Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

នគរបាល​ខណ្ឌ​ពោ​ធ៌​សែន​ជ័យ​ក្រោមការដឹកនាំរបស់លោក​ យឹម​ សារ៉ាន់ ចុះបង្ក្រាប​ក្រុមចោរប្លន់​០៣​នាក់​ប្លន់​ប្រដាប់អាវុធ​

ភ្នំពេញ ៖  ចោរប្លន់​ប្រដាប់អាវុធ​មួយក្រុម បានធ្វើ​សកម្មភាព​លួច​ប្លន់​ម៉ូតូ​អស់​លាក់ ខណៈ​ប្រជាពលរដ្ឋ​ប្រទះឃើញ ដែល​ពួកគេ​យក​ម៉ូតូ​ទៅ​លាក់ទុក​ក្នុងព្រៃ មួយ​កន្លែង​ក្នុង​បុរី ព្រីន​ថោន ខណៈ​ដែល​មាន​បំណង​ចង់​យក​ចេញ​វិញ តែ​ត្រូវ​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ទៅ​កម្លាំង​នគរបាល​ចុះ​ឡោមព័ទ្ធ ចាប់​បាន​ជនសង្ស័យ​ចំនួន​០៣​នាក់ និង​ម៉ូតូ​៣​គឿង នៅ​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០១៨ ក្នុង​ភូមិ​ក្បាលដំរី​២  សង្កាត់​កា​កាប​២  ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​មន្ដ្រីនគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ឲដឹងថា នៅ​មុនពេល​កើតហេតុ ក្រុមចោរប្លន់​ប្រដាប់អាវុធ​ខាងលើ បានធ្វើ​សកម្មភាព​កាច់​សោក​ម៉ូតូ មួយគ្រឿង ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1BZ-5958 បានសម្រេច ហើយ​រួច​ជិះ​គេចខ្លួន​ចូល​ក្នុង​ព្រៃ និង​យក​ទៅ​លាក់ទុក​នៅ​ក្នុង​ផ្ទះល្វែង​មួយកន្លែង ដែល​គេ​ទុកចោល លុះ​មកដល់​វេលា​កើតហេតុ ជនសង្ស័យ​ទាំងនោះ​បាន​មក​យក​ម៉ូតូ ក្នុង​គោលបំណង​យកចេញ   តែ​ត្រូវបាន​ប្រជាពលរដ្ឋ ប្រទះ​ឃើញ​ក៏​រាយការណ៍​ទៅ​នគរបាល ភ្លាម​នោះ​កម្លាំង​ប៉ុស្តិ៍​កា​កាប​២ សហការ​ជាមួយ​កម្លាំង​ខណ្ឌ​បាន​ចុះ​បង្ក្រាប​ជាក់ស្តែង​ទាន់ពេលវេលា​។​

​កម្លាំង​នគរបាល បាន​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៣​នាក់ ដែល​ស្ថិត​ក្នុង​ការសង្ស័យ​នៅឡើយ និង​ម៉ូតូ​ដែល​ជនសង្ស័យ​ជិះ​ម៉ាក​ហុងដា​ឌ្រី​ម សេរី​ឆ្នាំ​២០១៤ ពាក់​ស្លាក​លេខ​ភ្នំពេញ​1CW-5779 មួយគ្រឿង​, ម៉ូតូ​ម៉ាក Zoomer-X ពណ៌​សលាយ​លឿង ពាក់​ស្លាក​លេខ ភ្នំពេញ​1GG-7230​។​

ដោយឡែក ម៉ូតូ​ដែល​ជនសង្ស័យ​លួចបាន​ហើយ យក​មក​លាក់ទុក​ក្នុង​គុម្ព​ព្រៃ មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម សេរី​ឆ្នាំ​២០១៣ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1BZ-5958​។​

​ក្រោយ​ប្រតិ​បត្ដិកា​រ ជនសង្ស័យ​ទាំង​០៣​នាក់​ខាងលើ រួមជាមួយ​វត្ថុតាង​ត្រូវបាន​បញ្ជូន​ទៅ​ផ្នែក​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​បន្ដ​ការសួរនាំ និង​ចាត់ការ​បន្ដ​តាម​នីតិវិធី ៕

ច180820a2 c180820a3 c180820a4

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, រាជធានីភ្នំពេញ