ខេត្តកណ្តាល ៖ ព្រឹកថ្ងៃអង្គារ ៥កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០១៨ លោក សន វី តំណាងឲលោក ប្រាក់ សុខុន ប្រធានក្រុមការងារពង្រឹងស្រុកស្អាង និងសហការីជាច្រើននាក់បានចុះជួបសំណេះសំណាលជាមួយមន្ត្រីសង្កេតការណ៍គណបក្សប្រជាជនកម្ពុជាចំនួន ៥៥រូប ពិធីនេះធ្វើឡើងនៅភូមិព្រែក និងភូមិទួលសុភី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។
ក្នុងឱកាសដែរនោះ លោក សន វី បានពាំនាំនូវការសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលជានិច្ចកាល សម្តេចប្រធានតែងយកចិត្តទុកដាក់ចំពោះសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាយ៉ាងអស់ពីចិត្តពីថ្លើម។ ទន្ទឹមនោះលោកក៏បានផ្តាំផ្ញើដល់មន្ត្រីសង្កេតការណ៍គណបក្សប្រជាជនកម្ពុជាទាំងអស់នាឱកាសបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៦ខាងមុខនេះ សូមធ្វើការងារសង្កេតការណ៍នៃការបោះឆ្នោតឲ្យមានសុក្រឹត្យ និងតម្លាភាព ដោយឈរលើជំហរឯករាជ្យ និងធ្វើយ៉ាងណាតាមដានសភាពការបោះឆ្នោតឲ្យប្រព្រឹត្តទៅឲ្យមានយុត្តិធម៌។
ជាមួយគ្នានោះ លោក សន វី ក៏បានចុះសួរសុខទុក្ខប្រជាជននៅភូមិទួលព្រែក និងភូមិទួលសុភី និងបានបំពាក់ប័ណ្ណសម្គាល់អ្នកសង្កេតការណ៍គណបក្សប្រជាជនកម្ពុជាចំនួន៥៥នាក់។ បន្ថែមលើនេះលោក សន វី ក៏បានសំណូមពរដល់អ្នកសង្កេតការណ៍ទាំងអស់ ក្រៅពីចុះសង្កេតការណ៍ឲ្យមានតម្លាភាពនោះ សូមអញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះកុំបីខាន៕