Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន សំណេះសំណាល​ជាមួយ សមាគមនារី​ក្រសួង​ព័ត៌មាន​ទូទាំង​២៥​រាជធានី​-​ខេត្ត និង​អំពាវនាវ​ឲ្យទៅ​បោះឆ្នោត​គ្រប់ៗ​គ្នា​

​ភ្នំពេញ ៖ លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន សមាជិកា​គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា នា​ព្រឹក​ថ្ងៃអាទិត្យ ទី​០១ ខែកក្កដា ឆ្នាំ​២០១៨​នេះ បាន​អញ្ជើញ​សំណេះសំណាល ពិសារ​អាហារ​សាមគ្គី​ជាមួយ សមាគម​នារី​កម្ពុជា ដើម្បី​អភិវឌ្ឍន៍ សាខា​ក្រសួង​ព័ត៌មាន ជា​លើក​ទី​២ ចំនួន​២៥០​នាក់ ដើម្បី​ត្រៀម​លក្ខណៈ​ឈាន ទៅ​ការបោះឆ្នោត​ជ្រើសរើស តំណាងរាស្ត្រ​នីតិកាល​ទី​៦ ។​

​នា​ឱកាស​នោះ​ដែរ​លោកស្រី ខៀវ ទេព រង្សី កាញារីទ្ធ ប្រធានកិត្តិយស​នៃ​សមាគម​នារី​កម្ពុជា ដើម្បី​អភិវឌ្ឍ​ន៏​សាខា​ក្រសួង​ព័ត៌មាន បាន​លើកឡើង​ថា សមាជិក សមាគម​នារី​កម្ពុជា ដើម្បី​អភិវឌ្ឍន៍​សាខា​ក្រសួង​ព័ត៌មាន ជា​មន្ត្រីរាជការ​នៃ​បណ្តា​រាជ ធា​នី​-​ខេត្ត​ទាំង​២៥​។​

​តំណាង​អោយ​សមាជិកា​ស​មាគ​ម​នារី​ក្រសួង​ព័ត៌មាន លោកស្រី ខៀវ ទេព រង្សី កាញារីទ្ធ ថ្លែង​អំណរ​គុណ​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ដែល​បាន​ផ្តួចផ្តើម​ឲ្យមាន​ការទទួលទាន​អាហារ​សាមគ្គី​នេះ​ឡើង ដើម្បី​ទទួលយក​នូវ​មតិ​សំណេះសំណាល​ល្អ​។​

​លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បាន​លើកឡើង​ថា ស្ត្រី​ក្នុង​វិស័យ​សារព័ត៌មាន បាន​ចូលរួម​ផ្សព្វផ្សាយ​ព័ត៌មាន ជូន​ប្រជាពលរដ្ឋ​ពី​គ្រប់ទិសទី នៅ​ទូទាំង​ប្រទេស ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត វិលត្រឡប់​មក​វិញ និង​ចូលរួម​ចលនា មហាជន​និង​សមរភូមិ​មុខ និង​បង្កើត​កម្មវិធី​សម្លេង​អំពាវនាវ «​នាទី​ឃោសនា ជន​វង្វែងផ្លូវ​» ដល់​ប្រពល​រដ្ឋ​ដែល​ចាញ់​ឃោសនា ខ្មែរ​របប​ខ្មែរក្រហម​ឲ្យ​វិល​មក​រួមរស់​ក្នុងសង្គម​ជាតិ​វិញ​។​

​លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បានបញ្ជាក់​ថា នយោបាយ​ឈ្នះ​-​ឈ្នះ​របស់​សម្ដេច​តេជោ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយករដ្ឋមន្ត្រី បានធ្វើឱ្យ​អង្គការ​ចាត់តាំង​របស់​ខ្មែរក្រហម ត្រូវ​រលំរលាយ​ទាំងស្រុង ទាំង​ខាង​នយោបាយ ទាំង​យោធា និង​បង្កើតបាន​សុខសន្តិភាព និង​ការអភិវឌ្ឍ​ចាប់ តាំងពី​ចុង​ឆ្នាំ​១៩៩៨​មក នេះ​គឺជា​សច្ចធម៌​ប្រវត្តិសាស្ត្រ​ដែល​មិន​អាច​បំភ្លៃ​បាន​។​

​លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត​ម៉ែន សំអន បញ្ជាក់ទៀតថា រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី បាន​ដឹកនាំ​ប្រទេស​ឱ្យ​មាន​សន្ដិភាព​ឆ្ពោះទៅរក​ការអភិវឌ្ឍ ដើម្បី​បម្រើ​ប្រជាជន កសាង និង​ការពារ​ប្រទេស​ឱ្យ​បាន ធានា​កំណើនសេដ្ឋកិច្ច និង​រក្សាបាន​នូវ​ស្ថេរភាព​ម៉ាក្រូសេដ្ឋកិច្ច​ល្អប្រសើរ​។ ជាពិសេស អ្វី​ដែល​ជា​ការ​ពិត​មិន​អាច​ប្រ កែ​កបាន គឺ «​មរតក​តេជោ​» គឺជា​សន្តិភាព ការបង្រួបបង្រួម​ជាតិ និង​ការកសាង​សេដ្ឋ កិច្ច​ចេញពី​ភាព​ខ្ទេចខ្ទាំ​នៃ​ភ្លើង សង្គ្រាម​ដែល​បានមក​ពី​ការធ្វើ​ពលិកម្ម និង​ការប្រឹងប្រែង​របស់​សម្ដេច​តេជោ រួម​ជាមួយ​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ដទៃទៀត និង​រួម​ជាមួយ​ប្រជាពលរដ្ឋ​ផង​ដែរ​។​

​លោកស្រី​ឧបនាយករដ្ឋមន្ត្រី​បញ្ជាក់ទៀតថា នៅសល់​រយៈពេល​៦​ថ្ងៃ​ទៀត យុទ្ធនាការ​ឃោសនា​គណ​បក្ស​នយោបាយ​នឹង​មកដល់ គឺ​នៅ​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០១៨​។ នៅ​ថ្ងៃ​ទី​៧ ខែ​កក្កដា​នោះ​ដែរ នឹង​មាន​ការ​អបរ​អរ​សាទរ នៃ​នយោបាយ​ឈ្នះ ឈ្នះ ២០​ឆ្នាំ និង​សមិទ្ធិផល​ដែល​សម្រេច​បាន​ដឹកនាំ ដោយ​គណបក្ស​ប្រជាជន​កម្ពុជា និង​រាជរដ្ឋាភិបាល​កម្ពុជា និង​ការបង្រួបបង្រួម​ជាតិ​២​ធ្នូ ឆ្នាំ​១៩៧៨​។ សម្តេច​តេជោ ហ៊ុន សែន នឹង​ថ្លែង​សារ​នយោបាយ​នៅក្នុង​ឱកាស​បើក ថ្ងៃ​យុទ្ធនាការ​ឃោស​នៅ​កោះ​ពេជ្រ នា​ថ្ងៃ​ទី​៧ ខែកក្កដា សប្តាហ៏​ខាង​មុខ​។​

​ជាមួយគ្នា​នោះ​ដែរ លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បាន​អំពាវ​ដល់​មន្ត្រីរាជការ ប្រជាពលរដ្ឋ​ទាំងអស់​ទៅ​បោះ ឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា​នាពេលខាងមុខ ដើម្បី​គាំទ្រ​សម្តេច​តេជោ ហ៊ុន សែន បន្ត​ដឹកនាំ​អភិវឌ្ឍន៍​ប្រទេស កាន់តែ​រីកចម្រើន​ថែម​ទៀត​៕

r180702c12 r180702c13 r180702c8 r180702c9 r180702c10

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, រាជធានីភ្នំពេញ