Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ប្រធាន​មន្ទី​កសិកម្ម​ខេត្ត​ស្ទឹងត្រែង​សង្ស័យ​កំពុង​បើកដៃ​អោយ​បទល្មើស​ព្រៃឈើ​ខុសច្បាប់​ដឹ​កញ្ជូន​គ្មាន​ការបង្ក្រាប​!

ស្ទឹងត្រែង ៖ ជំនួញ​ឈើ​ឆ្លង​ដែន​ដែល​តែងតែ​ធ្វើ​សកម្មភាព​ចេញពី​ដែនដី​នៃ​ស្រុក​ថា​ឡា​បរិ​វ៉ាត់​ខេត្តស្ទឹងត្រែង​ទៅកាន់​ខេត្ត​ក្រចេះ ខេត្ត​ត្បូងឃ្មុំ​និង​ខេត្ត​ព្រៃវែង ដោយ​ប្រើប្រាស់​រថយន្ត​សាំ​យ៉ុង​កង់​ឌុប​ជាច្រើន​គ្រឿង​ត្រូវ​គេ​សង្គេតឃើញ​ថា​មន្ត្រី​ជំនា​ញ​រដ្ឋបាល​ព្រៃឈើ​តាម​គោលដៅ​ជា​ច្រើន​កន្លែង​ពិសេស​ប្រធាន​មន្ទី​កសិកម្ម​ខេត្តស្ទឹងត្រែង​ដែលមាន​លោក​លៀង​សេង​ជា​ថ្នាក់លើ​របស់​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​មិន​បាន​ចេញ​បញ្ជា​ទៅ​កាន់​មន្ត្រី​ក្រោម​ឱវាទ​អោយ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ជាក់ស្តែង​នោះ​ទេ​បើទោះជា​មាន​ការ​រាយ​ការណ៏​យ៉ាងណាក៏ដោយ​ហើយគេ​សង្ស័យ​តែ​ប្រធាន​មន្ទី​កសិកម្ម​ខេត្ត​និង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ស្រុក​ថា​ឡា​បរិ​វ៉ាត់​មានការ​ត្រូវរ៉ូវ​គ្នា​ជា​ប្រព័ន្ធ​ជាមួយ​ឈ្មួញ​ទើប​មិន​បង្ក្រាប​បទល្មើស​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ជាក់ស្តែង​ដែល​កើតមានឡើង​នៅក្នុង​មូលដ្ឋាន​ក្រោម​អំណាច​របស់​ខ្លួន​។​

​បទល្មើស​ព្រៃឈើ​នោះ​ត្រូវ​ក្រុម​ឈ្មួញ​បាន​រៀបចំ​លើកឡើង​ទុកដាក់​ក្នុង​រថយន្ត​សាំ​យ៉ុង​កង់​ឌុប​យ៉ាង​ពេញប្រៀប​និង​ដាក់​លើដំបូល​ថែម​ទៀត​ជាច្រើន​គ្រឿង​កាលពី​យប់​ថ្ងៃទី​៩​កក្កដា​២០១៨​ស្ថិត​មុខ​វត្ត​វាល​ដេញ​និង​នៅផ្ទះ​អ្នក​ភូម​ក្បែរ​ប៉ុស្តិ៏​នគរបាល​អន្លង់​ជ្រៃ​ក្នុងភូមិ​វាលដេញ​ឃុំ​អន្លង់​ជ្រៃ​ស្រុក​ថា​ឡា​បរិ​វ៉ាត់​ខេត្តស្ទឹងត្រែង​។​

ប្រភព​ពី​ចំនុច​ខាងលើ​បាន​អោយដឹងថា​ឈ្មួញ​ដែល​បាន​ទិញ​ឈើ​ខុសច្បាប់​ហើយ​ដឹកជញ្ជូន​ទៅកាន់​ខេត្ត​ផ្សេងៗ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ ពៅ និង​ឈ្មោះ ហាក់ គឺ​ជា​មេ​ឈ្មួញ​ជើង​ខ្លាំង​នៅ​លើ​ទឹកដី​នៃ​ខេត្ត​ស្ទឹងត្រែង គ្មាន​មន្ត្រី​ជំនាញ​ណា​ហ៊ាន​បង្ក្រាប​សូម្បីតែ​ប្រធាន​មន្ទី​កសិកម្ម​ខេត្ត​មិន​អាច​បង្ក្រាប​បើទោះបី​ប្រធាន​មន្ទី​បាន​ទទួល​ការ​រាយ​ការណ៏​ច្បាស់លាស់​ពី​ប្រភព​ខាងលើ​យ៉ាង​ក៏ដោយ ។​

