នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៨ ថា ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត និងមន្រ្តីរាជការទូទាំងខេត្តមណ្ឌលគិរី បានបើកយុទ្ធនាការឃោសនាបោះឆ្នោតនេះ គណបក្សប្រជាជនកម្ពុជាក៏ជាថ្ងៃប្រារព្ធខួបកំណើតលើកទី៦៧ ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី០៦ នឹងត្រូវបើកជាផ្លូវការនៅថ្ងៃសៅរ៍ ទី០៧ ខែកក្កដា ឆ្នាំ២០១៨ស្អែកនេះផងដែរ។ ចំពោះបងប្អូនជនរួមជាតិ ដែលបាននិងកំពុងរង់ចាំព្រឹត្តិការណ៍ដ៏សំខាន់ គឺការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រដែលនឹងចូលមកដល់នៅពេលដ៏ខ្លីខាងមុខនេះ។
ឯកឧត្តមអភិបាលខេត្ត សូមលើកទឹកចិត្តឲ្យបងប្អូនជនរួមជាតិ ទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ហើយជម្រើសដ៏ល្អបំផុត គឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា លេខរៀងទី២០។
គួរបព្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុង Facebook របស់សម្តេចយ៉ាងដូច្នេះថា « សុខសប្បាយជាទេ បងប្អូនជនរួមជាតិនិងក្មួយៗយុវជនយុវតី?
ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោតផ្លូវការ គឺនឹងមកដល់នៅថ្ងៃសៅរ៍ទី ៧ កក្កដានេះហើយ។ រីឯចំពោះគណបក្សប្រជាជនយើងវិញ ការប្រារព្ធខួបកំណើតបក្សលើកទី៦៧ ក៏នឹងប្រារព្ធធ្វើនៅថ្ងៃសៅរ៍ខាងមុខនេះដែរ។ តើបងប្អូនបានរៀបចំ និងត្រៀមខ្លួនហើយឬនៅ? ជម្រើសដ៏ល្អបំផុត គឺសូមបងប្អូនបោះឆ្នោតឲ្យ គណបក្សប្រជាជនកម្ពុជា លេខរៀងទី ២០ នៅថ្ងៃបោះឆ្នោត ២៩ កក្កដា ២០១៨ ខាងមុខនេះ។សូមជូនពរជនរួមជាតិ និងក្មួយៗយុវជនយុវតីជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា»។
សូមជម្រាបថា យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី០៦ ឆ្នាំ២០១៨ មានរយៈពេល២០ថ្ងៃ ចាប់ពីថ្ងៃទី០៧ ដល់ ២៧ ខែកក្កដា ឆ្នាំ២០១៨។ សម្រាប់ការបោះឆ្នោតនេះមានគណបក្សនយោបាយចំនួន២០គណបក្សចូលរួមប្រកួតប្រជែង។
ឯកឧត្តមអភិបាលខេត្តក៏បានជូនពរជនរួមជាតិ និងក្មួយៗយុវជនយុវតីជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា»។ សូមជម្រាបថា យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី០៦ ឆ្នាំ២០១៨ មានរយៈពេល២០ថ្ងៃ ចាប់ពីថ្ងៃទី០៧ ដល់ ២៧ ខែកក្កដា ឆ្នាំ២០១៨។ សម្រាប់ការបោះឆ្នោតនេះមានគណបក្សនយោបាយចំនួន២០គណបក្សចូលរួមប្រកួតប្រជែង៕ ដោយ ចាន់ឡុង