Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ក្រសួ​ងប្រៃសណី​យ៍កម្ពុជា និ​ងក្រុមហ៊ុនខេ​ធី កូរ៉េ​ (Korea Telecom)បំពាក់ប្រព័ន្ធបច្ចេក​វិទ្យា Wi-Fi ដល់ ​វិទ្យាល័យ ហ៊ុន ​សែន ទួលខ្ពស់​ ខេត្តកំ​ពង់ឆ្នាំង

​ប្រព័ន្ធ​ឌីជីថល​ផ្សារ​ភ្ជាប់​នឹង​សាលារៀន​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ត្រូវបាន​អភិវឌ្ឍ​ក្នុង​រយៈពេល​ជាង​២០​ឆ្នាំ​មកហើយ ជាមួយ​នឹង​កំណើន​ផលទុន​ជាតិ​សរុប​នៅ​ប្រទេស​កម្ពុជា (GDP) សរុប​ជា​មធ្យម​ប្រហែល​៧% ក្នុង​មួយ​ឆ្នាំ ហើយ​ត្រូវបាន​គេ​ព្យាករណ៍​ថា​នឹង​បន្ត​កំណើន​របស់​ខ្លួន​នាពេល​អនាគត​។

​ការរួមចំណែក​សំខាន់​ចំពោះ​កំណើន​រហូត​មកដល់ពេលនេះ​គឺ​ដោយសារ​មាន​សុខសន្តិភាព​និង​ស្ថេរភាព​នៅក្នុង​ប្រទេស ជាមួយ​នឹង​ការបើក​ទូលាយ​នៅក្នុង​គោលនយោបាយ​ចំពោះ​ការវិនិយោគ​ពី​បរទេស​។ ក្នុង​ជំហាន​បន្ទាប់​នៃ​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា គឺ​ការផ្តោត​ទៅលើ​គុណភាព​នៃ​កំណើន​។ ដែល​មានន័យ​ថា​ប្រទេស​កម្ពុជា​ត្រូវមាន​យុទ្ធសាស្ត្រ​បន្ថែម​ទៀត​ទៅលើ​ផែនការអភិវឌ្ឍន៍​របស់​ខ្លួនក៏​ដូច​ជាទា​ក់​ទាញ​ការវិនិយោគដែ​លមាន​គុណភាព​បន្ថែម​ទៀត​ទៅ​លើ​វិស័យ​យុទ្ធសាស្ត្រ​សំខាន់ៗ​របស់ខ្លួន​។​

​ជាក់​ច្បាស់​ណាស់​ថា​ការអភិវឌ្ឍ​នា​ពេលអនាគត​នឹង​ត្រូវ​ពឹងផ្អែក​យ៉ាង​ខ្លាំង​លើ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព៍ត៌មាន​(ICT)​និង​ការរួមបញ្ចូល​គ្នា​នៃ​វិស័យ​បច្ចេកវិទ្យា ដើម្បី​ជួយ​កែលម្អ​ការសម្រេចចិត្ត ការរៀបចំ​ផែនការ​ការប្រកួតប្រជែង និង​គុណភាព​ដ៏​ល្អ​នៃ​ជីវិត​សម្រាប់​មនុស្ស​គ្រប់គ្នា​។​វា​ច្បាស់​ណាស់​ថា​បច្ចេកវិទ្យា​គឺជា​អ្នក​កំណត់​និន្នាការ​នានា​នៅ​ទូទាំង​ពិភពលោក​។ សំខាន់​ជាង​នេះ​ទៀត​បណ្ដារ​អង្គការ​អន្តរជាតិ​ដូចជា អង្គការសហប្រជាជាតិ សហភាព​អឺរ៉ុប សមាគមន៍​អាស៊ាន សហភាព​ទូរគមនាគមន៍​អន្តរជាតិ (ITU) និង WEF ជាដើម​កំពុង​លើកទឹកចិត្ត​ដល់​ប្រទេស​ទាំងអស់​ឱ្យ​ទទួលយក​នូវ​បច្ចេកវិទ្យា​ដែល​នឹង​ជះ​ឥទ្ធិពល​ដល់​ការអភិវឌ្ឍន៍​របស់​ប្រទេស ក៏ដូចជា​ដើម្បី​ចូលរួម​បដិវត្តន៍​ឧស្សាហកម្ម​លើក​ទី​៤​។​

