Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ឈ្មោះ ម៉ៅ ប្រើ​ស្បែក​និង​អំណាច​របស់​ខ្លួន​ដើម្បី​កាង​ឈ្មួញ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ពី​ខេត្ត​ស្ទឹងត្រែង ចូល​ខេត្តក្រចេះ យ៉ាង​គគ្រឹកគគ្រេង​គ្មាន​សមត្ថកិច្ច​ណា​បង្ក្រាប​

សកម្មជន​ព្រៃឈើ​និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ក្នុង​ខេត្ត​ស្ទឹងត្រែង បានឲ្យដឹងថា ក្នុងចំណោម​ឈ្មួញ​ដែល​សម្រុក​ដឹកជញ្ជូន​ឈើ​តាម​ក្បួន​រថយន្ត​ទាំង​ខ្សែៗ​ពី​ខេត្ត​ស្ទឹងត្រែង ចូល​ខេត្តក្រចេះ នៅពេល​យប់​គឺ​មាន​លោក ហែម សុ​មុនី ហៅ​ម៉ៅ មេ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួង​មហាផ្ទៃ ដែល​កំពុង​ឈរជើង​ក្នុង​ខេត្ត​ស្ទឹងត្រែង ផងដែរ​។ ប្រភព​បានឲ្យដឹង​ទៀតថា លោក ហែម សុ​មុនី ហៅ​ម៉ៅ មិន​ត្រឹមតែ​ជា​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុស​ច្បាប់​ប៉ុណ្ណោះ​ទេ ក៏​ប៉ុន្តែ​លោក ហែម សុ​មុនី កំពុង​ប្រើ​ស្បែក​និង​អំណាច​របស់​ខ្លួន​ដើម្បី​កាង​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ជា​ជនជាតិ​ខ្មែរ​និង​ជនជាតិ​យួន​ច្រើន​នាក់​ទៀត​។ ​តាមរយៈ​ការប្រើប្រាស់​អំណាច​និង​តួនាទី​របស់​ខ្លួន ​ដើម្បី​អាជីវកម្ម​ជំនួញ​ឈើ​ខុសច្បាប់ គឺ​លោក ហែម សុ​មុនី ហៅ​ម៉ៅ អាច​រក​ចំណូល​បាន​យ៉ាងច្រើន​ក្នុង​មួយ​ខែៗ ហើយក៏​អាច​មាន​ការបែងចែក​ទៅ​ថ្នាក់លើ​ផងដែរ​។​

​ថ្មីៗ​នេះ​មន្ត្រី​រាជការ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ស្ទឹងត្រែង បានឲ្យដឹងថា មកដល់​ពេលនេះ​លោក ហែម សុ​មុនី ហៅ​ម៉ៅ មេ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួង​មហាផ្ទៃ ដែល​ឈរជើង​ក្នុង​ខេត្ត​ស្ទឹងត្រែង នៅតែ​ប្រើ​អំណាច​និង​តួនាទី​ដើម្បី​កាង​ក្រុម​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​យ៉ាង​គឃ្លើន​ដដែល​។ ហេតុនេះហើយ​ទើប​មាន​ការអំពាវនាវ​ឲ្យ​នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ចាត់វិធានការ​ទប់ស្កាត់​សកម្មភាព​របស់​លោក ហែម សុ​មុនី ដើម្បី​កុំ​ឲ្យ​មន្ត្រីនគរបាល​រូបនោះ ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​តទៅទៀត​។

ប្រភព​ខ្លះ​បានឲ្យដឹង​ថា​លោក ហែម សុ​មុនី ហៅ​ម៉ៅ មិន​ត្រឹមតែ​ជា​អ្នក​កាង​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញពី​ខេត្ត​ស្ទឹងត្រែង យ៉ាង​ក្រអឺតក្រទម​ប៉ុណ្ណោះ​ទេ​គឺ​ថែមទាំង​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ខុស​ច្បាប់​យ៉ាង​ក្រអឺតក្រទម​បំផុត ព្រោះ​អាង​មាន​ខ្នងបង្អែក​រឹង​មាំ​នៅក្នុង​ក្រសួងមហាផ្ទៃ​។​

​ប្រភព​ពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​និង​ប្រជាពលរដ្ឋ​ក្នុងស្រុក​សៀម​ប៉ាង ខេត្ត​ស្ទឹងត្រែង បានឲ្យដឹងថា មួយ​រយៈ​ចុង​ក្រោយ​នេះ​លោក ហែម សុ​មុនី ហៅ​ម៉ៅ ដែល​មាន​តួនាទី​ក្នុង​ការបង្ក្រាប​បទល្មើស​សេដ្ឋកិច្ច បែរជា​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ពី​ស្រុក​សៀម​ប៉ាង មក​ស្តុក​ទុក​ក្នុង​ចម្ការ​ដូងប្រេង​ក្បែរ​ស្ពាន​ស្រែ​ពក ក្រុង​ស្ទឹងសែន សម្រាប់​ដឹក​ជញ្ជូន​បន្តទៅ​ស្រុក​យួន​ដោយ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ណា​ហ៊ាន​ប៉ះពាល់​ឡើយ​។

​ប្រភព​ពី​មន្ត្រី​នគរបាល​ក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្ទឹងត្រែង មួយចំនួន​បានឲ្យដឹងថា កាលពី​រំលងអធ្រាត្រ​ថ្ងៃទី​២២ ខែមិថុនា កន្លង​ទៅ​ថ្មីៗ​នេះ​មាន​ក្បួន​រថយន្ត​របស់​លោក ហែម សុ​មុនី ហៅ​ម៉ៅ ជិត​៣០​គ្រឿង​រួម​មាន​រថយន្ត​ម៉ាក​តា​កូម៉ា រថយន្ត​សាំ​យ៉ុង រថយន្ត​ហា​យឡេន​ឌ័​រ និង​រថយន្ត​កាមរី បានធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញពី​ខេត្ត​ស្ទឹងត្រែង យ៉ាង​គគ្រឹកគគ្រេង​។ ប្រភព​បានឲ្យដឹង​ទៀតថា ប្រមាណ​១​សប្ដាហ៍​កន្លងទៅ​នេះ​លោក ហែម សុ​មុនី ហៅ​ម៉ៅ ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​កាន់តែ​ច្រើនឡើងៗ​ហើយ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ហ៊ាន​ប៉ះពាល់​លោក​ម៉ៅ នោះទេ​។​

​ប្រភព​ពី​មន្ត្រី​នគរបាល​ក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្ទឹងត្រែង បានឲ្យដឹងថា អភិបាលខេត្ត​ស្ទឹងត្រែង លោក ម៉ុម សារឿ​ន ក៏ដូចជា​ស្នងការ​នគរបាល​ខេត្ត​ស្ទឹងត្រែង លោក ម៉ៅ តារា មិន​ហ៊ាន​ប៉ះពាល់​លោក ហែម សុ​មុនី ហៅ​ម៉ៅ បាន​កំពុង​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញពី​ខេត្ត​ស្ទឹងត្រែង និង​កាង​ក្រុម​ឈ្មួញ​យ៉ាង​គឃ្លើន​នោះឡើយ​។ ទន្ទឹម​នឹង​នេះ​ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ហែម សុ​មុនី ហៅ​ម៉ៅ បាន​បង្ហើប​ឲ្យដឹងថា ការដែល​លោក ម៉ៅ អាច​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺ​លោក​ម៉ៅ ចេះ​បែងចែក​ផលប្រយោជន៍​ទៅឲ្យ​មន្ត្រីធំៗ​ក្នុង​ខេត្ត​ស្ទឹងត្រែង ទើប​គ្មាន​នរណា​ហ៊ាន​ប៉ះពាល់​។

ជា​ការពិត​លោក ម៉ៅ មាន​តួនាទី​ក្នុង​ការបង្ក្រាប​បទល្មើស​សេដ្ឋកិច្ច​ដូច​ជា បង្ក្រាប​ក្រុម​ឈ្មួញ​ដឹក​ជញ្ជូន​ទំនិញ​ខុសច្បាប់​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ជាដើម ក៏​ប៉ុន្តែ​ឥឡូវនេះ​លោក ហែម សុ​មុនី ហៅ​ម៉ៅ បែរ​ជា​ប្រើ​តួនាទី​និង​អំណាច​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​យ៉ាង​ពេញបន្ទុក​តែម្តង​។ មិនតែប៉ុណ្ណោះ​លោក ហែម សុ​មុនី ហៅ​ម៉ៅ គឺជា​អ្នក​ចេញ​មុខ​កាង​ក្រុម​ឈ្មួញ​ខ្មែរ​និង​ឈ្មួញ​យួន​ច្រើន​នាក់​ដែល​កំពុង​ប្រមូល​ទិញ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញ​ពី​ខេត្ត​ស្ទឹងត្រែង យ៉ាង​រលូន​គ្មាន​ឧបសគ្គ​អ្វី​ទាំងអស់​៕

c180627a10 c180627a8 ច180627a7

Filed in: ខេត្តស្ទឹងត្រែង, ព័ត៌មាន​ខ្សឹបខ្សៀវ, ព័ត៌មានជាតិ, ព័ត៌មានតាមដានសង្គមសំខាន់ៗ, ព័ត៌មានតាមបណ្តា​ខេត្ត-ក្រុង, ព័ត៌មានថ្មី