Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ភរិយាសព​លោក សួន ចាន់ និង ជនរងគ្រោះ ដែល​កំពុងភ័យ​ខ្លាច ដាក់​បណ្តឹងទាម​ទាររក​យុត្តិធម៌

ខេត្តកំពង់ឆ្នាំង:  ក្រុមគ្រួសារសព លោក សួន ចាន់  រួមនិងជនរងគ្រោះ ចំនួន២នាក់ទៀត កំពុងតែស្វែងរកចំណាត់ការ ផ្លូវច្បាប់ ដើម្បីរកយុត្តិធម៌ ចំពោះករណីជនល្មើស ដែលបានវាយមកលើអ្នកកាសែត មាគ៌ាកម្ពុជា ឈ្មោះ សួន ចាន់  បណ្តាលអោយស្លាប់បាត់បង់ជីវិត និង បណ្តាលអោយជនរងគ្រោះ២នាក់ទៀត រងរបួសធ្ងន់ ។

អ្នកស្រី ទៀង ថាវ ជាប្រពន្ធជនរងគ្រោះ រួមនិងជនរងគ្រោះចំនួន២នាក់ ១-ឈ្មោះ សួន ជីម និងម្នាក់ទៀត ឈ្មោះ គូ ឥន បានប្រាប់អោយដឹងថា អ្នកស្រី រួមនិងជនរងគ្រោះ២នាក់ទៀត បានដាក់ពាក្យបណ្តឹង ទៅសាលាដំបូង ខេត្តកំពង់ឆ្នាំង និង អង្គការ អាដហុក រួចហើយ បន្ទាប់ពីបានរៀបចំធ្វើបុណ្យសពរួច ។

អ្នកស្រី ទៀង ថាវ អាយុ៤៣ឆ្នាំ ត្រូវជាភរិយាសពលោកសួន ចាន់ អ្នកយកព័ត៌មានអោយកាសែតមាគ៌ាកម្ពុជា ប្រចាំខេត្តកំពង់ឆ្នាំង បានសម្តែងនូវកី្តបារម្ភជាខ្លាំង ពីបញ្ហា សន្តិសុខផ្ទាល់ខ្លួននិងក្រុមគ្រួសារ ក្រោយពីប្តីរបស់អ្នកស្រីត្រូវគេវាយសម្លាប់ កាលពីយប់ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៤ ។

អ្នកស្រី ទៀង ថាវ បាននិយាយថា ក្រោយពីប្តីរបស់អ្នកស្រីត្រូវបានគេវាយសម្លាប់ មានលេចឮនូវ ពាក្យ ចចាមអារាម ជាច្រើន បានគំរាមមកលើ អ្នកស្រីនិងក្រុមគ្រួសារ ដោយធ្វើអោយ អ្នកស្រី មានក្តីបារម្ភយ៉ាងខ្លាំង ពីបញ្ហាសន្តិសុខផ្ទាល់ខ្លួន។ អ្នកស្រី ក៏បានអំពាវនាវ ផងដែរ ដល់មន្ត្រីអាជ្ញាធរ និង កងកម្លាំងសមត្ថកិច្ច មេត្តជួយពន្លឿន ក្នុងការស្វែងរកចាប់ខ្លួនជនសង្ស័យ យក មកផ្តន្ទាទោសទៅតាមផ្លូវច្បាប់។

គួរំឮកថា កាលពីវេលាម៉ោងប្រមាណជា៧យប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៤ មានមនុស្សមួយក្រុមបានយកដំថ្ម គប់ទៅលើ ដំបូល រោងត្រីឆ្អើរ របស់ឈ្មោះសួន ចាន់ ស្ថិតក្នុង ភូមិក្បាលកន្លង់ ឃុំពាមឆ្កោក ស្រុកជលគិរី។ បន្ទាប់មក លោក សួន ចាន់ បាន​ចេញទៅមើល និងបានស្រែកសួរថា អ្នកណាគប់អីហ្នឹង ? មួយសន្ទុះក្រោយមកសួន ចាន់បានដើរទៅរកទិញបារីជក់ លុះ​ដើរទៅដល់ផ្ទះឈ្មោះរុំ ទឿន ស្រាប់តែមានមនុស្ស៤នាក់ រួមនិងបក្ខពួក ប្រដាប់ដោយដំបងគល់ឬស្សី និង ដុំថ្ម បានព្រួតគ្នា​វាយ​ឈ្មោះសួន ចាន់ រហូតសន្លប់ស្តូកស្តឹងនៅក្នុងថ្លុកឈាម។ ដោយឡែកប្រជាពលរដ្ឋ២នាក់ទៀត ឈ្មោះគូ ឥន និង ឈ្មោះ សួន ជីម ដែលបានឃើញហេតុការណ៌នេះ បានចូលទៅជួយអន្តរាគមន៍ ក៏ត្រូវជនសង្ស័យបានព្រួតគ្នាវាយ បណ្តាលអោយ​រង​របួសធ្ងន់និងស្រាលផងដែរ។