​ប្រទេស​កម្ពុជា​ត្រូវ​មាន​គំនិត​ផ្តួចផ្តើម​ខ្លាំង​ជាង​មុន​ដើម្បី​ចូលរួម​សហគមន៍​សកលលោក​ដើម្បី​នាំ​យកគំនិត​និង​ការគាំទ្រ​ដ៏​ល្អ​បំផុត​ពី​សហគមន៍​អន្តរជាតិ​ដើម្បី​ជួយ​ដល់​ប្រទេស​កម្ពុជា​ក្នុង​ការជំរុញ​ការអភិវឌ្ឍន៍​របស់​ខ្លួន និង​សម្រេចបាន​នូវ​សក្ដានុពលភាព​របស់​ប្រទេស​។

​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​កំពុង​ជួយ​គាំទ្រ​ដល់​ការអភិវឌ្ឍ​ប្រទេស​ដោយ​ផ្តោត​លើ​គម្រោង​និង​កម្មវិធី​ដែល​កំពុង​ជួយ​កម្ពុជា​ក្នុង​ការធ្វើ​ទំនើបកម្ម និង​រៀបចំ​សម្រាប់​វិស័យ​សេដ្ឋកិច្ច​ឌីជីថល​និង​បដិវត្តន៍​ឧស្សាហកម្ម​លើក​ទី​៤​។​

​ផ្អែក​លើ​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៣  របស់​រាជរដ្ឋាភិបាល នីតិកាល​ទី​៥ នៃ​រដ្ឋសភា​ការអភិវឌ្ឍ​វិស័យ​ទូរគមនាគមន៍​នឹង​ក្លាយ​ជា​កត្តា​គន្លឹះ​ក្នុង​ការគាំទ្រ​ដល់​រាជរដ្ឋាភិបាល​វិស័យ​ឯកជន​សង្គម​និង​វប្បធម៌​តាមរយៈ​ការធ្វើឱ្យ​ប្រសើរឡើង​នូវ​ការអភិវឌ្ឍន៍​និង​គុណភាព​នៃ​ការអភិវឌ្ឍន៍​សម្រាប់​វិស័យ​ទាំងអស់នោះ​។

​ប្រទេស​កម្ពុជា​បាន​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​ក្នុង​វិស័យ​ទូរគមនាគមន៍​ហើយ​មាន​តម្លៃប្រើប្រាស់​អ៊ី​ន​ធើ​ណិ​ត​ក្នុងតម្លៃ​ទាប​បំផុត​ហើយក៏​ជា​ប្រទេស​មួយ​លឿន​បំផុត​ក្នុង​ការទទួលយក​បច្ចេក​វិទ្យា​ថ្មីៗ​ប្រៀបធៀប​ទៅនឹង​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់​។​ទាំង​នេះ​បង្ហាញ​ពី​ការគាំទ្រ និង​ភាពប៉ិនប្រសព្វ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា​និង​ប្រជាជន​វ័យក្មេង​ដែល​បច្ចុប្បន្ន​គឺជា​កំលាំងចលករ​ដ៏​សំខាន់​របស់​ប្រទេសជាតិ​។​យោងតាម​ការសិក្សា​របស់​អង្គការ​សហប្រជាជាតិ​យើង​អាច​មើលឃើញ​ពី​ការកើនឡើង​ចំនួន​១០%​នៃ​ការតភ្ជាប់​ឌីជីថល​នៅក្នុង​ចំណោម​ប្រជាជន​នៅតាម​បណ្តា​ប្រទេស​ទូទាំង​ពិភពលោក ដោយ​ផ្តល់​នូវ​ការកើនឡើង​ដោយផ្ទាល់​ដល់​ផលិតភាព​របស់​ប្រទេសជាតិ​ពី ១,២% -១,៣% នៃ​ផលិតផល​ក្នុងស្រុក​សរុប​។​

