Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ពិធី​ប្រគល់​ម៉ូតូ​ចំនួន ៥០ គ្រឿង​ជា​អំណោយ​របស់​ក្រសួង​មហាផ្ទៃះ​ត្រូវបាន ប្រគល់ជូន​ ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​សង្កាត់​ទាំង ៥០ នៅ​ទូទាំង​ខេត្ត​

(​រ​តន​:​គិរី​)៖​នា​ព្រឹក​ថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០១៨ លោក ថង សាវុន​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​រតនគិរី បាន​អញ្ជើញ​ជា អធិបតីភាព​ក្នុង​ពិធី​ប្រគល់​ទទួល​ម៉ូតូ​ចំនួន ៥០ គ្រឿង ដែល​ជា​អំណោយ​របស់​សម្តេច ក្រ​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ជូន​ដល់​មន្ត្រីនគរបាល​ប៉ុស្តិ៍ រដ្ឋបាល​ឃុំ​សង្កាត់​ទាំង ៥០ នៅ​ទូទាំង​ខេត្ត ។ ពិធី​ប្រគល់​ទទួល​ម៉ូតូ​ខាងលើ​នេះ ប្រារព្ធ​ធ្វើ ឡើង​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ។

​លោក​ឧត្តមសេនីយ៍ទោ ងួន គឿន ស្នងការ​នគរបាល​ខេត្ត បានអោយដឹងថា ក្នុង​គោល បំណង​ពង្រឹង​ខឿន​សន្តិសុខ​ជាតិ រាជរដ្ឋាភិបាល​ក៏ដូចជា​ក្រសួងមហាផ្ទៃ បាន​ដាក់ចេញ​នូវ គោលនយោបាយ​ពង្រឹង​និង​កែទម្រង់​កងកម្លាំង​ប្រដាប់អាវុធ ក្នុងនោះ​រួម​ទាំង​កែ​ទម្រង់​ការ ងារ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល ដែល​ជា​យន្តការ​ដ៏​សំខាន់ ក្នុង​ការធានា​ស្ថេរភាព សន្តិសុខ សណ្តាប់ធ្នាប់​នៅ​មូលដ្ឋាន ។​

​លោកស្នងការ​នគរបាល​ខេត្ត​បាន​បន្តរ​ថា ឆ្លើយតប​ទៅ​និង កំណែទម្រង់​ខាងលើនេះ​សម្តេច​ក្រឡាហោម សរ ខេង បាន​សម្រេច​ផ្តល់​ទោចក្រយានយន្ត ជូន​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​បន្ថែម​ទៀត​សរុបការ​ផ្តល់​ពីមុនមក និង​ពេល​នេះ​ប៉ុស្តិ៍នគរបាល រដ្ឋបាល​នីមួយៗ ទទួល​បាន​ម៉ូតូ​សម្រាប់​ប្រើប្រាស់​ចំនួន ៤ គ្រឿង​រួចមកហើយ ។​

​មានប្រសាសន៍​សំណេះសំណាល​ទៅកាន់​មន្ត្រីនគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ដែរ​មក​ទទួល ម៉ូតូ​នាពេលនេះលោក​ថង សាវុន អភិបាលខេត្ត បាន​ថ្លែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការកែទម្រង់​របៀបរបប​ធ្វើ​ការងារ​របស់​ប៉ុស្តិ៍នគរ បាល​រដ្ឋបាល​បាន​ធ្វើអោយ​មន្ត្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល មាន​ការប្រែប្រួល​ឥរិយាបថ អត្ត​ចរិក​ធ្វើ​ការងារ គួប​ផ្សំ ការគាំទ្រ​ទាំង​ផ្នែក​ស្មារតី និង​សម្ភារៈ បាន​ធ្វើអោយ​ការងារ​ប៉ុស្តិ៍នគរបាល រដ្ឋបាល ឃុំ​សង្កាត់ ត្រូវបាន​លើកកម្ពស់ និង​មាន​ភាព​រីកចម្រើន​គួរអោយកត់សំគាល់​។ អភិបាលខេត្ត បាន​បន្តរ​ថាកងកម្លាំងប្រដាប់អាវុធ គឺ​ជា​កងកម្លាំង​របស់​រាជរដ្ឋាភិបាល ដូច្នេះ ក្នុងនាម​ជា​កងកម្លាំង​ប្រដាប់អាវុធ ត្រូវ​ស្មោះត្រង់​នឹង​រាជរដ្ឋាភិបាល ប្តេជ្ញា​ការពារ​រាជ រដ្ឋាភិបាល​ស្របច្បាប់ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​ជូន​ដល់​ប្រជាពលរដ្ឋ និង​ត្រូវ​ចូលរួម ប្រឆាំង​ដាច់ខាត​នូវ​រាល់​ឧបាយកល ​ណាមួយ​ដែរ​មាន​បំណង​ផ្តួលរំលំ​រដ្ឋាភិបាល​ស្របច្បាប់ និង​ញុះ​ញ៉ុង​បំបែកបំបាក់សាមគ្គីភាព ឯកភាព​ជាតិ អោយ​បាន​ដាក់​ខាត ។​

