Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

បញ្ជូនបុរសម្នាក់នាំក្មេងស្រីអនិតិជនដើរលេង រួចឡើងផ្ទះសំណាក់រួមភេទ ២ ដងទៅតុលាការ

បាត់ដំបង ៖ បុរសម្នាក់នាំក្មេងស្រី អនិតិជន ដើរលេង ចូលហាងមួយ ទៅហាងមួយទៀត ហួសម៉ោងចូលផ្ទះដេក រួចនាំនាង ឡើង ផ្ទះសំណាក់ បង្ខំរួមភេទ ២ ដង ត្រូវអាណាព្យាបាល ប្តឹងនគរបាល ឃាត់ខ្លួនបញ្ជូន ទៅតុលាការ នារសៀលថ្ងៃទី ៤ ខែ កុម្ភៈ ឆ្នាំ២០១៤ ចាត់ការតាមនិតិវិធី ។

ហេតុការឃាត់ខ្លួនធ្វើឡើង ព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៤ នៅការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន បន្ទាប់ពីសាកសួរ បុរសសង្ស័យ និងយោបល់លោក ព្រះរាជអជ្ញា អមសាលាដំបូង ខេត្តបាត់ដំបង ។

ហេតុការណ៍ ប្រព្រឹត្តធ្វើឡើង កាលពីយប់ រំលងអធ្រាត ចូលថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៤ នៅផ្ទះសំណាក់ ឡាក់គីក្បែរផ្សារ អន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ។

លោក ថុល សុធា នាយរងការិយាល័យ ប្រឆាំងការជួញដូរ មនុស្ស និងការពារ អនិតិជន បានអោយដឹងថា បុរសសង្ស័យ ដែល សមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះ រ៉ឹម ចាន់រ៉ុង អាយុ ១៨ ឆ្នាំ ជាសិស្សមាន ទីលំនៅភូមិឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ។ ចំណែក ក្មេងស្រីរងគ្រោះ មាន ឈ្មោះ ឡធអ អាយុ ១៤ ឆ្នាំ រស់នៅភូមិកើតហេតុ ។

ក្មេងស្រីរងគ្រោះ បានអោយដឹងថា  នៅម៉ោង ១៧ រសៀល ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៤ ខ្លួនបានជួបបុរសសង្ស័យ មានគ្នា ២ នាក់ នៅផ្សារទំនើបបុរីថ្មី ក្រោយមក ក៏បាននាំនាងជិះម៉ូតូដើរលេង និងចូលហាងស្រែ ១០០ ស៊ីផឹក នៅសង្កាត់ចំការសំរោង រួចបន្តមកហាងកែវព្រឹលសង្កាត់វត្តគក្រោយពីផឹកស៊ីរួចពួកគេបានដឹកខ្លួនទៅផ្ទះដោយអ្នកផ្ទះមិនបើកទ្វាអោយ ក៏មកសុំអង្វរ ជួល ផ្ទះ សំណាក់ដេកស្នាក់នៅ ។ ពេលដេកនោះ បុរសសង្ស័យ បានសុំស្នេហ៍ខ្លួន និងរួមភេទ តែខ្លួនប្រកែកដែរ ជនសង្ស័យ បានចាប់បង្ខំ រហូតបានសម្រេច ។

ឈ្មោះ រ៉ឹម ចាន់រ៉ុង ជនសង្ស័យ បានសារភាពថា នៅយប់ថ្ងៃទី៣០ និង៣១ ខែមករា ខ្លួនពិតជា បាននាំនាង ឡធអ ដើរលេង និងចូលដេក ផ្ទះសំណាក់ ហើយរួមភេទ បាន ២ ដងមែននេះ ដោយសារការ យល់ព្រម នឹងគ្នាមិនបាន ចាប់បង្ខំទេ ។

លោក នាយរង ការិយាល័យប្រឆាំង ការជួញដូរមនុស្ស និងការពារ អនិតិជន បានបញ្ជាក់ថា ក្រោយពីស្តាប់ សម្តីសាក្សី និង ការបំភ្លឺ ពីជនរងគ្រោះ និងចម្លើយ សារភាព របស់ជន សង្ស័យ សមត្ថកិច្ច បានកសាង សំណុំរឿង ជនសង្ស័យ ពីបទរួម ភេទ ជាមួយ អនិតិជន អាយុក្រោម ១៥ ឆ្នាំ បំពារបំពានមាត្រា ៤២ នៃច្បាប់ ស្តីពីការបង្ក្រាប អំពើរជួញដូរមនុស្ស និងអំពើធ្វើ អាជីវកម្ម លើផ្លូវភេទ បញ្ជូនទៅកាន់តុលាការ នារសៀលថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ២០១៤ ចាត់កាតាមនិតិវិធី ៕ ភារម្យ

2014_02_04

Filed in: ខេត្តបាត់ដំបង, ព័ត៌មានជាតិ, ព័ត៌មានថ្មី