​នេះ​គឺជា​សូចនាករ​ដ៏​រឹងមាំ​មួយ​សម្រាប់​ក្រសួង​ប្រៃសនីយ៍ និង​ទូរគមនាគមន៍ ដើម្បី​ជំរុញ​ឱ្យ​មាន​គម្រោង​ត​ភ្ជាប់​បន្ថែម​ដូចជា​គម្រោង​Wi-Fi​សាធារណៈ​និង​ប្រព័ន្ធ​ឌីជីថល​ផ្សារ​ភ្ជាប់​នឹង​សាលារៀន​ជា​គម្រោង​មួយ​ដែល​ក្រសួង​ប្រៃសនីយ៍ និង​ទូរគមនាគមន៍​បាន​ផ្តួចផ្តើមឡើង​ហើយ​នឹង​បន្ត​គាំទ្រ​យ៉ាង​ពេញទំហឹង​លើ​គម្រោង​នេះ​នៅ​ទូទាំង​ប្រទេស​។ នៅ​ថ្ងៃ​ទី ៩​ខែ​ឧសភា​ឆ្នាំ ២០១៨​ក្រសួង​ប្រៃសនីយ៍ និង​ទូរគមនាគមន៍ បាន​ផ្តល់​ការគាំទ្រ​ដល់​ក្រុមហ៊ុន​ទូរគមនាគមន៍​កម្ពុជា (TC) ដើម្បី​ដាក់​ឱ្យ​ដំណើរការ​គម្រោង​Wi-Fi​សាធារណៈ​នៅក្នុង​រាជធានី​ភ្នំពេញ​ដោយ​មាន​ការសហការ​ពី​សាជីវកម្ម​ទូរគមនាគមន៍​កូរ៉េ​(KT) ។​

​សាជីវកម្ម KT គឺជា​សាជីវកម្ម​ទូរគមនាគមន៍​ឈានមុខ​គេ​មួយ​របស់​ពិភពលោក​ដែល​បាន​ជួយ​សាធារណៈរដ្ឋ​កូរ៉េ​ឱ្យ​អភិវឌ្ឍ​ខ្លួន​ក្លាយជា​ប្រទេស​ឈានមុខ​គេ​នៅ​ក្នុង​ការអភិវឌ្ឍ ICT ។ យោង​តាម​ចំណាត់ថ្នាក់​ពិភពលោក​សម្រាប់​ស​ន្ទ​ស្សន៍​អភិវឌ្ឍន៍ ICT ដោយ​ITU បានឱ្យដឹង​ថា​ប្រទេស​កូរ៉េ​ជាប់​ចំណាត់ថ្នាក់​លេខ ១​ឬ​ទី ២​នៅលើ​ពិភពលោក​ក្នុង​រយៈ ៨​ឆ្នាំ​ចុងក្រោយ​នេះ​។ យើង​មាន​សេចក្តីសោមនស្ស​រីករាយ​ដែលមាន KT​ធ្វើ​ជា​ដៃគូ​ដើម្បី​ជួយ​គាំទ្រ​ដល់​ការអភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​កម្ពុជា​។ គម្រោង​Wi-Fi​សាធារណៈ​កំពុង​ប្រើ​បច្ចេកវិទ្យា​Wi-Fi​ចុងក្រោយ​បំផុត​ពី​សាជីវកម្ម KT ។​