សូមបញ្ជាក់ថា កាលពីវេលាម៉ោង ៩ និង ៣០ នាទី យប់ ថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០១៤ នៅក្នុង ភូមិក្បាលកន្លង់ ឃុំពាមឆ្កោក ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ជនសង្ស័យចំនួនទាំង 4 នាក់ ពួកគេបានយកដុំថ្ម មកគប់ទៅលើដំបូលរោងឆ្អើត្រី របស់ជនរង​គ្រោះ ឈ្មោះ សួន ចាន់ ។ ជនរងគ្រោះក៏បានចេញមករកមើល ហើយសួរថា ពីណាគេមកគប់អីហ្នឹង ? លុះមួយសន្ទុះក្រោយ​មក លោក សួន ចាន់ បានដើរទៅទិញបារីជក់ ដល់ត្រង់ចំណុចខាងមុខផ្ទះ ឈ្មោះ រុំ ទឿន ស្រាប់តែជនសង្ស័យ 4 នាក់ ខាង​លើ នាំបក្សពួកប្រមាណ 10 នាក់ យកគល់ឬស្សី និង ដុំថ្ម ព្រួតវាយ សន្លប់ ដេកស្តូកស្តឹង ក្នុងថ្លុកឈាម កន្លែងកើតហេតុ ។ ពលរដ្ឋពីររូប ឈ្មោះ គូ ឥន និង ឈ្មោះ សួន ជីម ដោយឃើញ ហេតុ ការណ៍ដូច្នេះ បានរត់ចេញបំរ៉ុងទៅជួយ ប៉ុន្តែត្រូវជន​សង្ស័យ ព្រួតវាយបណ្តាលអោយ រងរបួសធ្ងន់ និង ស្រាលផងដែរ ។ ក្រោយពេលកើតហេតុ ជនរងគ្រោះទាំង៣នាក់ ត្រូវបាន​ក្រុមគ្រួសារបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង ប៉ុន្តែឈ្មោះសួន ចាន់ ត្រូវក្រុមគ្រូពេទ្យសម្រេច​បញ្ជូន​បន្ត​ទៅ​ភ្នំពេញ ដោយសារតែស្ថានភាពនៃការរងរបួសធ្ងន់ធ្ងរពេក ហើយបានស្លាប់នៅក្នុងមន្ទីរពេទ្យរុស្ស៊ី ។

ជនរងគ្រោះឈ្មោះ សួន ជីម បាននិយាយអោយដឹងថា សមត្ថកិច្ចមិនបានឃាត់ ជនដៃដល់ភ្លាមៗទេ បានអូសបន្លាយពេលជា​ច្រើនម៉ោង នៅក្រោយពេលកើតហេតុ បណ្តាលអោយជនសង្ស័យមានឱកាសរត់គេចខ្លួនបាត់។

ជនរងគ្រោះឈ្មោះ សួន ជីម បានរៀបរាប់ប្រាប់អ្នកកាសែត ឲ្យដឹងថា នៅវេលាម៉ោងប្រមាណជា៣រសៀល ថ្ងៃទី១ ខែកុម្ភៈ នៅពេលដែលរូបគេចេញពីមន្ទីរពេទ្យវិញ បានចង្អុលមុខជនដៃដល់ប្រាប់ ប៉ូលិស ប៉ុន្តែប៉ូលីសមិនបានឃាត់ខ្លួនពួកគេឡើយ។ នៅក្រោយពេលកើតហេតុខាងក្រុមជនសង្ស័យ បានមកចចារ សុំសម្រួលដោះស្រាយគ្នា ប៉ុន្តែនៅពេលដែលទទួលដំណឹងថា ឈ្មោះសួន ចាន់ស្លាប់ទើបពួកគេនាំគ្នារត់គេចខ្លួនតែម្តង។

លោក សំ ច័ន្ទគា ប្រធានសមាគមន៍ ការពាសិទ្ធិមនុស្ស អាដហុក ប្រចាំនៅខេត្តកំពង់ឆ្នាំងបាន បញ្ជាក់ថា ភាគីទាំង២អត់បាន​ផឹកស៊ីជាមួយគ្នាទេ ហើយក៏អត់មានប៉ះសម្តីគ្នានៅមុនពេលផ្ទុះហឹង្សាដែរ  ដែលករណីនេះ​ក្រុមជនសង្ស័យអាចមាន​គម្រោង​គិតទុកជាមុន។ ប៉ុន្តែប្រភពនានា បានបញ្ជាក់ថា ករណីនេះគឺផ្តើមចេញពីរឿងគំនុំដោយសារតែ​ក្នុងរយះពេលកន្លង​ទៅឈ្មោះ​សួន ចាន់បានចុះទៅថតសកម្មភាព ឆក់ត្រី និងសកម្មភាព ប្រព្រឹត្តបទល្មើស នេសាទ ផ្សេងៗទៀតយកមកចុះផ្សាយនៅលើ ទំព័រកាសែតរបស់ខ្លួន និង បានបញ្ជូនរូបភាព នេះ ទៅអោយកាសែតក្នុងស្រុកមួយចំនួនចុះផ្សាយផងដែរ ៕

suanchan_famaly

Filed in: ខេត្ត​កំពង់ឆ្នាំង, ព័ត៌មានជាតិ, ព័ត៌មានថ្មី