Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

​ផ្លូវ​លេខ​១៣៣៣​មាន​ប្រវែង​២.១០០​ម៉ែត្រ​ត្រូវបាន​បើក​ការដ្ឋាន​ជួសជុល ដោយ​ចាក់​ក្រាល​កៅស៊ូ​DBST បើក​ការដ្ឋាន​ជួសជុល​ផ្លូវ​លេខ​១៣៣៣

កែប ៖ ផ្លូវ​លេខ​១៣៣៣​ត​ភ្ជាប់​ពី​ផ្លូវបំបែក​ភូមិ​ចំការ​បី ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប ឆ្ពោះទៅ​កាន់​ភូមិសាស្ត្រ​ស្រុក​កំពង់ត្រាច មាន​ប្រវែង ២.១០០​ម៉ែត្រ ដែល​រៀបចំឡើង​ដោយ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​កែប ត្រូវបាន​ធ្វើ​ពិធី​បើក​ការដ្ឋាន​ជួសជុល ក្រាល​កៅស៊ូ DBST នៅ​រសៀល​ថ្ងៃ​ទី​០៦​ខែមិថុនា ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប អមដំណើរ​ដោយ​សហការី​ជាច្រើនរូប​។​

​ពិធី​នេះ​ក៏​មាន​ការ​ចូល​ពី​សំណាក់​អស់លោក​ជា​ប្រធាន អនុប្រធាន មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត អភិបាល ក្រុង​-​ស្រុក និង​អាជ្ញាធរ​មូលដ្ឋាន ព្រមទាំង​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ខាងលើ​យ៉ាងច្រើន​កុះករ​។​

​លោក ម៉ម ទូច ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​កែប បានឱ្យដឹងថា ផ្លូវ​១​ខ្សែ​ដែល​កំពុង​បើក​ការដ្ឋាន​ស្ថាបនា​ក្រាល​កៅស៊ូ​DBST​នា​រសៀល​នេះ គឺ​មាន​ប្រវែង​២.១០០​ម៉ែត្រ និង​មាន​ទទឹង​ផ្លូវ​ប្រវែង​៧​ម៉ែត្រ ហើយ​ផ្លូវ​នេះ​ខាង​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​កែប ជា​ប្រតិ​ប​ត្ត​ក​រ ប្រើ​កញ្ចប់​ថវិកា​របស់​រាជ​រដ្ឋាភិបាល​។​លោក​បាន​បញ្ជាក់​ផងដែរ​ថា ផ្លូវ​នេះ​ក្រៅពី​ក្រាល​កៅស៊ូ​DBST ក៏​មាន​ក្រាល​ក្រួស​ក្រហម​តាម​ចិញ្ចើម​សងខាង​ផ្លូវ ដោយ​ជីក​ប្រឡាយ​សងខាង​ផ្លូវ​ប្រវែង​សរុប​៣.២០០​ម៉ែត្រ ស្ថាបនា​លូ​អ៊ុយ​ប្រវែង​៤៨០​ម៉ែត្រ បំពាក់​ស្លាក​សញ្ញា ៦​ស្លាក និង​ដាំ​បង្គោល​នាំ​ផ្លូវ​៨៤​ដើម​ផង​ដែរ​។​

​មានប្រសាសន៍​សំណេះសំណាល លោក កែ​ន សត្ថា អភិបាលខេត្ត​កែប ក៏បាន​លើកឡើង​ថា បច្ចុប្បន្ន​ដោយសារ​ប្រទេស​យើង​មាន​សុខ សន្តិភាព និង​ការអភិវឌ្ឍន៍​រីកចម្រើន​លើ​គ្រប់​វិស័យ ពិសេស​ការស្ថាបនា​ផ្លូវ​ថ្នល់ ត្រូវបាន​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​របស់ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា តែង​គិតគូរ​យកចិត្តទុកដាក់​បំផុត ដើម្បី​សម្រាល​ការលំបាក​របស់​ប្រជាពលរដ្ឋ​។​លោក​អភិបាលខេត្ត​បាន​បញ្ជាក់​ផង​ដែរ​ថា ការស្ថាបនា​ផ្លូវ​ដោយ​ក្រាល​កៅស៊ូ​DBST នឹង​ផ្តល់​ភាពងាយស្រួល​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​តំបន់​មាន​លទ្ធភាព​ក្នុងការ​ប្រកបការងារ​ឬ​ធ្វើ​អាជីវកម្ម​ផ្សេងៗ​ដូចជា​ការធ្វើ​ចរាចរ​បាន​លឿន​រហ័ស ពិសេស​ជួយ​សម្រួល​ដល់​ក្មួយៗ ចៅៗ​ជា​សិស្សានុសិស្ស​ទៅ​រៀន​ក្នុង​សាលា​បាន​ទៀងទាត់​ដោយ​គ្មាន​ឧបសគ្គ​ដូច​មុន​ទៀត​នោះ​ទេ​។ លោក​អភិបាលខេត្ត​បាន​បន្តទៀតថា បើ​យើង​មាន​ផ្លូវ​ត្រូវតែ​មាន​សង្ឃឹម ថែមទាំង​ធ្វើឱ្យ​ជីវភាព​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​កាន់តែ​ធូរធា និង​រីកចម្រើន​ជា​លំដាប់ ព្រោះ​បើ​មាន​ផ្លូវ​ស្អាត​ហើយ​ក្រាល​កៅស៊ូ​បែបនះ តំបន់​របស់​យើង​នឹង​មាន​កំណើន​សេដ្ឋកិច្ច​យ៉ាង​ពិតប្រាកដ គឺ​ដី​ពិតជា​មាន​តម្លៃ​ខ្ពស់ជាង​មុន​មិន​ខាន​។​

​ជាមួយនេះ លោក កែ​ន សត្ថា អភិបាលខេត្ត ក៏​បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ក្នុង​ភូមិសាស្ត្រ​ខាងលើ ត្រូវ​ជួយ​ថែរក្សា​ផ្លូវ​មួយ​ខ្សែ​នេះ​ឱ្យបាន​គង់វង្ស យូរអង្វែង​សម្រាប់​បន្តទៅ​កូនចៅ​គ្រប់​ជំនាន់ ពិសេស​ជាង​នេះ សូម​បងប្អូន​ប្រជាពលរដ្ឋ​កំ​ុ​ភ្លេច​ទៅ​ចូលរួម​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​អាទិត្យ​ទី​២៩​ខែកក្កដា ឆ្នាំ​២០១៨​ខាងមុខ​នេះ​ឱ្យបាន​គ្រប់ៗ​គ្នា ដើម្បី​ជ្រើ​រើស​អ្នកដឹកនាំ​ប្រទេស​ប្រកបដោយ​ការរីកចម្រើន មាន​សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍន៍​ឥតឈប់ឈរ​៕

r180607b3 r180607b1 r180607b2

Filed in: ខេត្តកែប, ព័ត៌មានជាតិ