Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

លោក សុខ សម្បត្តិ ជួប​សំណេះសំណាល​ជាមួយ​សមាជិក​បក្ស សង្កាត់​ទាំង ៥ នៅក្នុង​ខណ្ឌ​ព្រែក​ព្នៅ​

ភ្នំពេញ ៖ កាលពី​រសៀល​ថ្ងៃ​ទី​១៩ ខែ​ឧសភា ឆ្នាំ​២០១៨ នៅ​ស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ​ព្រែក​ព្នៅ មាន​កិច្ចប្រជុំ​បែងចែក​ផែនការ​ជួប​សំណេះសំណាល​ជាមួយ​សមាជិក​បក្ស សង្កាត់​ទាំង​៥ ក្នុង​ខណ្ឌ​ព្រែក​ព្នៅ ដែល​មាន​ការចូលរួម​ពី​លោក សុខ សម្បត្តិ ប្រធាន​គណៈកម្មាធិការ​គណបក្ស​ខណ្ឌ​ព្រែក​ព្នៅ និង​មន្ត្រី​គណបក្ស​ខណ្ឌ សង្កាត់ ជាច្រើន​នាក់​ទៀត​ផង​ដែរ​។

​ក្នុងឱកាស​នោះ​ដែរ លោក សុខ សម្បត្តិ បាន​ជំរុញ​ឱ្យ​ក្រុមការងារ​ចុះ​ជួយ​សង្កាត់​ទាំង​៥ ត្រូវ​បន្ត​ខិតខំ​ដោយ​យកចិត្តទុកដាក់​ចុះជួយ​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន ជាពិសេស​សមាជិក​បក្ស​ក្នុង​រដូវ​ភ្លៀង​ធ្លាក់​នេះ ដើម្បី​ឱ្យដឹងថា តើ​ប្រជាពលរដ្ឋ​ពួកគាត់​ត្រូវការ​អ្វីខ្លះ មាន​សំណូមពរ​អ្វីខ្លះ មកកាន់​ក្រុមការងារ​យើង ដើម្បី​រក​ដំណោះស្រាយ​ជួយ​ពួក​គាត់​ឱ្យបាន​ទាន់​ពេលវេលា​។​

​លោក​បន្តថា ក្រុមការងារ​ដែល​ចុះ​ជួប​សមាជិក​បក្ស​តាម​សង្កាត់​និមួយៗ ត្រូវ​ឆ្លៀតពេល​មិនចាំបាច់​តែ​ថ្ងៃ​សៅរ៍ ឬ​ថ្ងៃ​អាទិត្យ​នោះទេ ថ្ងៃ​ច័ន្ទ​ក៏​យើង​អាច​ចុះ​ជួប​ជាមួយ​ពួកគាត់​បាន​ដែរ តែ​ត្រូវ​យក​ពេល​ក្រៅពី​ម៉ោង​រដ្ឋ ហើយ​ត្រូវ​ចែក​ថវិកា​គណបក្ស​ប្រជាជន​កម្ពុជា ឱ្យ​ដល់ដៃ​ពួកគាត់​ឱ្យ​គ្រប់​តាម​ចំនួន​កំណត់​សមាជិក​បក្ស​តាម​សង្កាត់​របស់​ខ្លួន​។ ជាងនេះទៅទៀត ក្រុម​ការងារ​ទាំងអស់​ត្រូវ​បន្ត​សហការ និង​សាមគ្គីភាព​ផ្ទៃក្នុង ដោះស្រាយ​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​ជួបប្រទះ​បញ្ហា​ផ្សេងៗ ដើម្បី​កុំឱ្យ​ថ្នាក់ដឹកនាំ​របស់​យើង​នៅ​ខាងលើ​មានការ​ខក​បំណង​ពី​ក្រុម​ការងារ​នេះ​ឡើយ​។​

​លោក សុខ សម្បត្តិ ក៏បាន​លើកឡើង​ពី​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​របស់​ក្រុម​ការងារ​ទាំងអស់​នៅ ខណ្ឌ និង សង្កាត់ ដែល​តែងតែ​អនុវត្ត​នូវ​គោលនយោបាយ​ទិសដៅ​របស់​គណបក្ស ពិសេស​ជា​ទូទៅ​មាន​មនោ​សញ្ចោ​ត​នាជាប់​ជាមួយ​ប្រជាពល​រដ្ឋ ទូទៅ ដូច​អ្វី​ដែល​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណា​ចក្រម្ពុជា បាន​គិតគូរ​ពី​ប្រទេសជាតិ និង​ប្រជាពលរដ្ឋ​ជានិច្ច​ជា​កាល​ផងដែរ ៕

c180522d3 c180522d4

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, រាជធានីភ្នំពេញ