Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ឯកឧត្តម ស្នង​ការ​នគរ​បាល​ខេត្ត​មណ្ឌល​គិរី អញ្ជើញ​ចុះ​សួរសុខ​ទុក្ខ អធិការ​នគរ​បាល​ស្រុក​ពេជ្រាដា​ ដែល​កំពុង​សម្រាក​ព្យាបាល​នៅខេត្ត​ដាក់ឡាក់ វៀតណាម

ខេត្តដាក់ឡាក់: នាថ្ងៃទី​០៣ ខែ​កក្កដា ឆ្នាំ២០១៨​នេះ ឯកឧត្តម ឧត្តម​សេនីយ៍​ទោ ឡោ សុខា ស្នងការ​នគរបាល​ខេត្ត​មណ្ឌល​គិរី រួមទាំង​លោក​ស្នងការ​រង និងមន្រ្តីក្រោមឱវាទ​ បានអញ្ជើញ​ចុះសួរ​សុខ​ទុក្ខ លោក​វរសេនីយ៍ត្រី តាត់ យ៉េន អធិការ​នគរបាល​ស្រុក​ពេជ្រាដា ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ខេត្តដាក់ឡាក់ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម  គ្រាដែលលោកបានរងរបួសដៃ​ស្តាំពេលឆ្មក់ ចូលបង្ក្រាបការជួញដូរគ្រឿងញៀននៅមូលដ្ឋានរបស់លោកផ្ទាល់ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨។

ឯកឧត្តមស្នងការនគរបាលខេត្ត បានពាំនាំការសួរសុខទុក្ខពីសំណាក់ឯកឧត្តម អភិបាលខេត្តមណ្ឌលគិរី និងមន្រ្តីនគរបាលទាំងអស់ ។ លោកស្នងការ បានលើកទឹកចិត្តដល់លោកអធិការស្រុកពេជ្រាដា ត្រូវថែទាំសុខភាព និងត្រូវពិសាថ្នាំអោយបានទៀងទាត់តាមវេជ្ជបញ្ជាពេទ្យ ជាពិសេស ក៏សូមជូនពរអោយលោកអធិការ និងលោក នាយការិយាល័យប្រឆាំងភេវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ឆាប់ជាសះស្បើយ ដើម្បីវិលត្រលប់ទៅបម្រើការងារនៅក្នុងអង្គភាពវិញ។

នាឱកាសនោះដែរ ឯកឧត្តមស្នងការនគរបាលខេត្ត បាននាំយកថវិកាឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត ចំនួន ២លានរៀល រួមទាំងថវិកាលោកស្នងការផ្ទាល់ចំនួន៥០០$ ក៏ដូចជាមន្រ្តីក្រោមឱវាទចំនួន២៥០$ និង៦៥០០០ម៉ឺនរៀល ផ្តល់ជូនលោកវរសេនីយ៍ត្រី តាត់ យ៉េន អធិការនគរបាលស្រុកពេជ្រាដា និងលោកវរសេនីយ៍ទោ បឹង ដែង នាយការិយាល័យប្រឆាំងភេវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ដែលកំពុងសម្រាកព្យាបាលនៅខេត្ត ប្រទេសវៀតណាម។

សូមបញ្ជាក់ថា លោក​អធិការនគរបាល​ស្រុក​ពេ​ជ្រា​ដា​ បាន​ចូលទៅ​បង្ក្រាប​ឈ្មួញទុច្ចរិតជួញដូរ​គ្រឿងញៀន​ ​ក្នុង​មូលដ្ឋាន​របស់លោក នៅវេលា​ម៉ោង​៩​យប់​ថ្ងៃទី​២៦ មិថុនា ២០១៨​  ភូមិ​ពូ​លុ ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី​ ។ហើយត្រូវបាន​ជនសង្ស័យ​តដៃ​បណ្តាល​ឲ្យ​លោក​អធិការ​ស្រុក​ពេ​ជ្រា រងរបួស​ដៃ​ខាងស្តាំ ចំណែក​ជនសង្ស័យ​ម្នាក់​ត្រូវ​សមត្ថកិច្ច​បាញ់​បាក់​ភ្លៅ​ម្ខាង​ផងដែរ ។

ដោយ ចាន់ឡុង

c20190703 c20190703-a c20190703-b

Filed in: ខេត្តមណ្ឌលគីរី, ព័ត៌មានជាតិ, ព័ត៌មានថ្មី