ខេត្តបាត់ដំបង ៖ ស្ត្រីម្នាក់ត្រូវឃាតក មិនស្គាល់មុខ កាប់នឹងវត្ថុរឹង ២ កន្លែង ដូចពូថៅពេលទៅឃ្វាលគោ នៅស្រែ ចំងាយ ពីផ្ទះជាង ១ គីឡូម៉ែត្រ ពីផ្ទះ ហើយជនសង្ស័យ រត់គេចខ្លួនបាត់ កាលពីវេលាម៉ោង ៣រសៀលថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ ២០១៤ ស្ថិតចំណុច វាលស្រែ (តាយ៉េន) ក្នុងភូមិទួល ច្រនៀង ឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង ។
លោក ថោង ធិន អធិការរង ស្រុកបាណន់ បានឱ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ ឈួម ហួច អាយុ ៤២៣ ឆ្នាំ មានប្តីឈ្មោះ សុទ្ធ ឡែម អាយុ ៤៧ ឆ្នាំ មានកូនស្រី ២ នាក់ប្រុស ម្នាក់មានទីលំនៅ ភូមិកើតហេតុ ។ សពមានគ្រប ចំបើងពីលើ មានស្លាកស្នាម ជាំភ្នែកស្តាំ និងបាក់ធ្មេញ មានស្នាមកាប់ នៅកញ្ចឹងក ២ កន្លែង ដោយវត្ថុរឹង ដូចពូថៅ ។
សាក្សី ៤ នាក់ជា សាច់ញាតិសពបានឱ្យដឹងថា ជនរងគ្រោះស្នាក់ នៅជាមួយ កូនប្រុសអាយុ ៤ ឆ្នាំ និងម្តាយវ័យជាង ៦០ ឆ្នាំ ចំណែកប្តី និងកូនក្រមុំ បានទៅធ្វើការងារ នៅប្រទេស ថៃហើយ កាលពីវេលាម៉ោង ៦ព្រឹកថ្ងៃ កើតហេតុ ស្ត្រីរងគ្រោះ បានដឹកគោ ទៅចង នៅវាលស្រែ លុះដល់ម៉ោង ១១ បាត់មិនឃើញ ត្រឡប់មកផ្ទះវិញ ក៏នាំគ្នាដើររក ។
ពេលទៅដល់វាលស្រែ ឃើញមួក និងស្បែកជើង ជនរងគ្រោះ ក៏ដើរស្រែ កហៅរករួចស្រាប់តែប្រទះឃើញ ស្ត្រីរងគ្រោះ ដេក ស្លាប់ ផ្កាប់មុខ មានគ្របចំបើងពីលើ នៅក្នុងគុម្ពោតព្រៃ ហើយការភ្ញាក់ផ្អើល រាយការណ៍ ជូនសមត្ថកិច្ចតែម្តង ។
លោក ប៊ុត សំបូរ អធិការស្រុកបាណន់ សន្និដ្ឋានថា ករណីឃាតកម្មខាងលើគឺ ដោយសារគំនុំ ហើយជនសង្ស័យ សមត្ថកិច្ច កំពុង ស្រាវជ្រាវ ស្វែងរកឃាត់ ខ្លួនយក មកផ្តន្ទាទោស តាមច្បាប់ ៕