Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

​លោក​ទេសរដ្ឋមន្ត្រី ប៉ែន ស៊ីម៉ន អញ្ជើញ​ជា​គណៈអធិបតី ក្នុង​ពិធី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​នូវ​អគារសិក្សា វិទ្យាល័យ​ព្រះបិតា​ជាតិ ស្រុក​កំពង់ត្រាច​

កំពត ៖ លោក ទេសរដ្ឋមន្ត្រី ប៉ែន ស៉ីម៉ន ទីប្រឹក្សា​ផ្ទាល់​សម្ដេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រឹក​ថ្ងៃអាទិត្យ ១២​រោច ខែ​ជេស្ឋ ឆ្នាំច​សំរឹទ្ធិស័ក​ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១០​ខែមិថុនា ឆ្នាំ​២០១៨ បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​អគារសិក្សា​១​ខ្នង​២​ជាន់​មាន​១០​បន្ទប់ នៃ​វិទ្យាល័យ​ព្រះបិតា​ជាតិ ក្នុង​ស្រុក​កំពង់ត្រាច ខេត្ត​កំពត​។​

​ពិធី​នេះ​ក៏​មាន​ការចូលរួម​ពី​សំណាក់ លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត និង​លោក លោកស្រី ជា​ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃ​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត អភិបាល ក្រុង ស្រុក អាជ្ញាធរ​ដែនដី​គ្រប់​ស្រទាប់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំង​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ​ផងដែរ​។​

​លោក អូន ខន អភិបាល​នៃ​គណៈ​អភិបាលស្រុក​កំពង់ត្រាច បានឲ្យដឹងថា ស្រុក​កំពង់ត្រាច​មាន​ផ្ទៃដី​សរុប ៣៥៣​គីឡូម៉ែត្រ ក្រឡា មាន​១៤​ឃុំ ស្មើ​៦៩​ភូមិ មាន​ប្រជាពលរដ្ឋ ២១.៤១៣​គ្រួសារ ផ្ទៃដី​បង្កបង្កើន​ផល​២១.៩៧៧​ហិកតា ដែល​មាន​ច្រកទ្វារ​ព្រំដែន​ចំនួន​២ សម្រាប់​ចេញ​ចូល​ជាមួយ​ប្រទេស​វៀតណាម គឺ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ព្រែក​ចាក និង​ច្រកទ្វារព្រំដែន​ទ្វេរ​ភាគី​តន់​ហន់​។​

​លោក​អភិបាលស្រុក​បានឲ្យដឹង​ទៀត​ថា បើ​ផ្អែកលើ​វិស័យ​អប់រំ យុវជន និង​កីឡា ក្នុង​ឆ្នាំ​សិក្សា​២០១៧-២០១៨​នេះ ស្រុក​កំពង់ត្រាច មាន​គ្រូបង្រៀន​ចំនួន​៦៥៦​នាក់ ក្នុងនោះ​ស្រី​មាន​២២២​នាក់ សិស្ស​សរុប​ចំនួន​១៨.៩៨០​នាក់​/​ស្រី ៩.២១៦​នាក់ មាន​សាលារៀន ៦១​សាលា ក្នុង​នោះ​សាលា​បឋមសិក្សា​ចំនួន​៤៦ អនុវិទ្យាល័យ​ចំនួន​១៣ វិទ្យាល័យ​ចំនួន​២ អគារសិក្សា​សរុប​ចំនួន​១៣១​អគារ ស្មើនឹង​៥៩៦​បន្ទប់ ក្នុងនោះ​មាន​អគារសិក្សា​ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ឯកឧត្តម​បណ្ឌិត ទេសរដ្ឋមន្ត្រី ប៉ែន ស៊ីម៉ន ផងដែរ​។​

