ភ្នំពេញ ៖ ឯកឧត្តម គុណ ញឹម ជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និង រដ្ឋាករត្រូវបានគេទម្លាយឱ្យដឹងថាការប្រព្រឹត្តអំពើពុករលួយ ជាលក្ខណ:ប្រព័ន្ធក្នុងស្ថាប័នមួយនេះគឺគ្មានការស៊ើបអង្កេតរបស់ស្ថាប័នប្រឆាំងអំពើពុករលួយនោះឡើយតាំងពីដើមរហូតមកដែលសកម្មភាពមិនប្រក្រតីមួយចំនួនរបស់ស្ថាប័នអគ្គនាយកដ្ឋានគយ និង រដ្ឋាករ ក្រោមការដឹកនាំរបស់ ឯកឧត្តម គុណ ញឹម ជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និង រដ្ឋាករនោះ គឺក្នុងការផ្លាស់ប្តូរតួនាទីមុខតំណែងមន្ត្រីក្រោមឱវាទ និង ការប្រព្រឹត្តអំពើពុករលួយរបស់ខ្លួន ។
មិនតែប៉ុណ្ណោះថែមទាំងមានការលូកដៃពីប្រពន្ធរបស់ ឯកឧត្តម គុណ ញឹម ក្នុងស្ថាប័ន គយក្នុងការផ្លាស់ប្តូរតំណែងមន្ត្រីគយ ដើម្បីផលប្រយោជន៍ផ្លាល់ខ្លួន បានធ្វើឱ្យមានការជ្រួលច្របល់ក្នុងស្ថាប័នមួយនេះ ដើម្បីរៀបចំកញ្ចប់សំរាប់ស្វែងរកតំណែងនិងតួនាទីរៀងៗខ្លួនតាមរយៈប្រពន្ធរបស់ ឯកឧត្តម គុណ ញឹម ជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ។
តាមការអោយដឹងថា ការជ្រួលច្របល់រំជើបរំជួលរបស់មន្ត្រីស្ថាបន័គយនេះមិនបានធ្វើឱ្យស្ថាប័នប្រឆាំងអំពើពុករលួយ ដែល ឯកឧត្តម ឱម យ៉ិនទៀង ជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយពុំហ៊ាន ដាក់ការស៊ើបអង្កេតទៅលើស្ថាប័នអគ្គនាយកដ្ឋានគយ និង រដ្ឋាករ មួយនេះទេ ។ ក្រោយការដឹកនាំរបស់ ឯកឧត្តម គុណ ញឹម ស្ថាប័នគយមានតែរឿងអាស្រូវជាច្រើន ហើយមិនបានធ្វើ ឱ្យស្ថាប័នប្រឆាំងអំពើពុករលួយបានដាក់ការស៊ើបអង្កេតមកលើស្ថាប័នគយនោះក៏បានធ្វើឱ្យមតិសាធារណៈជនលើកឡើង បែបជាចំងល់ថាហេតុអ្វីបានជា ឯកឧត្តម ឱម យ៉ីនទៀងធ្វើជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយមិនហ៊ានមានចំណាត់ ការស៊ើបអង្កេតទៅលើ ឯកឧត្តម គុណ ញឹម និងមន្ត្រីក្រោមឱវាទដែលបានប្រព្រឹត្តអំពើពុករលួយនៅក្នុងស្ថាប័នគយ បែរជាបន្ថែមរឿងអាស្រូវជាច្រើនតាមរយៈប្រពន្ធរបស់ ់់ ឯកឧត្តម គុណ ញឹម ថែមទៀត?។
បន្ទាប់ពីសម្តេចតេជោបានខិតខំប្រឹងប្រែងរាល់ថ្ងៃដើម្បីផ្សាភ្ជាប់គ្នាជាមួយនឹងបេះដូងរាស្ត្រត្រូវយកបេះដូងខ្លួនឯងទៅបម្រើរាស្ត្រដោយការធ្វើអំពើល្អគ្រប់បែបយ៉ាងហើយបែរជាមន្ត្រីមួយចំនួនកំពុងលួចប្រើអំណាចបុណ្យស័ក្តិធ្វើស្រែលើខ្នងរាស្ត្រដែលជាការក្តៅក្រហាយលើគំនរទុក្ខនិងទឹកភ្នែករបស់សម្តេចត្រូវហូរស្រក់ជាមួយម្ចាស់បេះដូងជាទីគោរពស្រឡាញ់ ព្រោះតែមាន មន្ត្រីក្បត់មិនស្មោះត្រង់នឹងសម្តេចដែលតែងតែដុតដុំថ្មក្តៅបោះឱ្យសម្តេចកាន់ពេលនេះចាំមើលចុះមិនយូរទេ ។ សម្តេចឈប់ ទទួលយកដុំថ្មក្តៅពីអស់លោកទៀតហើយដោយត្រូវធ្វើការវះកាត់ដំបៅមហារីកនេះនៅមុនពេលបោះឆ្នោតសកលកាន់តែខិតជិតមកដល់នាពេលខាងមុខនេះ។
សូមបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជានឹងចាប់ផ្តើមបោសសំអាតមន្ត្រីខិលខូចមន្ត្រីលាមកពុករលួយនៅក្នុងស្ថាប័នរដ្ឋនានាខណ:ពេលដ៏ខ្លីខាងមុខនេះសម្តេចនឹងប្រកាសបើកយុទ្ធនាការកំចាត់អំពើពុករលួយនៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាមុនគេ។