​គម្រោង​ទាំងនេះ នឹង​អនុញ្ញាត​ឱ្យ​ប្រជាជន​កម្ពុជា​និង​ភ្ញៀវទេសចរ​កាន់តែច្រើន​ដែល​ជា​សសរស្តម្ភ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​អាច​ភ្ជាប់​អ៊ិន​ធឺ​ណិតដោយ​ល្បឿន​លឿន​បំផុត​រហូតដល់ ១​ជី​ហ្គា​បៃ​ក្នុង​មួយ​វិនាទី​នៅក្នុង​តំបន់​សាធារណៈ​ធំៗ ដូចជា​សួនច្បារ​សម្តេច​ហ៊ុន​សែន​, សួនច្បារ​មុខ​ព្រះបរមរាជវាំង​និង​កន្លែង​ជាច្រើន​ទៀត​ដែល​បាន​ត​ភ្ជាប់​ទាំង​នៅ​រាជធានី​ភ្នំពេញ​និង​បណ្តា​ខេត្ត​។ សព្វថ្ងៃ​នេះ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​មានក្តី​សោមនស្ស​រីករា​យយ៉ាងខ្លាំង​ក្នុង​ការគាំទ្រ​ដល់​ការបើក​ដំណើរការ​ប្រព័ន្ធ​ឌីជីថល​ផ្សារភ្ជាប់​នឹង​សាលារៀន​នៅ​វិទ្យាល័យ​ហ៊ុន​សែន​ទួល​ខ្ពស់​ដោយ​មាន​ការគាំទ្រ​ពី TC និង KT ។

​គោលបំណង​នៃ​គម្រោង​នេះ​គឺ​ដើម្បី​នាំមក​នូវ​ការតភ្ជាប់​ទៅ​សាលារៀន​នៅ​ទូទាំង​ប្រទេស​តាមរយៈ​ការបង្កើន​ការតភ្ជាប់​អ៊ីនធឺណិត​ដែល​នឹង​អនុញ្ញាត​ឱ្យ​សាលារៀន​ភ្ជាប់​ទៅ​ការអប់រំ​ឌីជីថល​បន្ថែម​ទៀត​សម្រាប់​សាលា​ទាំងមូល​។ យើង​សង្ឃឹមថា​នឹង​ទទួលបាន​ការគាំទ្រ​និង​សហការ​បន្ថែមទៀត​ជាមួយ​អ្នកពាក់ព័ន្ធ​សំខាន់ៗ​ដូចជា​ក្រសួង​អប់រំ យុវជន និង​កីឡា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​និង​អង្គការ​អប់រំ​អន្តរជាតិ​។​

​លើសពីនេះ​ទៀត យើង​សង្ឃឹមថា​នឹង​បង្កើត​កម្មវិធី​អប់រំ​សាធារណៈ​បន្ថែមទៀត​ដើម្បី​ជួយ​លើកកម្ពស់​ទីក្រុង​ស្អាត គ្មាន​គ្រឿងញៀន និង​កម្មវិធី​អប់រំ​ស្ទែ​ម​(STEM)​។

​យើង​សង្ឃឹមថា កម្មវិធី​សាធារណៈ​ទាំងនេះ​នឹង​ជួយ​កែ​លម្អ​អាកប្បកិរិយា​និង​ការយល់ដឹង​របស់​សាធារណៈជន​ដើម្បី​ជួយ​លើកកម្ពស់​សកម្មភាព​រួម​គ្នា​និង​ផលប្រយោជន៍​របស់​យើងទាំងអស់គ្នា​។

​យើង​មាន​គម្រោង​គាំទ្រ​កម្មវិធី​ទាំងនេះ​តាមរយៈ​ការប្រើ​មូលនិធិ​សកល (USO)​និង​មូលនិធិ​R&D ដែល​ត្រូវបាន​គាំទ្រ​ដោយ​ប្រតិ​ប​ត្ត​ករ​ទូរគមនាគមន៍​ក្រុមហ៊ុន​ផ្តល់​សេវា​អ៊ិន​ធឺ​ណេត​និង ICT ទាំងអស់​។

