Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

លោក ហ៊ុន ម៉ានី នាំ​យក​​អំណោយ​​សម្តេច​​តេជោ​​និង​​សម្តេច​​កិតិព្រឹទ្ធ​​បណ្ឌិត​​ជូន​ដល់​​គ្រួួសារ​កងទ័ព និង​ប៉េអឹម នៅ​ស្រុុក​កំពង់ត្រាច

ខេត្តកំពតះ លោក ហ៊ុន ម៉ានី តំណាងសម្តេចតេជោហ៊ុន សែន និងសម្តេចកិតិព្រឹទ្ធបណិ្ឌត ប៊ុន រ៉ានី ហ៊ុន សែន នារសៀល ថ្ងៃ ទី២២ខែមករា ឆ្នាំ២០១៤នេះ បានយកនូវអំណោយ របស់សម្តេចទាំង ២ ចែកជូនគ្រួសារ កងទ័ព និងគ្រួសារប៉េអឹម ក្នុងស្រុក កំពង់ត្រាច ចំនួន២៧៦គ្រួសារ ស្ថិតក្នុងបន្ទាយវរសេនាតូច៣០២។

អំណោយដែលត្រូវចែកជូនដល់គ្រួសារកងទ័ពចំនួន២៧៦គ្រួសារនាពេលនេះ គឺ១គ្រួសារទទួលបាន អង្ករចំនួន៣០គីឡូក្រាម ភួយ១ មុង១ សារុង១ ទឹកសីុអីុវនិងទឹកត្រី៤ដប ត្រីខមួយយួរនិងថវិកាចំនួន៣០០០០រៀល។ ដោយឡែក ពលទាហានក្នុងវរ ៣០២ ក៏ត្រូវ ឧបត្ថម្ភអាវរងាម្នាក់មួយផងដែរ។

ថ្លែងសំណេះសំណាលនាឱកាសនោះ លោក ហ៊ុន ម៉ានី ក៏បានបញ្ជាក់ថា ក្នុងនាមលោកជាតំណាង សម្តេចទាំង២ លោកសូម ពាំនាំនូវការនឹករលឹកជាពន់ពេកដល់នាយទាហាន ពលទាហាន ព្រមទាំងក្រុមគ្រួសារកងទ័ពទាំងអស់ ដោយខណះនេះ លោក ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ដែលបានចូលរួមក្នុងថ្ងៃនេះ។

លោកបានលើកឡើងថា តាមរយះការសួរសុខទុក្ខនេះ លោកក៏ពាំនាំការនឹករលឹកពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននិងសម្តេចកិតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ផងដែរ បើទោះជាអំណោយទាំងនេះ មានតិចតួចស្តួចស្តើងពិតមែន ក៏អាចដោះ ទ័លមួយគ្រាដែរ។លោក ហ៊ុន ម៉ានី ក៏បានបញ្ជាក់បន្ថែមថា ការនាំអំណោយ សំរាប់ចែកជូនដល់គ្រួសារកងទ័ព នឹងបាន ប្រព្រឹត្ត ជាបន្តបន្ទាប់ទៀត ដោយកន្លងមកនៅតាមបណ្តាខេត្តក្រុងមួយចំនួនក៏ត្រូវបានផ្តល់ជូនរួចរាល់ហើយដែរ ៕

រ-សហការី

2014_01_22 (2)  2014_01_22 (1)

Filed in: ខេត្តកំពត, ព័ត៌មានជាតិ

Leave a Reply

Submit Comment


nine − = 7