Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

សម្តេច​តេជោ ហ៊ុន សែន ស្នើ​បក្សនយោបាយ​ទាំងអស់ ធ្វើខ្លួន​ឲ្យ​ដូច​ជា​ពាណិជ្ជករ ប្រឹងប្រែង​ផ្សព្វផ្សាយ​ពី​គោលនយោបាយ​របស់​ខ្លួន មិន​ត្រូវ​បង្អាប់​គោលនយោបាយ​របស់​បក្ស​គេ​ទេ​

ភ្នំពេញ ៖ ស្របពេល​ដែល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ នីតិកាល​ទី​៦ កាន់​ខិតជិត​ចូលមក​ដល់​នោះ​, សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​ស្នើ​ឲ្យ​គណបក្ស​នយោបាយ​ទាំងអ​ស់ ធ្វើខ្លួន​ឲ្យ​ដូច​ជា​ពាណិជ្ជករ ពោល​ប្រឹងប្រែង​ផ្សព្វផ្សាយ​ពី​គោលនយោបាយ​របស់​ខ្លួន មិន​ត្រូវ​បង្អាប់​គោលនយោបាយ​របស់​បក្ស​គេ​នោះទេ​។​

​ការស្នើ​របស់​សម្ដេច​តេជោ​នាយករដ្ឋមន្ដ្រី ត្រូវបាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០១៨​នេះ ក្នុង​ឱកាស​សម្ដេច​អញ្ជើញ​ជា​អធិបតី​ប្រគល់​សញ្ញាបត្រ ដល់​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ចំនួន​៣,២៣៣​នាក់ ដែល​ក្នុងនោះ​មាន​នារី ១,៥០៨​នាក់​។ ពិធី​ប្រគល់​សញ្ញាបត្រ​នេះ ធ្វើឡើង​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ​។​

​សម្ដេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​សូមឲ្យ​អ្នក​នយោបាយ​នានា​តាំងខ្លួន​ជា​អ្នក​លក់​ទំនិញ ឃោសនា​តែ​ពី​ទំនិញ​ល្អៗ របស់​ខ្លួន​បាន​ហើយ កុំ​បង្អាប់​ទំនិញ​អ្នក​ដ៏​ទៃ ព្រោះ​អ្នកនឹង​បង្កើត​រឿង​ជាមួយ​អ្នក​ដ៏​ទៃ​ហើយ […] យក​ល្អ​យើង​លើក​តែ​ពី​គោលនយោបាយ​របស់​យើង​បាន​ហើយ កុំ​បង្អាប់​អ្នក​ដ៏​ទៃ​។ ខ្ញុំ​ចង់​ឲ្យ​បណ្ដា​បក្ស​នយោបាយ​ទាំងអស់ ក្លាយទៅជា​អ្នក​ឃោសនា​ពាណិជ្ជកម្ម​ទំនិញ​»​។​

​ជាមួយគ្នានេះ សម្តេច​ប្រមុខ​នៃ​រាជរដ្ឋាភិបាល បាន​ថ្លែង​ឆ្លើយតប​ទៅនឹង​អ្នកគាំទ្រ​គណបក្ស​មួយ ដែល​បាន​ចូល Comment នៅក្នុង Facebook របស់​សម្តេច​កាលពី​យប់​មិញថា ថ្នាក់ដឹកនាំ​គណបក្ស​មួយ (​ដែល​សម្តេច​មិន​ទម្លាយ​ឈ្មោះ​) គឺ​រដ្ឋាភិបាល​របស់​ស​ម្តេច​ទេ ជា​អ្នក​បញ្ជូន​ទៅ​រៀន​នៅ​អាល្លឺម៉ង់​។​

​ការលើកឡើង​បែប​នេះ​របស់ សម្តេច​តេជោ ហ៊ុន សែន ក៏​ដោយសារ​មាន​អ្នកគាំទ្រ​គណបក្ស​មួយ​នោះ ចូល​ទៅ​ធ្វើ​ការប្រៀបធៀប​គោលនយោបាយ របស់​គណបក្ស​ខ្លួន ជាមួយ​បក្ស​ប្រជាជន​កម្ពុជា នៅលើ​ទំព័រ Facebook របស់​សម្តេច​។ បើ​តាម​សម្តេច មេដឹកនាំ​បក្ស​មួយ​នោះ ធ្លាប់បាន​ផ្ញើ​សារ​អរគុណ​សម្តេច ដែល​បាន​ប្រឹងប្រែង​រំដោះ ជីវិត​របស់​ពួកគេ និង​បាន​បញ្ជូន​ពួកគេ​ឲ្យទៅ​សិក្សារ​ហូត​បាន​បណ្ឌិត​នៅ​ប្រទេស​អាល្លឺម៉ង់​។​

​សូមជម្រាបថា ដំណើរការ​ឃោសនា​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ នីតិកាល​ទី​៦ ដែល​កំណត់​ដោយ​គ​.​ជ​.​ប នោះ​នឹង​មាន​រយៈពេល​២០​ថ្ងៃ ដោយ​ចាប់ពី​ថ្ងៃ​ទី​០៧ ដល់​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០១៨​ខាងមុខនេះ ខណៈ​ដែល​ការបោះឆ្នោត​នឹង​ធ្វើឡើង​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨៕

c180623a14 c180623a11 c180623a13

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, រាជធានីភ្នំពេញ