Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

អាវុធហត្ថ​ក្រុុង​បាត់ដំបង​បញ្ជូន​យុវជន​ម្នាក់​លក់​គ្រឿងញៀន ទៅ​តុលា​ការ

បាត់ដំបង ៖ អាវុធហត្ថក្រុង បាត់ដំបង ស្រាវជ្រាវឃាត់ខ្លួន យុវជនម្នាក់លក់គ្រឿងញៀន កសាងសំណុំរឿង បញ្ជូនទៅ​តុលា​ការ នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៤ ចាត់ការតាមនិតិវិធី ។

យុវជនសង្ស័យ ត្រូវកម្លាំងអាវុធហត្ថ ស្រុកកំរៀង ធ្វើការឃាត់ខ្លួន ខណៈកំពុងលក់ថ្នាំញៀន ខុសច្បាប់តាមដងផ្លូវ កាលពី​រសៀល ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៤ នៅចំណុចចុងស្ពានថ្មចាស់ ភូមិ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ។

លោក សំ វីឡុង មេបញ្ជាការងអាវុធហត្ថ ក្រុងបាត់ដំបង  បានអោយដឹងថា យុវជនសង្ស័យ ដែលសមត្ថកិច្ចឃាត់ខ្លួន មាន​ឈ្មោះ ហេង ដារ៉ា អាយុ ១៦ ឆ្នាំ រស់នៅភូមិព្រែក មហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។ វត្ថុតាង ដែលដកហូត​បាន​មាន ថ្នាំញៀនយ៉ាម៉ាចំនួន១ថង់តូច និង ទូរស័ព្ទដៃចំនួន ២ គ្រឿង។

ជនសង្ស័យឈ្មោះ ហេង ដារ៉ា បានឆ្លើយបដិសេធន៍ថា ថ្នាំញៀន មិនមែនជារបស់ខ្លួននោះទេ គឺជួយកាន់អោយគេ ប៉ុណ្ណោះ ដែលមានម្ចាស់ ឈ្មោះ បូរ៉ា ។

លោកសំ វីឡុង មេបញ្ជាការងអាវុធហត្ថ ក្រុងបាត់ដំបង បានបានបញ្ជាក់ថា ទោះជាជនសង្ស័យ មិនព្រមសារភាពក៏ដោយ តែវត្ថុតាងថ្នាំញៀន សមត្ថកិច្ច ដកបានពេលយុវជននេះ កំពុងឈរលក់ចែកចាយ ។ ហើយយុវជនសង្ស័យ ត្រូវកសាង​សំណុំ​រឿង បញ្ជូនទៅតុលាការ នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៤ ចាត់ការតាមនិតិវិធី ៕
ភារម្យ

2014_02_11

Filed in: ខេត្តបាត់ដំបង, ព័ត៌មានជាតិ, ព័ត៌មានថ្មី