​សេចក្តី​រាយ​ការណ៏​អោយដឹង​ថា​បទល្មើស​ជា​ក់​ស្តែង​នៅ​យប់​ថ្ងៃ​ទី​៩​កក្កដា​មិន​ត្រូវបាន​ត្រូវ​បាន​បង្ក្រាប​នោះ​ទេ​បន្ទាប់​ប្រធាន​មន្ទី​កសិកម្ម​ខេត្ត​ស្ទឹងត្រែង​បាន​ទទួល​ពត័មាន​ច្បាស់ការណ៏​ខាងលើ​រួចហើយ​ថា​មាន​បទល្មើ​ស​ព្រៃឈើ​ខុស​ច្បាប់​កំពុង​តែ​លើក​ឡើង​លើ​រថយន្ត​សាំ​យ៉ុង​កង់​ឌុប​ជាច្រើន​គ្រឿង​នៅ​ចំណុច​មុខ​វត្ត​វាល​ដេញ​ក្នុង​ស្រុក​ថា​ឡា​បរិ​វ៉ាត់ ហើយ​អ្វី​ដែល​គួរ​អោយ​ចាប់​អា​រម្ម​ណ៏​នោះ ក្រោយពី​លោក​ប្រធាន​មន្ទី​កសិកម្ម​ខេត្ត​ស្ទឹងត្រែង​ទទួលបាន​ពត៍​មានបាន​ហើយ​នោះ ស្រាប់តែ​ក្រុម​ឈ្មួញ​បាន​ចាប់ផ្តើម​ធ្វើ​សកម្មភាព​ទំលាក់​ឈើ​ពី​លើ​រថយន្ត​កង់​ឌុប​ទាំងនោះ​ចុះ​វិញ​ខណៈ​ដែល​ពួកគេ​បាន​រៀបចំ​ឈើ​ពេញប្រៀប​រួចហើយ​បម្រុង​និង​ដឹកជញ្ជូន​យកចេញ​ទៅ​ក្រៅ​ខេត្ត​។​

​ជុំវិញ​បញ្ហា​រថយន្ត​សាំ​យ៉ុង​កង់​ឌុប​ផ្ទុក​ឈើ​ពេញប្រៀប​នៅ​ចំនុច​មុខ​វត្ត​វាល​ដេញ​ឃុំ​អន្លង់​ជ្រៃ​ស្រុក​ថា​បរិ​វ៉ាត់​ខេត្តស្ទឹងត្រែង​លោក លៀង​សេង ប្រធាន​មន្ទី​កសិកម្ម​ខេត្ត​ស្ទឹងត្រែង​បាន​ឆ្លើយតប​តាម​ទូរស័ព្ទ​កាលពី​យប់​ថ្ងៃ​ទី​៩​កក្កដា​នេះ​ថា​កម្លាំង​របស់លោក​មិនបាច់​ទៅ​ទេ ដោយ​រងចាំ​អោយ​រថយន្ត​សាំ​យ៉ុង​ដឹកឈើ​នោះ​ចេញ​មក​សិន​ទៅ​។

​ទាក់ទិន​និង​ករណី​នេះ​ត្រូវ​គេ​សង្ស័យថា​លោក​ប្រធាន​មន្ទី​កសិកម្ម​ខេត្តស្ទឹងត្រែង​អាច​និង​ត្រូវដង​ត្រូវផ្លែ​ជាមួយ​ក្រុម​ឈ្មួញ ទើប​លោក​ប្រធាន​មន្ទី​កសិកម្ម​ទទួល​ពត៍​មានបា​នភា្ល​មៗ​ស្រាប់តែ​ក្រុម​ឈ្មួញ​ជា​ម្ចាស់​រថយន្ត​ទាំងនោះ​ហាក់ដូចជា​មុន​ទើប​នាំគ្នា​ទម្លាក់​ឈើ​ចេញ​ពី​លើ​រថយន្ត​អស់​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា​នៅក្នុង​ទឹកដី​ស្រុក​ថា​ឡា​បរិ​វ៉ា់​ត់​គេ​ក៏​ឃើញ​មាន​មន្ត្រីសង្កាត់​រដ្ឋបាល​ព្រៃឈើ​ជា​ច្រើន​នាក់​ដែល​នៅក្រោម​ឱវាទ​របស់​លោកនាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​និង​ប្រធាន​មន្ទី​កសិកម្ម​ខេត្ត​មិន​ដែល​ឃើញ​មុខ​ចេញ​ទៅ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ដែល​ក្រុម​ឈ្មួញ​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​តាម​ដង​ផ្លូវជាតិ​លេខ​៩​ក្នុង​ដែនដី​របស់​ខ្លួន​មិន​ខុស​អី​ពី​អនុ​សាស​ន៏​របស់​សម្តេច​តេជោ​ហ៊ុន​សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ថ្លែង​នា​ពេលកន្លងមក​នោះទេ ៕

r180711a3 r180711a1 r180711a2

Filed in: ខេត្តស្ទឹងត្រែង, ព័ត៌មានជាតិ, ព័ត៌មានថ្មី