ជោរជន់​លិច​ដល់​អគារសិក្សា​ខាងលើនេះ​។​

​ទាក់ទង​នឹង​ការប្រឡង​បាក់​ឌុប​ឆ្នាំនេះ លោក តា​ក ហាប់ ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត​កំពត បានឲ្យដឹងថា ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​នៅ​ថ្ងៃ​ទី​២០​ខែ​សីហា ឆ្នាំ​២០១៨​នេះ ក្នុង​ខេត្ត​កំពត មាន​សិស្ស​ជា​បេក្ខជន​ប្រឡង​ចំនួន​៥.៥១៩​នាក់ ដោយ​បាន​ចែកចេញ​ជា​៩​មណ្ឌល រួន​មាន​៖​ទី​១/​វិទ្យាល័យ​ព្រះ​រាជសម្ភារ ទី​២/​សាលាបឋមសិក្សា ហ៊ុន សែន ១​មករា ទី​៣/​អនុវិទ្យាល័យ ឌី​ប៉ុក មហា​សាមគ្គី ទី​៤/​សាលាបឋមសិក្សា សម្តេច​តា ទី​៥/​អនុវិទ្យាល័យ​ក្រាំង​អំពិល ទី​៦/​វិទ្យាល័យ​មិត្តភាព​កម្ពុជា​-​ជប៉ុន កំពត​ក្រុង ទី​៧/​អនុវិទ្យាល័យ​ជុំ​គ្រៀល ទី​៨/​វិទ្យាល័យ​ត្រ​សេក​កោង និង​ទី​៩/​វិទ្យាល័យ ឯកជន​វឌ្ឍន​វិទ្យា​។​

​សូម​ជម្រាប​ផងដែរ​ថា ដោយសារ​ក្រុង​កំពត​បាន​រង​នូវ​ជំនន់ ព្រោះតែ​ភ្លៀង​ធ្លាក់​មិន​ឈប់​រយៈពេល​ជាច្រើន​ថ្ងៃ ដែល​ធ្វើឲ្យ​ភូមិសាស្ត្រ​ក្នុង​ក្រុងកំព​តរង​ផលប៉ះពាល់​ផង​ដែរ ហើយ​មណ្ឌល​ប្រឡង​មួយ​កន្លែង​នៃ​សាលា​គរុកោសល្យ និង​វិក្រិត្យ​ការត្រូវ​ជំនន់​ភ្លៀង​វាយលុក​បណ្តាល​ឲ្យ​លិច​អគា​រនៃ​មណ្ឌល​ប្រឡង ទើប​ត្រូវ​ប្តូរ​ទិសដៅ​ឲ្យ​បេក្ខជន​ទៅ​ប្រឡង​នៅ​មណ្ឌល​វិទ្យាល័យ​ឯកជន​វឌ្ឍន​វិជ្ជា ជំនួស​វិញ​៕

 

r180820c2 r180820c4 r180820c5 r180820c6 r180820c7 r180820c8 r180820c9

 

Filed in: Recent