Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ក្រុមគយ​ចល័ត​ឈរ​ជើង​ចំណុចក្រែក ខេត្តត្បូងឃ្មុំ ដែល​​គេ​​ដឹង​​ថា​ ជាកូនចៅ​​របស់​លោក​ ព្រាប គារ៉ាត់​ ដាក់​​ប៉ុស្តិ៍​​រាប់​ក្បាល​​ឡាន​​ដឹក​ទំនិញ​តូច​ធំ ​រ៉ឺម៉ក ចូលបង់លុយក្នុង១ថ្ងៃរាប់រយគ្រឿង

ខេត្តត្បូងឃ្មុំ ៖ ក្រុមគយចល័ត​បង្កើត​ស្នាក់ការ​នៅចំណុច​ផ្លូវជាតិ​លេខ​៧ ឃុំ​ក្រែក ស្រុក​ពញាក្រែក​ ខេត្តត្បូងឃ្មុំ ដែល​គេ​ដឹង​ថា​ ជាកូនចៅ​របស់ លោក ព្រាប គារ៉ាត់​ ពិត​ជា​បាន​បង្ហាញនូវសកម្មភាពរូបភាពដោយផ្ទាល់ នៃអំពើ​ពុក រលួយ ។ ក្នុងនោះ មួយថ្ងៃៗទាំងពេលព្រឹក ពេលរសៀល និងពេលយប់ និយាយរួមគឺ១៤ ម៉ោងលើ២៤ម៉ោង គេបានឃើញអ្នករកស៊ីដឹកទំនិញ ទាំងរ៉ឺម៉កម៉ូតូ ទាំងដឹកតាមម៉ូតូ ទាំង សកម្មភាពដឹកជញ្ជូនតាមរថយន្តតូច និង​រថយន្តធំ មួយថ្ងៃៗរាប់រយគ្រឿង តែងតែចូលបង់ប្រាក់ ដោយមិនគិតពីការដឹកជញ្ជូនទំនិញទាំងនេះ មានពន្ធ ឬគេចពន្ធនោះឡើយ ។

គេពុំដឹងថា ការដឹកតាមម៉ូតូ តាមរ៉ឺម៉ក រថយន្តតូច និង រថយន្តធំ បង់ក្នុងកម្រិតណាច្បាស់ លាស់នៅឡើយទេ ប៉ុន្តែជាទម្លាប់មន្ត្រីគយ ទាំងនេះ ចាត់ទុកថានេះជារបបថ្លៃបាយទឹក របស់គយ ។ ដោយឡែកទំនិញបង់ពន្ធ ឬបង់មិនគ្រប់ក៏ដូចជាគេចពន្ធជាដើម នោះជារឿង គិតបង់ប្រចាំខែផ្សេងទៀត បើពុំបានបំពេញតាមបំណង របស់គយទេ ក្រុមអ្នករកស៊ីទាំង នោះអាចប្រឈមទឹកភ្នែកជូតក្បាលជង្គង់ តាមរយៈការសំឡុត ប្រមាថមាក់ ងាយ ចាប់ ទំនិញទុកឲ្យខាតពេលវេលា ឬចាប់ជាការគំរាម ដើម្បីឲ្យស្គាល់ពីឥទ្ធិពល អំណាចប្រចាំ ស្នាក់ការ នេះ ។ មន្ត្រីគយទាំងនោះ ម្នាក់ៗសុទ្ធជិះរថយន្តទំនើបៗ ទទួលទានភេសជ្ជៈ និងស្រាសុទ្ធតម្លៃ ខ្ពស់ ប៉ុន្តែពួកគាត់ពួកគាត់ នៅតែខ្វះថ្លៃបាយប៉ុណ្ណោះ ទើបមានសកម្មភាពនៃអំពើពុករលួយ នេះកើតឡើង ។

