Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

គយ និង​រដ្ឋាករ​ចល័ត ចាប់​ឥដ្ឋ​ការពារ​កំដៅថ្ងៃ​ចំនួន​៣២​កេះ​ធំៗ ដែល​មាន​តម្លៃ​ខ្ពស់ ខណ ​:​នាំចូល​មកពី​ប្រទេស​ថៃ​តាម​ច្រកទ្វារ​អន្តរជាតិ​ព្រំ អត់​ទាន់​បង់ពន្ធ​

ខេត្ត​ប៉ៃលិន ៖ ក្រុម​គយ និង​រដ្ឋាករ​ចល័ត សហការ​ជាមួយ​ការិយាល័យ​គយ និង​រដ្ឋាករ​សា ខាខេត្ត​ប៉ៃលិន ចុះ​ចាប់​ឥដ្ឋ​ការពារ​កំដៅថ្ងៃ ចំនួន​៣២​កេះ​ធំៗ (១​កេះ ទម្ងន់​ជាង​១​តោន​)  ដែល​គេ​នាំ​ចូល​មក​ពី​ក្នុង​ទឹកដី​ខេត្ត​ប៉ៃលិន មិនទាន់​មាន​ការបង់​ពន្ធ​ត្រឹមត្រូវ​ជូន​រដ្ឋ។ លុះ​បន្ទាប់ពី​បែកធ្លាយ​សារព័ត៌មាន​មួយចំនួន​ចុះផ្សាយ​ពាក់ព័ន្ធ​ទៅនឹង​រឿងនេះ ក៏​ត្រូវ​គយ និង​រដ្ឋាករ ចុះ​ចាប់​យក​ទៅ​រក្សាទុក​នៅក្នុង​ផែស្ងួត រង់ចាំ​បង់ពន្ធ​តែម្តង ។

​ហេតុការណ៍ គយ​ចុះ​ចាប់​ឥដ្ឋ​ការពារ​កំដៅថ្ងៃ អត់​បង់ពន្ធ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦ និង​៣០​នាទី​ល្ងាច ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០១៨ ស្ថិត​នៅ​ការដ្ឋាន​កំពុង​សាងសង់​អគារ​មួយ ដែល​មាន​ម្ចាស់ ឈ្មោះ សេង ឈុន​ឡេង នៅ​ទល់មុខ​កាស៊ីណូ (​ដឹ​ហ្ក​ដ​អ​ហ្វវិល​) ចំងាយ​ពី​ច្រកទ្វារ​ប្រហែល​៥០០​ម៉ែត្រ ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។ ​ចំពោះ​សកម្មភាព​ដក​ហូត​ឥដ្ឋ ដែល​អត់​បង់ពន្ធ​នេះ គេ​ឃើញ​មាន​ការអន្តរាគមន៍​ពី​លោកស្រីស៊ុំ ហ៊ាង ប្រធាន​មន្ទីរ​ពាណិជ្ជក ម្ម​ខេត្ត​ផងដែរ តែ​មិន​អាច​សម្របសម្រួល​បាន ដោយ​ខាង​គយ​យក​គ្រឿងចក្រ​ទៅ​ចូក​ដឹក​តាម​រថយន្ត​ទាំង​យប់ រហូត​ទាល់តែ​អស់​ពី​កន្លែង​ការដ្ឋាន​តែម្តង ។

ប្រភព​ព័ត៌មាន​ពី​មន្ត្រី​គយ និង​រដ្ឋាករ​ចល័ត​មកពី​ភ្នំពេញ បាន​បង្ហើប​ឱ្យដឹងថា បន្ទាប់​ពី​បែកធ្លាយ​ព័ត៌មាន​មួយ​នេះ ដោយ​លេចឮ​ទៅ​ដល់​ថ្នាក់លើ ក៏​បាន​បញ្ជា​ឱ្យ​ពួកគាត់ ចុះ​ទៅ​រឹបអូស​យក​ឥដ្ឋ​ការពារ​កំដៅថ្ងៃ ចំនួន​៣២​កេះ​ធំៗ ដែល​មាន​ទម្ងន់​ប្រហែល​៣២​តោន យកទៅ​រក្សាទុក នៅក្នុង​ផែស្ងួ ត​ជា​បណ្តោះ អាសន្ន ដើម្បី​រង់ចាំ​ធ្វើ​ការដោះស្រាយ គឺ​ត្រូវ​ឱ្យ​ម្ចាស់​បង់ពន្ធ​ជូន​រដ្ឋ តាម​ការកំណត់​ផងដែរ ។