សារព័ត៌មានក្នុងស្រុកជាច្រើនបានចុះផ្សាយអំពីប្រពន្ធរបស់ ឯកឧត្តម គុណ ញឹម ដែលមិនមែនជាថ្នាក់ដឹកនាំនៅក្នុងស្ថាប័ន គយ តែបែរជាលូកដៃក្នុងការផ្លាស់ប្តូរមុខតំណែងតួនាទី ប្រព្រឹត្តអំពើពុករលួយក្នុងស្ថាប័ននេះ ដែលគេដាក់សហស្សនាមថា បើប្តីស័ក្តិប្រាំ ប្រពន្ធផ្កាយ១យ៉ាងដូច្នេះ ? ប៉ុន្តែផ្ទុយទៅវិញបើទោះបីជាស្ថាប័នប្រឆាំងអំពើពុករលួយមិនបានដាក់ការស៊ើបអង្កេត ទៅលើស្ថាប័នគយយ៉ាងណាក៏ដោយក៏គេនឹងរំពឹងថា អំពើពុករលួយនៅក្នុងស្ថាប័នគយនេះច្បាស់ជាប្រមុខរាជរដ្ឋាភិបាលបើក យុទ្ធនាការប្រើធម៌ក្តៅកំចាត់មន្ត្រីពុករលួយទាំងនោះចោលជាមិនខានក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានខិតខំប្រឹងប្រែងកសាងអភិវឌ្ឍន៏ប្រទេស និង លុបបំបាត់អំពើពុក រលួយរបស់មន្ត្រីរាជការ ដើម្បីប្រទេសជាតិមានភាពរឹងមាំនៅក្នុងតំបន់អាស៊ាន ដើម្បីជៀសវាងពីយន្តការដ៏តឹងរ៉ឹងរបស់ រដ្ឋាភិបាល នៃកម្ពុជា នឹងការរិះគន់ពីសំណាក់ប្រជាពលរដ្ឋ ឯកឧត្តម អូន ព័ន្ធមន្នីរត្ន័ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ គួរចុះត្រួតពិនិត្យទៅលើ ឯកឧត្តម គុណ ញឹម អគ្គនាយកដ្ឋានគយ និង រដ្ឋាករ ដែលកំពុងរងការរិះគន់លើករណីប្រព្រឹត្តអំពើ ពុករលួយឱ្យបានទាន់ពេលវេលាផងទាន…! កុំចាំដល់ពេល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ចេញបទបញ្ជាលេខ ០១ ទើបរត់ជាន់គ្នាស្ទុះម្នីម្នាស្លេរស្លាស្លន់ស្លោរតាមក្រោយបទបញ្ជានោះដូចជាមិនសមទំនងជាមន្ត្រីរដ្ឋាភិបាលទាល់តែសោះ។
មជ្ឈដ្ឋានប្រជាពលរដ្ឋទូទៅបាននិយាយថា អំពើពុករលួយនៅក្នុងស្ថាប័នគយសព្វថ្ងៃនេះ កំពុងតែជិះសេះលែងដៃ គ្មានអ្នកណាហ៊ានធ្វើអ្វីបានទេគឺកាន់តែជះឥទ្ធិពលអាក្រក់ក្នុងសង្គមបច្ចុប្បន្នទោះបីជាមានការផ្លាស់ប្តូរមេគយ ឯកឧត្តម ប៉ែន ស៊ីម៉ន មក ឱ្យឯកឧត្តម គុណ ញឹម ជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាយ៉ាងណាក៏ដោយក៏ការប្រព្រឹត្តអំពើ ពុករលួយចាក់ឫសគល់របស់មន្ត្រីគយតាំងពីថ្នាក់លើរហូតដល់ក្រោមមិនអាចមានការស៊ើបអង្កេតពីអង្គភាពប្រឆាំងអំពើពុក រលួយបាននោះឡើយព្រោះជាទំលាប់អាក្រក់តាំងពីដើមរហូតមកវាស្ទើតែគ្រប់ទីកន្លែងទាំងអស់របស់សាខាគយនិងប៉ុស្តិ៍ត្រួតពិនិត្យគ្រប់ច្រកដែលមានមន្ត្រីគយប្រចាំការគឺគេបានកត់សំគាល់ឃើញថាមានការប្រព្រឹត្តអំពើពុករលួយជាលក្ខណ:ប្រព័ន្ធដែលរៀបចំឡើងដូចជាស្ថាប័នគ្រួសារយ៉ាងដូច្នេះដែរ មិនខុសពាក្យចាស់លោកពោលថា “ទន្សោងគោព្រៃ ធំស៊ីតាមធំ តូចស៊ីតាមតូច” បើប្តីស័ក្តិប្រាំ ប្រពន្ធផ្កាយ១ ជាមិនខាននោះឡើយ។
អង្គភាពសារព័ត៌មាន និងគេហទំព័រ យើងនឹងស្វាគមន៍ចំពោះចំណាត់ការរដ្ឋាភិបាលនិងអង្គភាពប្រឆាំងអំពើពុករលួយ ឬការ បកស្រាយបំភ្លឺណាមួយដែលពាក់ព័ន្ធទៅនឹងភាពមិនប្រក្រតីនៅក្នុងស្ថាប័នគយដើម្បីយកព័ត៌មានមកផ្សព្វផ្សាយនៅពេល ក្រោយទៀត ៕