ប្រជាពលរដ្ឋបានឃើញហេតុការណ៍ទាំងនេះ តែងរិះគន់ថា មន្ត្រីគយទាំងនោះ ហាក់ដូចជាជញ្ជក់ឈាមពលរដ្ឋ ជ្រុលពេកទៅហើយ ។ ពិសេសសូម្បីតែសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន ក៏មិនពេញចិត្ត ខណៈគាត់រក្សាផ្លូវចិត្តប្រជា ពលរដ្ឋក្នុងមូលដ្ឋាន ហើយក៏មិនចង់ឲ្យពលរដ្ឋ មន្ត្រីរបស់គាត់បានឃើញរាល់សកម្មភាពនៃអំពើពុករលួយ ដែលមន្ត្រីគយបង្ខំចិត្តឲ្យឈ្មួញ ដឹកទំនិញតាមម៉ូតូ រ៉ឺម៉កម៉ូតូ រថយន្តតូច រថយន្តធំ ចូលបង់ប្រាក់យ៉ាងប្រសេច ប្រសាច និង មិនបានពិនិត្យលើឯកសារប្រតិវេទន៍គយនោះឡើយ ។

ពួកគាត់បានលើកជាចម្ងល់ថា បើការដឹកជញ្ជូនមិនបានបង់ពន្ធ ឬបង់ពន្ធមិនគ្រប់ គួរមានចំណាត់ការទៅតាម នីតិវិធី របស់គយ ចាប់ពិន័យឲ្យបង់ពន្ធ គឺធ្វើឲ្យរដ្ឋទទួលបានចំណូលនាំចូល ក្នុងនោះអ្នករកស៊ីក៏ត្រូវយល់អំពី ផ្លូវច្បាប់នៃប្រទេសគ្រប់គ្រងដោយច្បាប់ ។ ម្យ៉ាង វិញទៀត បើរថយន្តដឹកជញ្ជូនទំនិញ បង់ពន្ធរួចហើយ មិនត្រូវ ក្រុមគយទាំងនេះកាក់ និង បង្ខំបង់ប្រាក់ក្បាលឡាននោះដែរ ។និយាយរួម ទាំងគយ និងឈ្មួញមួយចំនួន សុទ្ធតែត្រូវ ដង ត្រូវផ្លែជាមួយគ្នា រហូតដឹកជញ្ជូនចូលតាមខេត្ត ឆ្លងកាត់ស្នាក់ការក្រុមគយ ចល័ត គឺ ហែកប្រយោជន៍ចែកគ្នា ដោយវប្បធម៌នៃអំពើពុករលួយ ។

ក្នុងមួយថ្ងៃៗ ស្នាក់ការគយចល័តនៅចំណុចក្រែក លើកំណាត់ផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិ ក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ រកចំណូចបានពីការបង់ប្រាក់ពីឈ្មួញក្រោមតុរាប់ម៉ឺន ដុល្លារ ។ នេះមិនបានគិត បូកបញ្ចូលពីចំណូលដែលពួកគេ តម្រូវឲ្យឈ្មួញបង់ក្បាលឡាន ក្នុងមួយខែចាប់ពី៣០០ដុល្លារទៅ២០០០ដុល្លារ ឬ៥០០០ដុល្លារនោះទៀតផង។

សកម្មភាពទាំងអស់នេះ កំពុងជះឥទ្ធិពលដ៏អាក្រក់ ប៉ះពាល់សតិអារម្មណ៍ប្រជាជន ដោយសារតែមន្ត្រីគយមួយក្តាប់តូច ធ្វើឲ្យខូច ឈ្មោះដល់ថ្នាក់លើ ។ បញ្ហាទាំងអស់នេះ គួរណាស់តែមេគយចល័តទូទាំងប្រទេស លោក កើត សុធារ៉ា ក៏ដូចជាលោកអគ្គនាយកនៃ  អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា មេត្តាពិនិត្យ និងកាត់បន្ថយ នូវទង្វើដ៏មិនគម្បីនេះ ខ្លះៗផង ប្រសិនបើមិនពាក់ព័ន្ធទៅ នឹងប្រយោជន៍ណាមួយ ព្រោះអាក្រក់ភ្នែកណាស់ជារៀងរាល់ថ្ងៃ ពីសកម្មភាពក្រុមគយចល័តឈរជើងនៅទីនោះ ៕

kunnhoem_omyentieng n20180623

Filed in: ខេត្តត្បូងឃ្មុំ, ព័ត៌មាន​ខ្សឹបខ្សៀវ, ព័ត៌មានជាតិ, ព័ត៌មានតាមដានសង្គមសំខាន់ៗ, ព័ត៌មានតាមបណ្តា​ខេត្ត-ក្រុង, ព័ត៌មានថ្មី