​មានប្រសាសន៍ សំណេះសំណាល លោក​បណ្ឌិត​ទេសរដ្ឋមន្ត្រី​ប៉ែន ស៉ីម៉ន បាន ថ្លែង​ការកោតសរសើរ​ចំពោះ លោកគ្រូ អ្នកគ្រូ ក្នុង​ស្រុក​កំពង់ត្រាច ដែល​បាន​បណ្តុះបណ្តាល​នូវ​ធនធានមនុស្ស​ដល់​សិស្សានុសិស្ស ឲ្យក្លាយ​ជា​កុលបុត្រ កុលធីតា​ដ៏​ឆ្នើម ជា​មនុស្ស​មាន​ចំណេះ​ខ្ពស់ សម្រាប់​បន្តវេន​ក្នុង​ការរួមចំណែក​អភិ​វ​ឌ្ឃ​ប្រទេសជាតិ​ឲ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត​។ លោក​ទេសរដ្ឋមន្ត្រី ប៉ែន ស៊ីម៉ន បាន​គូសបញ្ជាក់​ទៀត​ថា ចំពោះ​អគារសិក្សា​ថ្មី​១​ខ្នង​២​ជាន់​មាន​១០​បន្ទប់​នៃ​វិទ្យាល័យ​ព្រះបិតា​ជាតិ​នេះ គឺជា​សមិទ្ធផល​ថ្មី​សន្លាង សម្រាប់​រួមចំណែក​បម្រើ​ឲ្យ​វិស័យ​អប់រំ​ក្នុងស្រុក​កំពង់ត្រាច កាន់តែ​រីកចម្រើន​ថែម​ទៀត ពិសេស​ផ្នែក​បណ្តុះបណ្តាល​ធនធាន​មនុស្ស​ឲ្យ​កាន់តែ​មាន​ភាពទូលំទូលាយ​។ ក្នុងឱកាស​នោះ​លោក​ទេសរដ្ឋមន្ត្រី ប៉ែន ស៉ីម៉ន ក៏បាន​លើកឡើង​ពី​លក្ខណៈ​សម្គាល់​ភូមិសាស្ត្រ​និង​សក្ដានុពល​របស់​ខេត្ត​កំពត ដែល​ខេត្ត​នេះ​មាន​និង​បាន​រួមចំណែក​ធ្វើឱ្យ​សេដ្ឋកិច្ច​ជាតិ​និង​ជីវភា​ពធូធា​ររបស់​ប្រជាជន​មាន​ការកើនឡើ​ង​ជា​លំដាប់​យ៉ាង​ប្រសើរ ពិសេស​ស្រុក​កំពង់ត្រាច ដែល​ចាត់ទុក​ជា​តំបន់​សេដ្ឋកិច្ច​ដ៏​សំខាន់​មួយ ដោយសារ​ស្រុក​កំពង់ត្រាច​ត្រូវបាន​បង្កើតឲ្យមាន​រោងចក្រដ៏​ធំ​សម្បើម អាចឲ្យ​ប្រជាពលរដ្ឋ​រក​ប្រាក់ចំណូល​ដោះស្រាយ​ជីវភាព​បាន​កាន់តែ​ធូរធា​ជា​លំដាប់​។ លោក​បណ្ឌិត ប៉ែន ស៉ីម៉ន ក៏​បាន​បន្ត​លើកឡើង​ផងដែរ​អំពី​បរិបទ​អំណោយផល​នៃ​ប្រទេស​ជាតិ​នាពេល​បច្ចុប្បន្ន​ដែល​កំពុង​មាន​សុខ​សន្តិភាព​ពេញលេញ និង​មាន​ការអភិវឌ្ឍន៍​យ៉ាង​ខ្លាំងក្លា​លើ​ផ្ទៃ​ប្រទេស​។​ហើយ​សមិទ្ធផល​ទាំងអស់​នោះ​គឺ​សុទ្ធសឹង​បាន​កើតចេញ​ពី​អំណោយផល​នៃ​សុខសន្តិភាព​យ៉ាង​ពិតប្រាកដ តាមរយៈ​យុទ្ធសាស្ត្រ​នយោបាយ​ឈ្នះៗ​ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​ដែល​មាន សម្ដេច​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​
ដោយ​មើលឃើញ​ពី​សច្ចភាព​នេះហើយ​ទើប​ត្រូវបាន​ការទទួល​គាំទ្រ​ពី​ប្រជាពលរដ្ឋ​កម្ពុជា ភាគច្រើនបំផុត នៅ​តែ​ស្រឡាញ់ ជឿជាក់ និង​ផ្ដល់​ទំនុកចិត្ត​លើ​ការដឹកនាំ​របស់​សម្ដេច តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​រាល់​គ្រប់​អាណត្តិ​នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​។​

​លោក​បណ្ឌិត ប៉ែន ស៉ីម៉ន ក៏​បាន​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ​ត្រូវ​មាន​ជំនឿ​ទុកចិត្ត​លើ​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​សម្ដេច​តេជោ​ហ៊ុនសែន ដែល​បច្ចុប្បន្ន​ប្រទេស​ជាតិ​កំពុងតែ​មាន​សុខសន្តិភាព​និង​មាន​ការអភិវឌ្ឍន៍​រីកចម្រើន​លើ​គ្រប់​វិស័យ​បម្រើ​បាន​នូវ​សេចក្ដីត្រូវការ​របស់​ប្រជាពលរដ្ឋ ហើយ​បាន​ធ្វើឲ្យ​ជីវភាព​ប្រជាជន​ទូទាំង​ប្រទេស​មាន​ការរីក​ចម្រើន​ជា​បន្តបន្ទាប់​។

​លោក​បណ្ឌិត ក៏​បាន​ផ្ដាំផ្ញើ​ដល់​ប្រជាពលរដ្ឋ​គ្រប់​អាយុ​បោះ​ឆ្នោត​ត្រូវ​ទៅ​ចូលរួម​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ដែល​ត្រូវ​ប្រព្រឹត្តឡើង​នា​ថ្ងៃ​អាទិត្យ​ទី​២៩​ខែកក្កដា​២០១៨​មុខ​នេះ​ឱ្យបាន​គ្រប់​គ្នា​ដើម្បី​បន្ត​ការគាំទ្រ​សម្ដេច​តេជោ​ហ៊ុន សែន ដឹកនាំ​ប្រទេសជាតិ​ឱ្យបាន​កាន់តែ​រីកចម្រើន​បន្ត​ទៀត​៕

r180611a4 r180611a6 r180611a1

Filed in: ខេត្តកំពត, ព័ត៌មានជាតិ, ព័ត៌មានថ្មី