​ជាពិសេស កងកម្លាំង​ប៉ុស្តិ៍នគរបាល រដ្ឋបាល​ត្រូវ​សហការគ្នា​ជាមួយ​កម្លាំង​ប្រជា​ការពារប្តេជ្ញា​ការពារ ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ អោយ​ធានា​បាន​សន្តិសុខ​សុវត្ថិភាព អោយ​មាន​របៀបរៀបរយ និង​សូម​អោយ​កម្លាំង​ប្រដាប់អាវុធ​ទាំងអស់​ទៅ​បោះឆ្នោតអោយបាន​គ្រប់ៗ​គ្នា​នៅ​ថ្ងៃ អាទិត្យ ទី ២៩ ខែ កក្កដា ខាងមុខ​នេះ​ដើម្បី​សម្តែង​ឆន្ទៈ​និង​ប្រើប្រាស់ សិទ្ធិ​សេរីភាព​របស់​ខ្លួន​ក្នុងនាម​ជា​ពលរដ្ឋ​ខ្មែរ ក្នុង​ការជ្រើសរើស​ថ្នាក់ដឹកនាំ​ដែរ​មាន សមត្ថភាព​ក្នុង​ការរក្សា​សន្តិភាព រក្សា​សមតិ​ផល​សង្គមជាតិ និង​ការអភិវឌ្ឍ​ប្រទេសជាតិ អោយមាន​ការរីកចម្រើន​ត​ទៅ​មុខ​ទៀត​។​

​បន្ទាប់ពី​ពិធី​ប្រគល់​សោរ​ម៉ូតូ​ជូន​ដល់​មន្ត្រីនគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ទាំង ៥០ ឃុំ​សង្កាត់ រួម​មកលោក​ថង សាវុន អភិបាលខេត្ត​រតនគិរី ក៏​បាន​ជួប​សំណេះសំណាល និង​ផ្តល់​ថវិការ​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ជូន​ដល់​មន្ត្រីនគរបាល​ដែរ​ចូល​និវត្តន៍ ចំនួន ៣៣ នាក់ និង​គ្រួសារ​មរណៈ ៤​នាក់ ផងដែរ ។

​អភិបាលខេត្ត​បាន​លើកឡើង​នូវ​ការគិតគូរ​យកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល ចំពោះ​និវត្តន៍​ជន​នៅ ទូទាំង​ប្រទេស​ដោយ​រាជរដ្ឋាភិបាល បាន​ផ្តល់​គោលនយោបាយ​ឧបត្ថម្ភ​ប្រាក់​បៀវត្ស​រៀងរាល់​ឆ្នាំ ជា​ពិសេស​បាន​ផ្តល់ជូន​នូវ​ការពិនិត្យ​និង​ព្យាបាល​ជម្ងឺ​នៅ​តាម​មន្ទីរពេទ្យ​រដ្ឋ​ដោយ ឥត​គិតថ្លៃ​ផង​ដែរ ៕

IMG-20180723-WA0011 IMG-20180723-WA0012 IMG-20180723-WA0010

Filed in: ខេត្តរតនគីរី, ព័ត៌មានជាតិ, ព័ត៌មានថ្មី