កាលពីថ្ងៃអាទិត្យ ៤ រោច ខែបឋមសាឍ ឆ្នាំច សំរិទ្ឌសក៌ ពស 2562 ត្រូវនិងថ្ងៃទី01 ខែកក្កដា ឆ្នាំ2018 ក្រុមកាងារថ្នាក់កណ្តាល ចុះជួយឃុំជើងគោ ដឹកនាំដោយ ឯកឧត្តមចៅ យុត្តិបុត្រ តំណាងអោយឯកឧត្តម ឧត្តមសេនីយ៍ ប៉ុល សារឿន ប្រធានគណៈពង្រឹង និងចុះជួយខេត្តព្រះសីហនុ រួមនិងឯកឧត្តម អ្នកឧកញ៉ា ផៃ ប៊ុនវណ្ណៈ តំណាងអោយឯកឧត្តម ជាម ហឹម និង ឯកឧត្តមយន្ត មីន ប្រធានគណបក្សខេត្តបានចុះសាកសួរសុខទុក និងនាំយកអំណោយដ៌ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានិងសម្តេចកិត្តិព្រឹទ្ឌបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន ទៅចែកជូនប្រជាពលរដ្ឌទីទ័លក្រ ចំនួន5គ្រួសារមកពីបីភូមិ ។
នៅក្នុងពិធីចែកអំណោយនិងសួរសុខទុកឯកឧត្តម ចៅ យុត្តិបុត្រ និងឯកឧត្តម អ្នកឧកញ៉ា ផៃ ប៊ុនវណ្ណៈ បានពាំនាំការសួរសុខទុកពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឌមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា តែងតែគិតគូរពីជីវភាព និងសុខភាពពលរដ្ឋជានិច្ច ទោះបីជាប់រវល់យ៉ាងណាក៏ដោយ ក៏ថ្នាក់ដឹកនាំមិនភ្លេចពីបងប្អូនឡើយ ក្នុងរូបភាព និងគ្រប់កាលៈទេសៈ ទោះយ៉ាងណាក៌ចាត់អោយតំណាងរបស់លោកចុះជួបប្រជាពលរដ្ឌគ្រប់ពេលវេលា។
នៅក្នុងថ្ងៃនោះដែរ សម្តេចតេជោ ហ៊ុន សែន បានផ្តាំផ្ញើសូមអោយបងប្អូនត្រូវរស់នៅស្អាតជានិច្ច ហូបស្អាត ផឹកទឹកស្អាតនិងអនាម័យ ដើម្បីសុខភាពនិងសូមអោយបងប្អូនត្រូវទៅបោះឆ្នោតអោយបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០១៨ ខាងមុខបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា រូបសញ្ញាទេវតាបាចផ្កា និងមានលេខរៀងទី ២០ ងាយគូស និងងាយចាំ ។
ក្នងពិធីនេះផងដែរ ឯកឧត្តមអ្នកឧកញ្ញ៉ា ផៃ ប៊ុន វណ្ណៈនិងឯកឧត្តម ចៅ យុត្តិបុត្រ និងអាជ្ញាធរភូមិឃុំបានចែកអំណោយជូនប្រជាពលរដ្ឌទីទ័លក្រ ចំនួន5គ្រួសារ មកពីបីភូមិ គឺភូមិចំការកៅស៊ូ ភូមិត្រពាំងមូល ភូមិជើងគោ ដោយក្នុងមួយគ្រួសារទទួលបានអង្ករ100គីឡូ ទឹកត្រីពីយួរ ទឹកសីអីវពីយួរមីពីកេះ ប៊ីចេងពីកញ្ចប់ តង់មួយ ទឹកដោះគោពីកេះ អាវយឹត និងមួកគណបក្សចំនួនពីរ និងថវិកាសែសិបមឺនរៀល(400000៛)ផងដែរ ។
នៅក្នុងពិធីសាកសួរសុខទុក្ខ និងចុះពង្រឹងបក្សពីរបៀបគូសសន្លឹកឆ្នោតឆ្លៀតពេលនេះ ក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំជើងគោក៏បាននាំយកអំណោយទៅចែកជូនប្រជាពលរដ្ឌទីទ័លក្រ ហើយឯកឧត្តម អ្នកឧកញ៉ា ផៃ ប៊ុនវណ្ណៈ តំណាងអោយឯកឧត្តម យន្ត មីន បានធ្វើការក្រើនរំលឹកអោយបងប្អូនប្រជាពលរដ្ឌទាំងអស់ កុំភ្លេចទៅបោះឆ្នោតនៅថ្ងៃទី29 ខែកក្កដា ឆ្នាំ2018 ខាងមុខអោយបានគ្រប់ៗគ្នា និងត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបទេវតាបាចផ្កា និងមានលេខរៀងទី20 ដើម្បីអោយសម្តេចតេជោហ៊ុន សែន បន្តដឹកនាំប្រទេសបន្តទៅទៀត និងការកសាងប្រទេសជាតិអោយមានការរីកចម្រើនជាលំដាប់ ។
នៅក្នុងពិធីសួរសុខទុកនិងចែកអំណោយឯកឧត្តម ចៅ យុត្តិបុត្រ និងឯកឧត្តមអ្នកឧកញ្ញ៉ា ផៃ ប៊ុនវណ្ណៈ បានសំណូមពរប្រជាពលរដ្ឌជឿពាក្យញុះញ៉ុង របស់ជនអគតិមួយចំនួ ននៅក្រៅប្រទេស ជាពិសេសទណ្ឌិត សម រង្សី ដែលប៉ុនប៉ងធ្វើរដ្ឌប្រហារនិងលាបពណ៌មកលើសម្តេចតេជោ ហ៊ុន សែន រាជរាដ្ឌាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោតរបស់ប្រជាជនកម្ពុជា ។
សូមបងប្អូនបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបទេវតាបាចផ្កា និងមានលេខរៀងស្រួលគូស និងស្រួលចាំលេខ20 ជ៌យយោគណបក្សប្រជាជនកម្ពុជា ជយោសម្តេច ហ៊ុន សែន ៕