​យើងខ្ញុំ​ក៏​សង្ឃឹម​ផង​ដែរ​ដើម្បី​លើកកម្ពស់​គំនិត​បន្ថែម​ទៀត​ដែល​នឹង​ជួយ​ផ្តល់​ឱ្យ​ប្រជាជន​កម្ពុជា​នូវ​ចក្ខុវិស័យ​ច្បាស់លាស់​អំពី​ការអភិវឌ្ឍន៍​របស់​ប្រទេស​កម្ពុជា​និង​ត្រៀមខ្លួន​ចូលរួម​ក្នុង​វិស័យសេដ្ឋកិច្ច​ឌីជីថល​យ៉ាង​ឆាប់រហ័ស​និង​បដិវត្តន៍​ឧស្សាហកម្ម​លើក​ទី​៤​ដែល​នឹង​ផ្តោត​លើ​បញ្ញា​សិប្បនិម្មិត​អ៊ីនធឺណិត​នៅក្នុង​ការរស់នៅ​ប្រចាំថ្ងៃ និង​ការទាញយក​ទិន្នន័យ​ធំៗ (Big-Data)​។​

​នៅពេល​អនាគត​យើង​ក៏​សង្ឃឹម​ផងដែរ​ក្នុង​កិច្ច​សហប្រត្តិបត្តការ​ជាមួ​យក​ម្ម​វិធី​អន្តរជាតិ​ជាច្រើនទៀត​ដូចជា​កម្មវិធី​ទប់ស្កាត់​ជំងឺឆ្លង​ទូទាំង​ពិភពលោក​ដែល​នឹង​សហការ​ជាមួយ​ប្រទេស​ជាច្រើន​ក្នុង​ការជួយ​ប្រយុទ្ធប្រឆាំង​នឹង​គ្រោះថ្នាក់​នៃ​ជំងឺឆ្លង​ទូទាំង​ពិភពលោក​ដូចជា H1N1, Zika, Ebola …​ដែលមាន​ផលប៉ះពាល់​ដល់​សេដ្ឋកិច្ច​និង​ការអភិវឌ្ឍ​សង្គម​។​

​ក្រសួង​ប្រៃសនីយ៍ និង​ទូរគមនាគមន៍​ប្តេជ្ញា​ធ្វើ​ការ​ជាមួយ​អ្នកពាក់ព័ន្ធ​សំខាន់ៗ​ទាំងអស់​ក្នុង​តំបន់​និង​អន្តរជាតិ​ដើម្បី​ធានាថា​រាជរដ្ឋាភិបាល​កម្ពុជា​នឹង​ធ្វើឱ្យ​កម្មវិធី​ទាំងនេះ​ជា​អាទិភាព​ក្នុង​ការជួយ​ធ្វើ​ទំនើបកម្ម​ប្រទេស​នៅក្នុង​គ្រប់​វិស័យ​ទាំងអស់​និង​ដើម្បី​បន្ត​ការអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ជាមួយនឹង​ការប្តេជ្ញា​ចិត្ត​ជំរុញ​ការដាក់​ឲ្យ​ប្រ​ប្រព័ន្ធ​ឌីជីថល​និង ICT​ដើម្បី​កំណើន​សេដ្ឋកិច្ច​។
​អ្វី​ដែល​សំខាន់​បំផុត​នោះ​គឺ​កម្ពុជា​ក្លាយទៅជា​ប្រទេស​ដ៏​ល្អ​បន្ត​លើកកម្ពស់​ជីវភាព​និង​គុណភាព​ជីវិត​សម្រាប់​ប្រជាជន​កម្ពុជា​គ្រប់ៗ​ជំនាន់ ៕

 

ad180630a3 ad180630a2 ad180630a4 ad180630a5 ad180630a6 ad180630a7 ad180630a8 ad180630a9 ad180630a10 ad180630a11 ad180630a12 ad180630a13 ad180630a14

Filed in: Recent