​ចំណែក លោក​ឧកញ៉ា សេង ឈុន​ឡេង ជា​ម្ចាស់​ឥដ្ឋការ៉ូ​ខាងលើ បានឱ្យដឹងថា ការនាំ​ឥដ្ឋ​ចូលមក​ក្នុង​ខេត្ត​ប៉ៃលិន ដើម្បី​សាងសង់​អគារ​ផ្ទះ​របស់​ខ្លួន​កាលពី​រសៀល​ថ្ងៃ​ទី​២១ ខែកក្កដា ដោយ​ប៉ះចំ​ថ្ងៃ​សៅរ៍ ហើយ​ខាង​ការិយាល័យ​គយ និង​រដ្ឋាករ សាខា​ខេត្ត​ប៉ៃលិន អត់​ទាន់​ចុះហត្ថលេខា​លើ​ក្រដាស​ស្នាម​បង់ពន្ធ​នាំចូល​នោះទេ ឱ្យ​រង់ចាំ​ដល់​ថ្ងៃ​ធ្វើការ​សិន ។ស្រាប់តែ​ខាង​គយ និង​រដ្ឋាករ​ចល័ត ចុះទៅ​រឹបអូស​យក​ទាំងអស់​តែម្តង  ។ លោក​បន្ត​ទៀត​ថាការនាំ​ចូល​ឥដ្ឋ​ទាំងនេះ​មិនមែន ខាង​លោក​គេចវេស​មិន​ចង់​បង់ពន្ធ​ជូន​រដ្ឋ​នោះ​ទេ សំខាន់​គឺ​ខាង​គយ គេ​មិន​ធ្វើការ ហើយ​ខាង​លោក ប្រញាប់​ឱ្យ​កម្មករ​សាងសង់​ផ្ទះ ព្រោះ​ពួកគេ​ម្នាក់ៗ ប្រញាប់​នឹង​ចេញ​ទៅ​ស្រុកកំណើត​ធ្វើ​ការបោះឆ្នោត​នៅ​ថ្ងៃ​ខាង​មុខ​ឆាប់ៗ​នេះ ។

សូម​បញ្ជាក់​ផង​ដែរ មានការ​បង្ហើប​ឱ្យដឹង​ពី​ក្រុម​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន បានឱ្យដឹងថា កាលពី​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០១៨​នេះ លោក ទី ប៊ុន​ឡង់ នាយការិយាល័យ​គយ និង រដ្ឋាករ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ព្រំ បាន​បើកដៃ​ឱ្យ​ឈ្មួញ​ដឹក​ទំនិញ​ចូល​ពីប្រ ទេស​ថៃ ដោយ​មិន​មាន​ការបង់ពន្ធ​ជូន​រដ្ឋ ។​

​គេ​ឃើញ​មាន​រថយន្ត​ខ្នាត​យក្ស​ចំនួន​ពីរ​គ្រឿង បាន​ដឹក​ឥដ្ឋ​ការពារ​កំដៅថ្ងៃ ដែល​មាន​តម្លៃ​ខ្ពស់ ចូលមក​ពី​ប្រទេស​ថៃ ដោយ​មិន​បាន​បង់​ព័ន្ធ​ជូន​រដ្ឋ មិន​ប្រាប់​ថ្នាក់លើ ហើយ​ថែមទាំង​ប្រាប់​អ្នកបើកបរ​រថយន្ត​ឲ្យគេ​ចវេស ដោយ​មិន​ចាំបាច់​ចូល​សាង​នៅ​ផែស្ងួត​ថែមទៀតផង ព្រោះ​ខ្លាចក្រែង​បែក​រឿង ។ ប៉ុន្តែ​គួរ​ឲ្យ​ស្តាយ ផែនការ​ស៊ីដាច់​ម្នាក់ឯង របស់​លោក​ប្រធាន​ការិយាល័យ​គយ និង​រដ្ឋាករ ទី ប៊ុន​ឡង់ ខាងលើ ត្រូវ​បាន​បរាជ័យ  ហើយ​គេ​សង្ស័យថាលោក សំ ប៊ុន​រិទ្ធ ប្រធាន​សាខាគយ និង​រដ្ឋាករ ខេត្ត​ប៉ៃលិន ក៏​បានដឹង​រឿង​នេះ​ដែរ ៕

c180724c14c180724c15c180724c11c180724c12c180724c13

c180724c7 c180724c8 c180724c9 c180724c10

Filed in: ខេត្តប៉ៃលិន, ព័ត៌មាន​ខ្សឹបខ្សៀវ, ព័ត៌មានជាតិ, ព័ត៌មានតាមដានសង្គមសំខាន់ៗ, ព័ត៌មានតាមបណ្តា​ខេត្ត-ក្រុង, ព័ត៌មានថ្មី