មណ្ឌលគិរីះ នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ នៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី បានកិច្ចប្រជុំនេះបានប្រព្រឹត្តទៅ នាឱកាសនោះដែរ ក្រោមអធិបតីភាព ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានប្រគល់កំព្យូទ័រ ចំនួន២៤គ្រឿង ជូនដល់អាជ្ញាធរក្រុងស្រុក និងអង្គភាពផ្តល់សេវាសាធារណៈ គំរូ ក្នុងវិស័យអប់រំនិងវិស័យសុខាភិបាល ដែលជាការឧបត្ថម្ភរបស់រាជរដ្ឋាភិបាលកម្ពុជា។
ដើម្បីជាការលើកទឹកចិត្តដល់មន្រ្តីអង្គភាព ក្នុងការផ្តល់សេវាសាធារណៈឱ្យមានប្រសិទ្ធភាព ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានបើកកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពី ការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិ បាល របស់រាជរដ្ឋាភិបាលកម្ពុជា ជូនមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរក្រុងស្រុក ដើម្បីធ្វើយ៉ាងណា ជម្រុញ និងលើកកម្ពស់ប្រសិទ្ធភាព នៃដំណើរការរបស់អង្គភាពផ្តល់សេវាសាធារណៈក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ឱ្យកាន់តែប្រសើរ ៕ ដោយ ចាន់ឡុង