Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

អាជ្ញាធរខេត្តមណ្ឌលគិរី និងមន្ត្រីរាជការ ដាំកូនឈើចំនួន១៥០០ដើម ដើម្បីអបអរសាទរបុណ្យ រុក្ខទិវា ៩កក្កដា ២០១៨

មណ្ឌលគិរី៖ នាព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ ឆ្នាំ២០១៨​អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបី ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរឹទ្ធិ សរុបជាង៦០០នាក់ បានយកកូនឈើ​លេខ១ ចំនួន១៥០០ដើម ដាំនៅទីតាំងព្រលានយន្តហោះចាស់ ក្នុងទីធ្លាសួនច្បារសែនមនោរម្យ ស្ថិតនៅភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី លើផ្ទៃដីចំនួន២ហិចតា ដើម្បីជាការអបអរសាទរពិធីរុក្ខទិវា ៩ កក្កដា ដែលប្រព្រឹត្តទៅ ។

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានមានប្រសាសន៍ថា ការប្រារព្វពិធីរុក្ខទិវា៩កក្កដា តែងតែធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីឲ្យស្រប​តាមគោល​ការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា និងដើម្បីប្រជាពលរដ្ឋក្នុងខេត្ត ក៏ដូចជាទូទាំងប្រទេស យល់ដឹងកាន់តែច្បាស់អំពីអត្ថ​ប្រយោជន៍នៃធនធានធម្មជាតិ។ ឯកឧត្តម បានបន្ថែមថា ការចូលរួមថែរក្សា ការពារ និងអភិរក្សធនធានធម្មជាតិ គឺទាមទារឱ្យអាជ្ញាធរ​គ្រប់លំដាប់ថ្នាក់ រួមទាំងប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវចូលរួមដាំដុះកូនឈើ រក្សាការពារសត្វព្រៃ ដើម្បីប្រែក្លាយតំបន់រស់នៅ ឲ្យមាន​គំរបពណ៌បៃតងស្រស់បំព្រង និងអភិរក្សធនធានព្រៃឈើ សម្រាប់ជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់បន្ថែមទៀតថា ការបាត់បង់ព្រៃឈើ និងគំរបព្រៃឈើបណ្តាលឲ្យតំបន់យើងទទួលរងការគំរាមកំហែង ពីធម្មជាតិ។​ ដូចនេះ យើងត្រូវនាំគ្នាបញ្ឈប់ការកាប់រានដុតឈូសឆាយដីព្រៃឈើ ធ្វើជាកម្មសិទ្ធ ហើយនាំគ្នារក្សាការពារ និងដាំដើមឈើឡើងវិញ​ឲ្យបានច្រើន រួមទាំងដំណាំហូបផ្លែ ដើម្បីជាប្រយោជន៍ទាញយកប្រភពចំណូលសេដ្ឋកិច្ច មកផ្គត់ផ្គង់ជីវភាពគ្រួសារ ឱ្យមានជីវភាព​សមរម្យផងដែរ។

ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី លោក សុង ឃាង បានឲ្យដឹងថា ពិធី បុណ្យរុក្ខទិវានេះ ត្រូវបានប្រារព្ធធ្វើ​ឡើង​ នៅទី៩ ខែកក្កដា ជារៀងរាល់ឆ្នាំ នៅទូទាំងប្រទេស សំដៅធានានូវការគ្រប់គ្រងព្រៃឈើ ប្រកបដោយនិរន្ដភាព និងមានផល​ប្រយោជន៍សំរាប់សង្គម សេដ្ឋកិច្ច និងបរិស្ថាន រួមទាំងការអភិរក្សជីវៈចម្រុះ និងមរតកវប្បធម៌ ពិសេស អាចបង្កើតបាននូវម្លប់បៃតង​ឡើងវិញធ្វើឲ្យទីក្រុងស្អាត។

លោក សុង ឃាង បានបញ្ជាក់ទៀតថា «ផែនការឆ្នាំ២០១៨នេះ យើងដាំកូនឈើចំនួន១៥០០ដើម មានប្រភេទកូនឈើបេង គ្រញូង នាងនួន គរគី និងឈើទាល ហើយកូនឈើខាងលើនេះ ត្រូវបានលោកអ៊ុំ វណ្ណសុភៈ នាយខណ្ឌរដ្ឋបាលព្រៃឈើ ធ្វើការបែងចែកកូនឈើ ចំនួន១ពាន់ដើម ដាំក្នុងទីធ្លាសួនច្បារក្រុងសែនមនោរម្យ រីឯចំនួន៥០០ដើមទៀត សម្រាប់ចែកជូនប្រជាពលរដ្ឋ និងស្ថាប័នផ្សេងៗទៀត យកទៅដាំតាមលំនៅដ្ឋាន និងតាមអង្គភាពរៀងៗខ្លួន ដើម្បីជាការបំផុសចលនាដល់ប្រជាពលរដ្ឋចូលរួមថែរក្សា ការពារ និងដាំដុះកូនឈើឡើងវិញ​ ៕

c20180705 c20180706 c20180701 c20180702 c20180703 c20180704

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី