Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

សម្តេចនាយករដ្ឋមន្ត្រី​៖ កម្ពុជា​នឹង​ប្រារព្ធ​ពិធី​បុណ្យ​ដ៏​ធំ​នៅ​វិមាន​ឈ្នះ​-​ឈ្នះ នា​ថ្ងៃ​២៩ ខែ​ធ្នូ​ខាងមុខ ដើម្បី​បង្ហាញ​ថា​កម្ពុជា​បាន​បញ្ចប់​សង្គ្រាម​ដោយ​ជោគជ័យ តាមរយៈ​នយោបាយ​ឈ្នះ​-​ឈ្នះ

ភ្នំពេញ​៖ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ប្រកាស​យ៉ាង​ឱ​ឡា​រឹក​ថា នា​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ចុងឆ្នាំ​២០១៨ ខាងមុខនេះ កម្ពុជា​នឹង​ប្រារព្ធ​ពិធី​រំឭក​អនុស្សាវរីយ៍​នៃ​ការបញ្ចប់​សង្គ្រាម ២០​ឆ្នាំ ដ៏​គគ្រឹកគគ្រេង​មួយ​នៅ​វិមាន​ឈ្នះ​-​ឈ្នះ ដើម្បី​បង្ហាញ​ថា កម្ពុជា​បាន​រំលត់​សង្គ្រាមស៊ីវិល​ដោយ​ជោគជ័យ តាមរយៈ​នយោបាយ​ឈ្នះ​-​ឈ្នះ​ដែលមាន​សម្តេច​ជា​អ្នកដឹកនាំ​ផ្ទាល់​។​

​វិមាន​ឈ្នះ​-​ឈ្នះ​ដ៏​ខ្ពស់​ស្កឹមស្កៃ​នោះ មាន​ទីតាំង​ស្ថិតនៅ​តំបន់​អភិវឌ្ឍន៍​របស់​លោក​ឧកញ៉ា លី យ៉ុង​ផាត់ នៃ​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ (​ខាងត្បូង​ឈៀង​ខាងលិច​ពហុ​កីឡដ្ឋាន​ជាតិ មរតក​តេជោ​)​។ រីឯ​ការកសាង​វិមាន​នេះ​ទៀតសោត ក៏​កំពុងតែ​មមាញឹក​ញាប់ដៃ​ញាប់ជើង​ផងដែរ ដើម្បី​បង្ហើយ​ការសាងសង់​ឱ្យ​បាន​រួចរាល់​មុន​ពិធី​នេះ​ចូល​មក​ដល់​។​

​សម្តេច​តេជោ ហ៊ុន សែន បញ្ជាក់​យ៉ាង​ដូច្នេះ ក្នុងឱកាស​អញ្ជើញ​សម្ពោធ​សួនសត្វ​ភ្នំពេញ​សា​ហ្វារី ដែល​ជា​សួនសត្វ​ដ៏​ធំ​ដំបូង​គេ​ក្នុង​រាជធានី​ភ្នំពេញ ពោល​គឺ​នៅ​មិន​ឆ្ងាយ​ពី​វិមាន​ឈ្នះ​-​ឈ្នះ​នេះ​ឡើយ​។ ពិធី​សម្ពោធ​សួនសត្វ​នេះ ធ្វើឡើង​នា​ថ្ងៃ​សៅរ៍ ១១​កើត ខែ​បឋមាសាឍ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៣ ខែមិថុនា គ​.​ស​២០១៨​។​

​សម្តេច​តេជោ​បាន​ថ្លែងថា ការ​ប្រារព្ធ​ពិធី​រំឭក​អនុស្សាវរីយ៍​នៃ​ការបញ្ចប់​សង្គ្រាម​នៅ​កម្ពុជា ២០​ឆ្នាំនេះ គឺ​ដើម្បី​បង្ហាញ​ប្រាប់​ពិភពលោក​ថា មាន​តែ​កូន​ខ្មែរ​ខ្លួនឯង​ទេ ដែល​ហ៊ាន​យក​ជីវិត​ធ្វើ​ជា​ទុន​រំលត់​បញ្ចប់​សង្គ្រាម​ស៊ីវិល តាមរយៈ​នយោបាយ​ឈ្នះ​-​ឈ្នះ ព្រោះ​អំឡុងពេល​២០​ឆ្នាំ​មកនេះ គ្មាន​សង្គ្រាម​ស៊ីវិល​ណាមួយ​កើតឡើង​នៅ​កម្ពុជា​នោះ​ឡើយ​។ ជាមួយគ្នា​នោះ សម្ដេចនាយក​រដ្ឋមន្ត្រី​ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ សូម​ចូលរួម​កម្សាន្ត​សប្បាយ​ក្នុង​ពិធី​នេះ​ឱ្យបាន​ច្រើន​កុះករ​។​

