សម្ដេចតេជោ ហ៊ុន សែន នាយករដ្ធមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងសម្ដេចកិត្តិព្រឹទ្ធបណ្ដិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា មានប្រសាលន៌ ថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រគឺកាន់តែជិតមកដល់ហើយនៅថ្ងៃទី ២៩ កក្កដា ២០១៨។ កម្ពុជាទូទាំងប្រទេសសប្បាយរីករាយចំពោះការបោះឆ្នោតខាងមុខនេះ ព្រោះយើងមានឱកាសបានប្រើប្រាស់នូវសិទ្ឋិសេរីភាពក្នុងការបោះឆ្នោតជ្រើសរើសគណបក្សនយោបាយដែលយើងម្នាក់ៗពេញចិត្ត។
មកទល់ពេលនេះ រាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន នយករដ្ធមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជាដែលដឹកនាំដោយគណបក្សប្រជាជនគឺបានកសាងសមិទ្ឋផលជាតិជាច្រើនដើម្បីបម្រើសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋ។ ទិសដៅនៃការអភិវឌ្ឍរបស់យើងគឺនឹងប្រែក្លាយកម្ពុជាអោយទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៥០។ ទន្ទឹមនឹងនេះដែរ គឺគណបក្សប្រជាជនគាំទ្រនិងលើកទឹកចិត្តអោយកូនក្មួយយុវជនមានឱកាសបានចូលរួមកាន់តែច្រើនឡើងៗនៅក្នុងការអភិវឌ្ឍប្រទេសជាតិ។
សម្ដេចតេជោ ហ៊ុន សែន អរគុណខ្លាំងណាស់ ចំពោះសមាជិកសមាជិកាគណបក្សប្រជាជន និងកូនក្មួយយុវជន ព្រមទាំងបងប្អូនកូនក្មួយកម្មករកម្មការនី ដែលតែងតែគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជន ដើម្បីធានានូវសន្តិភាព និងនិរន្តរភាពនៃការអភិវឌ្ឍនៅក្នុងប្រទេសជាតិយើង។ មានគណបក្សប្រជាជន គឺមានសុខសន្តិភាពជានិច្ច។
សម្ដេចតេជោ នឹងសម្ដេចកិត្តិព្រឹទ្ធបណ្ដិត ប៊ុន រ៉ានី ហ៊ុន សែន ជូនពរបងប្អូនជួបតែសេចក្តីសុខ សំណាងល្អ និងសុភមង្គលគ្រប់ក្រុមគ្រួសារកុំបីខានឡើយ។