Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កំពត ពាំនាំ​អំណោយ​ទៅ​ចែកជូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ខ្យល់ក​ន្ទ្រា​ក់​រលំ​ផ្ទះ​សំបែង នៅ​ឃុំ​ម្រោម ស្រុក​អង្គរជ័យ

​កំពត​)៖ លោក ជាវ តាវ អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​កិតិ្ត​យស​សាខា​កាកបាទក្រហមក​ម្ពុ​ជា​ខេត្ត​កំពត នៅ​ព្រឹក​ថ្ងៃទី​១០​ខែមិថុនា ឆ្នាំ​២០១៨​នេះ បាន​ដឹកនាំ​ក្រុមការងារ​កាកបាទក្រហម ចុះសួរសុខទុក្ខ និង​ពាំនាំ​នូវ​អំណោយ​សង្គ្រោះ របស់​កាកបាទក្រហម​កម្ពុជា ផ្តល់ជូន​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​និង​ប្រជាពលរដ្ឋ​ដែល​រង​នឹង​ឥទ្ធិពល​ខ្យល់ក​ន្ទ្រា​ក់​បណ្តាលឲ្យ​ដួល​រលំ និង​របើក​ដំបូល​លំនៅឋាន ខណៈ​មាន​ភ្លៀងខ្យល់​យ៉ាង​កក្រើក​មេឃ កាលពី​០៧​និង​ថ្ងៃ​ទី​០៩​ខែមិថុនា ឆ្នាំ​២០១៨ ស្ថិតក្នុង​ភូមិ​គក ឃុំ​ម្រោម ស្រុក​អង្គរជ័យ ខេត្ត​កំពត​។​

​អំណោយ​ដែល​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កំពត ផ្តល់ជូន​នា​ពេល​នេះ សម្រាប់​គ្រួសារ​ក្រីក្រ និង​ប្រជាពលរដ្ឋ​ខូចខាត​ផ្ទះសំបែង​មធ្យម គឺ​ក្នុង​មួយ​គ្រួសារ​ទទួលបាន​អង្គរ​២៥​គីឡូក្រាម មី​១​កេស ត្រីខកំប៉ុង​១​យួរ និង​ថវិកា​ចំនួន​២០​មឺ​ុ​នរៀល​។​ដោយឡែក ប្រជាពលរដ្ឋ​ដែល​ត្រូវ​ខ្យល់ក​ន្ទ្រា​ក់​វាយ​ផ្តួល​រលំ​លំនៅដ្ឋាន​ទាំងស្រុង បាន​ទទួល​អង្គរ​២៥​គីឡូក្រាម មី​១​កេស ត្រីខ​១​យួរ និង​ថវិកា​ចំនួន​៥០​មឺ​ុ​នរៀល​។​

​មានមតិ​ផ្តាំផ្ញើ​សួរសុខទុក្ខ លោក ជាវ តាវ ប្រធាន​កិតិ្ត​យស​សាខា​កាកបាទក្រហមក​ម្ពុ​ជា​ខេត្ត ក៏​បាន​ពាំនាំ​នូវ​ប្រសាសន៍​ផ្តាំផ្ញើ​ពី​សម្តេច កិតិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​ជានិច្ចកាល​សម្តេច​តែង​គិតគូរ​និង​ជួយ​ទំនុកបំរុង​ដល់​ជន​ងាយ​រងគ្រោះ​គ្រប់​ប្រភេទ នៅ​គ្រប់​តំបន់​ទូទាំង​ប្រទេស​ដោយ​គ្មាន​ការរើសអើង​ពូជសាសន៍ មិន​ប្រកាន់​និន្នាការ​នយោបាយ ហើយ​ទីណា​មាន​អ្នករងគ្រោះ ទីនោះ​ត្រូវតែមាន​ក្រុមការងារ​កាកបាទក្រហម​ជានិច្ច ដោយ​សកម្មភាព​មនុស្ស​ធម៌​នេះ យើង​មិន​ទុក​អ្នកណាម្នាក់​ចោល​ឡើយ​។​

​ជា​ចុងក្រោយ លោក ជាវ តា​យ ក៏បាន​ក្រើនរំឭក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​តំបន់​ខាងលើ​ត្រូវ​ចេះ​ថែរក្សា​សុខភាព ត្រូវ​ប្រុងប្រយ័ត្ន​ខណៈ​ពេល​មេឃ​កំពុង​ភ្លៀង កុំ​ធ្វេសប្រហែស​និង​កុំ​បណ្តោយ​ឲ្យ​កូនចៅ​ដើរកាត់​ភ្លៀង​ផ្តេសផ្តាស ព្រោះ​គ្រោះធម្មជាតិ​វា​កាច​សាហាវ​ណាស់​។​ជាថ្មី​ម្តងទៀត លោក​ក៏​បាន​ដាស់តឿន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​អស់កំ​ុ​ភ្លេច​ចូលរួម​ទៅ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ដែល​ប្រព្រឹទ្ធ​ទៅ​នៅ​ថ្ងៃ​អាទិត្យ​ទី​២៩​ខែកក្កដា ឆ្នាំ​២០១៨​ខាង​មុខ​ឲ្យបាន​គ្រប់គ្នា ដើម្បី​ជ្រើសរើស​យក​អ្នកដឹកនាំ​ប្រទេស ប្រកប​ដោយ​ភាព​ឆ្លាត​វៃ មាន​សុខសន្តិភាព​ពេញលេញ មាន​ការអភិវឌ្ឍន៍​ដូច​ពេលបច្ចុប្បន្ន​នេះ​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា​៖ បើ​តាម​របាយការណ៍រ​បស់​លោក កឹម បូ​ណា អភិបាល នៃ​គណៈ​អភិបាល​ស្រុក​អង្គរជ័យ បានឲ្យដឹងថា ប្រជាពលរដ្ឋ​ដែល​ត្រូវ​ផ្តល់​អំណោយ​ជូន​នាពេលនេះ មាន​ចំនួន​២០​គ្រួសារ ហើយ​ក្នុងចំណោម​នោះ មាន​១៨​គ្រួសារ​រងគ្រោះ​ដោយសារ​ខ្យល់ក​ន្ទ្រា​ក់ កាលពី​ថ្ងៃ​ទី​០៧(​មាន​១២​គ្រួសារ​) និង​ថ្ងៃ​ទី​០៩​ខែមិថុនា ឆ្នាំ​២០១៨(​មាន​៦​គ្រួសារ​) ចំណែក​២​គ្រួសារ​ទៀត​ជា​គ្រួសារ​ក្រីក្រ រស់នៅ​ភូមិ​គក ឃុំ​ម្រោម ស្រុក​អង្គរជ័យ ខេត្ត​កំពត​៕

r180610g6 r180610g1 r180610g4 r180610g5

Filed in: ខេត្តកំពត, ព័ត៌មានជាតិ, ព័ត៌មានថ្មី