ខេត្តមណ្ឌលគិរីៈ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨ នាវេលាម៉ោង ០៤ល្ងាច បាននគរបាលស្រុកកោះញ៉ែក បានឃាត់ខ្លួនជនជាតិវៀតណាមចំនួន ០៧នាក់ ព្រមទាំងរថយន្តធន់ធំ ចំនួន ០៣គ្រឿង នៅចំណុចភូមិរង្សី ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី ។
សេចក្តីរាយការពីអ្នកឃើញការឃាត់ជនសង្ស័យនោះបានប្រាប់ថា៖ ក្រោយការប្រតិបត្តិការនៅភូមិសាស្ត្រខាងលើ រថយន្តនិងជនជាតិវៀតណាមទាំងនោះ ត្រូវបញ្ជួនទៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីភ្លាមៗ ។មិនទាន់មានការបញ្ជាក់ណាមួយឱ្យបានច្បាស់លាស់ ទាក់ទងនិងការឃាត់ជនជាតិវៀតណាមទាំងនោះ នោះទេ។ គ្រាន់តែដឹងពីប្រ ភព នគរបាលខ្លះបញ្ជាក់ថា៖ជនជាតិវៀតណាម និង រថយន្តពុំមានឯកសារគ្រប់គ្រាន់តែប៉ុណ្ណោះ ។
ប្រភពដាច់ដោយឡែកមួយទៀតបានបង្ហើបថា ៖ មូលហេតុនៃការឃាត់នោះដោយសារតែរថយន្តជនជាតិវៀតណាមខាងលើ ចូលមក ដល់កម្ពុជាបំពាក់ស្លាកលេខខ្មែរ ទាំងដែលរថយន្តទាំងនេះជារថយន្តមកពីប្រទេសវៀតណាម ។ ទោះជាយ៉ាងណានៅព្រលប់ថ្ងៃដដែល នេះ លោកឧត្តមសេនីយ៍ត្រី ឡោ សុខា ស្នងការនគរបាលខេត្តបានឲដឹងថា ៖ រថយន្ដទាំងចូលមកពីខេត្តរតនៈគីរី ហួសមកដល់ស្រុកកោះញ៉ែក ចតនៅចំណុចបេនឡានកោះញ៉ែក ទើបកំលាំងនគរបាលយើងឃើញ ហេតុកានេះបានធ្វើការស៊ួរនាំឈានដល់ឃាត់ខ្លួនតែម្ដង លោកបន្ដថា ៖ រថយន្តទាំងនោះក្លែងបណ្លំឯកសារ ពិសេសស្លាកលេខរថយន្តតែពុំមានធ្វើសកម្មភាពបទល្មើសអ្វីនោះទេជុំវិញបញ្ហានេះកំលាំងជំនាញនឹងធ្វើបែបបទបញ្ជួនទៅប្រទេសដើមវិញ ៕ដោយ ចាន់ឡុង