Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ឯកឧត្តម សន វី ប្រតិភូរាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុកជាអគ្គនាយកទូរ​គមនាគមន៍កម្ពុជា បាននាំយកទាន​ព្រះវស្សា​​ប្រគេនដល់វត្ត​ចំនួន ០៥ នៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖  កាលព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨នេះ ឯកឧត្តម សន វី ប្រតិភូរាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុកជាអគ្គនាយកទូរ​គមនាគមន៍កម្ពុជា តំណាងឲឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ រួមដំណើរដោយ លោក លោកស្រី ថ្នាក់ដឹកនាំ មន្ត្រីរាជការ អ្នកមុខ អ្នកការ ក្រោមឱវាទ បាននាំយកទយ្យទាន បច្ច័យ និងទៀនព្រះវស្សា ព្រមទាំងគ្រឿងអត្ថបរិក្ខាជាច្រើន​ទៀត ទៅវេរប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស នៅក្នុងវត្តចំនួន៥ រួមមាន វត្តគិរីអណ្តែត វត្តគិរីរស្មី វត្តគិរីសុវណ្ណ វត្តមានគុណ និងវត្តគិរីរតនារាម ស្ថិតនៅក្នុងឃុំត្រងិល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដើម្បីឧបត្ថម្ភដល់ព្រះសង្ឃ នៅក្នុងរដូវបុណ្យចូល​កាន់ព្រះវស្សា ដែលមានរយៈពេល៣ខែ ក្នុងគោលបំណងជួយជ្រោម ជ្រែងដល់សាសនាព្រះពុទ្ធ ជាសាសនារបស់រដ្ឋ ស្របពេលដែល​ពិធី​បុណ្យចូលកាន់ព្រះវស្សា ដែលជាពិធីបុណ្យដ៏ធំមួយ នៅក្នុងសង្គមកម្ពុជា ដែលគ្រប់វត្តអារាមនៅ​ទូទាំងប្រទេសបានប្រារព្វធ្វើឡើង​គ្រប់ៗគ្នា។

ក្នុងឱកាសដ៏មានតម្លៃនោះដែរ ឯកឧត្តម សន វី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកទូរគមនាគមន៍កម្ពុជា និងលោក លោកស្រី ថ្នាក់ដឹកនាំ​មន្ត្រីរាជការ អ្នកមុខ អ្នកការ ក្រោមឱវាទ បានវេរប្រគេនទយ្យទាន បច្ច័យ និងទៀនព្រះវស្សា ព្រមទាំងគ្រឿងបរិក្ខា​ជាច្រើនទៀត ដល់​វត្តចំនួន៥ រួមមាន វត្តគិរីអណ្តែត វត្តគិរីរស្មី វត្តគិរីសុវណ្ណ វត្តមានគុណ និងវត្តគិរីរតនារាម ស្ថិតនៅក្នុងឃុំត្រងិល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដោយក្នុង១វត្តៗ ទទួលបាន បច្ច័យសម្រាប់កសាងវត្តចំនួន៦៥០០០០រៀល ទៀនព្រះវស្សា១គូរ អង្ករ១បាវ  ត្រីខ១យួរ មី១កេស តែកញ្ចប់ធំ១កញ្ចប់ ស្ករស២គីឡូក្រាម ទឹកដោះគោ៦កំប៉ុង ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ ទឹកក្រូច២កេស  ទឹកសុទ្ធ២កេស និងបានប្រគេនបច្ច័យ និងសាដក់ ដល់ព្រះសង្ឃចំនួន១០អង្គ ដោយក្នុង១អង្គៗ បច្ច័យ១០ម៉ឺនរៀល  និងសាដក់១កញ្ចប់។

ទៀនចំណាំព្រះវស្សា និងគ្រឿងអត្ថបរិក្ខាផ្សេងៗមានសារៈសំខាន់ណាស់សំរាប់ព្រះសង្ឃគ្រប់វត្តទូទាំងប្រទេសកម្ពុជា នៅក្នុងការចូល​កាន់ព្រះវស្សារយៈពេល៣ខែនេះ។

ពុទ្ធសាសនូបបឋម និងប្រជាពុទ្ធបរិស័ទ ដែលមានជំនឿក្នុងវិស័យព្រះពុទ្ធសាសនា តែងបានរៀបចំពិធីនេះឡើងជារៀងរហូតមក គឺតាំងពី​សម័យពុទ្ធកាល រហូតមកដល់សម័យកាលបច្ចុប្បន្ននេះ សំដៅជួយទ្រទ្រង់ឧបត្ថម្ភទំនុកបំរុងដល់ព្រះសង្ឃ ដែលជាស្រែបុណ្យទៅតាម​កំលាំងទឹកចិត្តសិទ្ធាជ្រះថ្លារៀងៗខ្លួន ព្រោះដោយយល់ថា រដូវកាលនេះ ជារដូវវស្សា មានភ្លៀងធ្លាក់ច្រើន បង្កភាពលំបាក​ចំពោះព្រះភិក្ខុ​សង្ឃ និងសាមណេ ក្នុងការនិមន្តចេញទៅបិណ្ឌបាត្រ នៅតាមតំបន់ផ្សេងៗ នាភូមិដ្ឋានប្រជាពលរដ្ឋ ហើយប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត គឺមានភាពមមាញឹកនឹងការងារ ការធ្វើស្រែចំការ ភ្ជួររាស់ ដកស្ទួងស្រូវរដូវវស្សា ឲ្យបានទាន់រដូវ ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ៕

cy201801

 cy201804 cy201805 cy201802 cy201803

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី