Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

លោក យូ ហេង ប្រធាន​សាខា​គយ​ខេត្ត​ឧត្ដរមានជ័យ ​ឃុប​ឃិត​​បើក​​ដៃ​ឲ្យ​​ឈ្មួញ​នាំចូល​​ទំនិញ​​គេចពន្ធ នឹង​ទំនិញ​បង់ពន្ធ​​មិនគ្រប់​ចូល​តាម​ច្រក​អូរស្មាច់​ ច្រក​ជាំស្រងាំ និង​ច្រកជប់គគីរ​ស្រេចតាមអំពើចិត្ត

តាម​ប្រភពពី​មន្ត្រី​និង​ភ្នាក់ងារ​គយ​មួយចំនួន​ក្នុង​ខេត្តឧត្ដរមានជ័យ បាន​ឲ្យ​ដឹងថា ការដែល​លោក គួ​ន សុភាព មេ​គយ​ច្រក​អូរ​ស្មាច់​ ហ៊ាន​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​យ៉ាង​រាលដាល គឺមាន​ការ​ឃុ​ប​ឃិ​ប​បើកដៃ​ពី​សំណាក់​លោក យូ ហេង ប្រធាន​សាខាគយ​ខេត្តឧត្ដរមានជ័យ ផងដែរ​។ ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក យូ ហេង ទេនោះ​គឺ​លោក គួ​ន សុភាព មេ​គយ​ច្រក​អូរ​ស្មាច់ មិន​ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់ខ្លួន​ឡើយ​។

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក យូ ហេង បាន​ឲ្យ​ដឹងថា ប្រធានការិយាល័យ​គយ​នៅ​ច្រក​ជប់​គគីរ និង​ច្រក​ជាំ​ស្រងាំ ក៏ត្រូវ​លោក យូ ហេង បើកដៃ​ឲ្យ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ផងដែរ ហើយ​មានការ​បែងចែក​ផលប្រយោជន៍​យ៉ាង​រលូន​តែម្តង​។

ប្រភពពី​មន្ត្រី​នៅ​ច្រក​ជប់​គគីរ  និង​ច្រក​អូរ​ស្មាច់ ក៏ដូចជា​ច្រក​ជាំ​ស្រងាំ  បាន​ឲ្យ​ដឹងថា ទំនិញ​ដែល​ឈ្មួញ​ធំៗ​ នាំចូល​តាម​ច្រក​ទាំង​៣ ​នេះ​បង់ ពន្ធ​ជូន​រដ្ឋ​ត្រឹម​៣៥​ទៅ​៤០​ ភាគរយ​ប៉ុណ្ណោះ​។ ក្រៅពីនេះ​គឺមាន​ការ ឃុបឃិត​បែង​ចែក​ផលប្រយោជន៍​ជា មួយ​មន្ត្រី​គយ​ពុករលួយ​ ក្រោម​ការគ្រប់គ្រង​របស់លោក យូ ហេង  យ៉ាង​សុខ​ស្រួល​។ ទន្ទឹមនឹងនេះ​ មន្ត្រី​គយ​នៅ​ច្រក​អូរ​ស្មាច់ ច្រក​ជប់​គ គីរ និង​ច្រក​ជាំ​ស្រងាំ បែរជា​គាបសង្កត់​ទៅលើ​ឈ្មួញ​និង​អាជីវករ​តូចតាច​ដែល​នាំចូល​ទំនិញ​ស្របច្បាប់​យ៉ាង​គឃ្លើន​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ឡើយ​។

ជាងនេះទៅទៀត​ក្រុម​គយ​ចល័ត​ក្នុង​ខេត្តឧត្ដរមានជ័យ មិន​ហ៊ាន​ប៉ះពាល់​ឈ្មួញ​ធំៗ​ដែល​នាំចូល​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​នោះទេ គឺ​ពួកគេ​គាបសង្កត់​បានតែ​ឈ្មួញ​និង​អាជីវករ​តូចតាច​ដែល​នាំចូល​ទំនិញ​បង់ពន្ធ​ជូន​រដ្ឋ​ត្រឹមត្រូវ​និង​ច្រកព្រំដែន​។

បញ្ហា​នេះ​គឺជា​រឿង​ដែល​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ ព្រោះ​បច្ចុប្បន្ន​លោក យូ ហេង និង​បក្ខពួក​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែច្រើន ហើយ​យកឈ្មោះ​លោក គុណ ញឹម ដែលជា​អគ្គនាយក​គយ​ទៅ​បិទបាំង​សកម្មភាព​នៃ​អំពើពុករលួយ​របស់​ពួកគេ។

កន្លងមក​រឿងអាស្រូវ​ពុករលួយ​របស់លោក យូ ហេង ប្រធាន​សាខាគយ​ខេត្តឧត្តរមានជ័យ ត្រូវបាន​លាតត្រដាង​ជា​បន្តបន្ទាប់ ជាពិសេស​ទាក់ទង​ទៅនឹង​ការឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​កាន់តែ​ច្រើនឡើងៗ​តាម​ច្រក​អូរ​ស្មាច់ ច្រក​ជាំ​ស្រងាំ និង​ច្រក​ជប់​គគីរ​។

ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ប្រេងសាំង​គេចពន្ធ​និង​ទំនិញគេចពន្ធ​ជាច្រើន​ប្រភេទ​ត្រូវ​ឈ្មួញ​នាំចូល​យ៉ាង​ពេញបន្ទុក​តាម​ច្រក​អូរ​ស្មាច់ ច្រក​ជប់​គគីរ និង​ច្រក​ជាំ​ស្រងាំ ហើយ​ក្រុម​គយ​ចល័ត​ក្នុង​ខេត្តឧត្ដរមានជ័យ ប្រើ​អំណាច​គាប​យកលុយ​ពី​ក្រុម​ឈ្មួញ​និង​អាជីវករ​ដឹកជញ្ជូន​ទំនិញ​តាម​អំពើ​ចិត្ត​របស់​ពួកគេ​។ រហូតមកដល់​ពេលនេះ​ទាំង​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គុណ ញឹម អគ្គនាយក​គយ កំពុង​បណ្ដោយ​ឲ្យ​លោក យូ ហេង ប្រធាន​សាខាគយ​ខេត្តឧត្ដរមានជ័យ និង​បក្ខពួក​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ ។

ពាក់ព័ន្ធករណីខាងលើនេះ​សារព័តមានយើងពុំអាចសុំការបំភ្លឺពី លោក យូ ហេង ប្រធាន​សាខាគយ​ខេត្តឧត្ដរមានជ័យ និង​បក្ខពួកបាន នោះទេ​?
kunnhoem3

36737285_486414675112831_6712234405550620672_n36648244_486414575112841_8285974061335445504_n 36677041_486414475112851_1333359106550923264_n

 

 

 

Filed in: ខេត្តឧត្តរមានជ័យ, ព័ត៌មាន​ខ្សឹបខ្សៀវ, ព័ត៌មានជាតិ, ព័ត៌មានតាមដានសង្គមសំខាន់ៗ, ព័ត៌មានតាមបណ្តា​ខេត្ត-ក្រុង, ព័ត៌មានថ្មី