Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ប្រជាកសិករ ១៥៥​គ្រួសារ រស់នៅ​ក្រុង​សែន​មនោ​រម្យ បាន​ទទួល​ពូជ​ដំណាំ​ហូប​ផ្លែ ពី​ឯកឧត្តម ស្វាយ សំ​អ៊ាង​អភិបាល ខេត្ត​មណ្ឌលគិរី​

ខេត្ត​មណ្ឌលគិរី ៖ នៅ​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១៥ ឯកឧត្ដម​ស្វាយ សំ​អ៊ាង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាន​ចែក​ពូជ​ដំណាំ​ហូប​ផ្លែ​ដល់​ប្រជាកសិករ​១៥៥​គ្រួសារ​។​

​លោក សុង ឃាង ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង នេសាទ​ខេត្ត បាន​ប្រាប់​សារ​ព័ត​មាន​ខ្មែរ​អច្ឆរិយៈ ថា​ស្ថានភាព​និង​អាកាសធាតុ ទឹកភ្លៀង​ចាប់ពី​ដើមឆ្នាំ​២០១៧ មកទល់​ពេល​បច្ចុប្បន្ន​នេះ​មាន​ភ្លៀង​ធ្លាក់​បរិមាណ​សរុប​ជា​មធ្យម​ចំនួន​១៥៣២,៤៣ មី​លី​ម៉ែត្រ ច្រើន​ជាង​ឆ្នាំ​មុន​៣៨៥,៨៧​មី​លី​ម៉ែត្រ​។​

​លោក​បាន​បញ្ជាក់ទៀតថា នៅ​ឆ្នាំ​មុន​បាន​ដាំ​ដំណាំ​ប័រ ចំនួន​១១០​ហិកតា និង​ធូ​រ៉េន ចំនួន​៧២​ហិច​តា​ដោយឡែក​ឆ្នាំនេះ មន្ទីរ​បាន​នាំ​ពូជ​ដំណាំ​ហូប​ផ្លែ​ចែក​ជូន​ប្រជាកសិករ ក្នុង​ក្រុង​សែន​មនោ​រម្យ មាន​១៥៥​គ្រួសារ ដោយ​ក្នុង​មួយ​គ្រួសារ​ទទួលបាន​ពូជ​ដំណាំ​ហូប​ផ្លែ​ចំនួន​៥​ដើម​។​

​ប្រជា​កសិករ​ដែល​រស់​នៅក្នុង​ក្រុង​សែន​មនោ​រម្យ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រៀលជ្រៅ​ចំពោះ​ឯកឧត្តម ស្វាយ សំ​អ៊ាង  អភិបាលខេត្ត​និង​លោក សុង ឃាង​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ តែងតែ​យកចិត្តទុកដាក់ និង​គិតគូ​ដល់​ជីវភាព​រស់នៅ​របស់​ប្រជា​ខ្វះខាត ដោយ​បាន​ផ្តល់​ជា​ពូជ​ដំណាំ​ផ្សេងៗ​ដល់​ប្រជា​កសិករ​សម្រាប់​យក​ទៅ​ធ្វើ​ការដាំដុះ និង​បង្កបង្កើនផល​ជា​រៀងរាល់ឆ្នាំ ។​

​ឯកឧត្ដម ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី បាន​ផ្ដាំផ្ញើរ​ដល់​ប្រជាកសិក​រទាំង​១៥៥ គ្រួសារ​ត្រូវ​យកចិត្តទុកដាក់​បង្ក​បង្កើន​ផល  ដើម្បី​ទ្រទ្រង់​ជីវភាព​គ្រួសារ ជាពិសេស​ដំណាំ​ហូប​ផ្លែ​ដែល​ជា​ពូជ​ល្អៗ ទទួលបាន​ពី​មន្ទីរ​កសិកម្ម​ខេត្ត មិន​ត្រូវ​ខ្ជះខ្ជាយ​ធ្វេសប្រហែស នាំ​អោយ​ខាតបង់​ឡេ​ី​យ​។​

​ឯកឧត្ដម​សង្ឃឹមថា​ថ្ងៃក្រោយ ជីវភាព​ពលរដ្ឋ​និង​បាន​ធូរធា តាមរយ​:​ការបង្កបង្កើន​ផល ហើយ​ត្រូវ​ថែរក្សា​សុខភាព​ជា​ចំបង​ក្នុង​ការរស់នៅ ៕

c180816a2 c180816a3 c180816a4 c180816a1

Filed in: ខេត្តមណ្ឌលគីរី, ព័ត៌មានជាតិ, ព័ត៌មានថ្មី