​សម្ដេច​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​សូមបញ្ជាក់ថា ពេលនោះ​យើង​នឹង​ធ្វើ​បុណ្យ​ធំ ហើយ​យើង​នឹង​មាន​ការកម្សាន្ត​សប្បាយរីករាយ ដោយសារ​ឥលូវ​នេះ យើង​អាច​ផលិត​កាំជ្រួច​បាញ់​ខ្លួនឯង​បាន​ហើយ ហ្ចឹង​ខិតខំ​លៃ​យ៉ាងណា កាំជ្រួច​បាញ់​ឱ្យ​ផ្អើល​មេឃ​តែម្ដង ហើយ​សូម​បងប្អូន​មក​ចូលរួម​រាំវង់ រាំ​ក្បាច់ និយាយ​រួម​លេង​សប្បាយ​ឱ្យ​ណាណី​ម្ដង​…​យើង​ត្រូវ​ធ្វើ​បុណ្យ​ឱ្យ​ធំ ដើម្បី​បញ្ជាក់​ថា កម្ពុជា​បាន​រំលត់​សង្គ្រាម​ដោយ​ស្នាដៃ​កូន​ខ្មែរ តាមរយៈ​នយោបាយ​ឈ្នះ​-​ឈ្នះ រយៈពេល​២០​ឆ្នាំ ដែល​គ្មាន​ការ​កើត​ឡើង​វិញ​នូវ​សង្គ្រាម​ស៊ីវិល​ក្នុង​ប្រទេស​»​។​

​សម្ដេច​ក៏​បញ្ជាក់ដែរថា ដោយសារ​ការ​ប្រារព្ធ​ពិធី​នៅ​វិមាន​ឈ្នះ​-​ឈ្នះ​នេះ គៀក​នឹង​ពិធីបុណ្យ​សមុទ្រ ២០១៨ នៅ​ខេត្ត​កោះកុង ហើយ​ដោយសារ​ពិធី​រំឭក​អនុស្សាវរីយ៍ នៅ​វិមាន​ឈ្នះ​-​ឈ្នះ គៀក​នឹង​ថ្ងៃ​ចូលឆ្នាំ​សកល​ផង​នោះ ទើប​សម្ដេច​បាន​សម្រេច និង​ជម្រាប​ទៅ​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ថោង ខុន ឱ្យ​រៀបចំ​ពិធី​បុណសមុទ្រ​ឱ្យ​ចំពាក់ក​ណ្ដា​ល​ខែ​ធ្នូ​វិញ​។​

​ខណៈ​ស្នូរ​ទះដៃ​អបអរសាទរ​បាន​បន្លឺ​ឡើង សម្ដេច​បាន​ថ្លែងបន្តថា តំបន់​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ​នេះ នឹង​ក្លាយជា​តំបន់​ទាក់ទាញ​ទេសចរ​ជាតិ​-​អន្តរជាតិ នឹង​ក្លាយជា​តំបន់​ប្រវត្តិសាស្ត្រ​នៃ​ការប្រកួត​កីឡា​ស៊ី​ហ្គេម នៅ​ឆ្នាំ​២០២៣​ខាងមុខ ពិសេស​នឹង​ក្លាយជា​តំបន់​ប្រវត្តិ​ត​ទៅ​មុខ​សម្រាប់​ប្រជាជាតិ​កម្ពុជា នៃ​ការបញ្ចប់​សង្គ្រាម​ស៊ីវិល ដែល​កាលពី​សម័យ​សង្គ្រាម តំបន់​អភិវឌ្ឍន៍​សួនសត្វ​ភ្នំពេញ​សា​ហ្វារី​នេះ គឺជា​តំបន់​មួយ​ដែល​ពួក​ខ្មែរក្រហម​យក​ធ្វើជា​ទីតាំង​ស្តុក​គ្រាប់ សម្រាប់​វាយប្រហារ​ចូល​ក្នុង​រាជធានី​ភ្នំពេញ​តែប៉ុណ្ណោះ​។​

​សម្ដេចនាយក​រដ្ឋមន្ត្រី​ក៏​បាន​កោតសរសើរ និង​ថ្លែងអំណរគុណ​ចំពោះ​លោក​ឧកញ៉ា លី យ៉ុង​ផាត់ ដែល​បាន​ខិតខំ​អភិវឌ្ឍន៍​តំបន់​នេះ​ឱ្យ​បន្ត​ការរីកចម្រើន ជាមួយ​ការកសាង​នូវ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ និង​បង្កើតឱ្យមាន​សួនសត្វ​ភ្នំពេញ​សា​ហ្វារី​នេះឡើង ខុសពី​នៅ​អំឡុង​ទសវត្សរ៍​ឆ្នាំ​៩០ តំបន់​នេះ​គ្រាន់តែ​ជា​កន្លែង​ប្រជាពលរដ្ឋ​ដាំ​ឪឡឹក​តែប៉ុណ្ណោះ តែ​ពេល​ក្រោយមក ត្រូវបាន​សម្តេច​កាត់​តំបន់​នេះ​ជា​ផ្ទៃ​ដី​របស់​រាជធានី​ភ្នំពេញ ទើប​សម្ដេច​បាន​លើកទឹកចិត្ត​ឱ្យ​លោក​ឧកញ៉ា លី យ៉ុង​ផាត់ ខិតខំ​បន្ត​អភិវឌ្ឍន៍​តំបន់​នេះ ដើម្បី​ត្រៀម​ស្វាគមន៍​គណៈប្រតិភូ ភ្ញៀវទេសចរ និង​កីឡាករ​-​កីឡា​ការិនី ដែល​នឹង​មក​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ស៊ី​ហ្គេម នា​ពេល​ខាង​មុខ​ផង​ដែរ​៕

c180624a5 c180624a6 c180624a2

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, រាជធានីភ្នំពេញ