Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

បទល្មើស​ព្រៃឈើ​សំរុក​ដឹក​ចេញ​តាម​ច្រក​ជ័យ​ឃ្លាំង​ទាំង​យប់​ទាំង​ថ្ងៃ​ដោយ​មាន​ការ​បើកភ្លើង​ខៀវ​ពី​មន្ត្រី​គ្រាប់​ល្ពៅ​ដែល​ប្រចាំការ​នៅ​ទីនោះ

ស្នួល​ក្រចេះ​៖ ប្រភេទ​មន្ត្រី​គ្រាប់​ល្ពៅ​ដែល​ប្រចាំការ​នៅ​ច្រកព្រំដែន​ជ័យ​ឃ្លាំង​ដែល​ស្ថិតនៅក្នុង​ភូមិ ជ័យ​ឃ្លាំង ឃុំ​ក្រញូង​សែន​ជ័យ ស្រុក​ស្នួល​ខេត្តក្រចេះ​កំពុងតែ​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង​ក្នុង​ការប្រមូល​លុយ​ចែក​គ្នា​ដាក់​ហោ​ប៉ាវ​ពើ​បទល្មើស​ព្រៃឈើ​តាមរយៈ​ការបើក​ភ្លើង​ខៀវ​ឲ្យមាន​ការដឹកជញ្ជូន​អុស​ឈើ​ប្រភេទ​ឈើប្រណិត នឹង​ឈើ​ប្រភេទ​លេខ​១​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​ទាំង​យប់​ទាំង​ថ្ងៃ​។​

​ជាក់ស្តែង​នៅ​ថ្ថៃទី​១៨/០៥/២០០១៨​នេះ​គេ​ឃើញ​មាន​ឡាន​នឹង​ម៉ូតូ​ដឹក​ជញ្ជូន​អុស ឈើប្រណិត​និង​ឈើ​ប្រភេទ​លេខ​១​ជាច្រើន​ទាំង​កណ្តាល​ថ្ងៃ​ចែស​ឆ្លងដែន​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​យ៉ាង​រលូន​ដោយ​មិន​មាន​ការរំខាន​ពី​សមត្ថកិច្ច​ណា​ឡើយ​។ ក្រោយ​ពី​ឃើញ​ក្រុម​អ្នកសារព័ត៌មាន​នៅ​ចាំ​ថត​ផ្តិត​យក​រូបភាព​មន្ត្រី​ប្រចាំការ​នៅ​ច្រក​មិន​ចេញ​មក​បើក​បា​រ៉ា​ស់​អោយ​ឡាន​និង​ម៉ូតូ​ឆ្លង​ទេ​ដោយ​ទុក​ឲ្យ​ថៅកែ​ជា​ជនជាតិ​វៀតណាម​ជា​អ្នកបើក​បា​រ៉ា​ស់​ឲ្យ​ឡាន​នឹង​ម៉ូតូ​ឆ្លង​ទៅ​វិញ​។​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​នេះ​បាន​ប្រាប់​អោយដឹងថា​ក្នុង​មួយ​យប់ៗ​លោក​មិន​សូវ​បាន​ដេកលក់​នោះទេ​ដោយសារតែ​មាន​ការរំខាន​ពី​សំលេង​រថយន្ត​នឹង​ម៉ូតូ​ដឹកឈើ​ទាំង​នោះ​។​

​ហេតុការណ៍​ដែល​បណ្តាល​អោយ​កើតមាន​បទល្មើស​ឈើ​ឆ្លងដែន​ខាងលើ​នេះ​គឺ​បណ្តាលមកពី​មន្ត្រី​គ្រាប់​ល្ពៅ​ដែល​ប្រចាំការ​នៅ​ទីនោះ​គិតតែ​ប្រយោជន៍​ផ្ទាល់ខ្លួន​ប្រព្រឹត​នូវ​អំពើដ៏​គគ្លើន​នឹង​ប្រមុខ​រាជរដ្ឋាភិបា​ល​ដែល​តែងតែ​មាន​ប្រសាសន៍​មិនអោយ​មាន​ប្រភេទ​មន្ត្រី​បែបនេះ​។​

​ចំពោះ​មន្ត្រី​ដែល​ពាក់ព័ន្ធ​នឹង​ការបើកឲ្យ​មានការច​រាចរ​ណ៍​អុស ឈើប្រណិត​នឹង ឈើ​ប្រភេទ​លេខ​១​នេះ​មាន​ដូចជា​៖
១/ លោក កែវ ណា​រឹទ្ធ ប្រធាន​ស្នាក់ការ​ច្រក ជ័យ​ឃ្លាំង​

២/​លោក សឹង្ហ សំណាង វរសេនីយ៍ត្រី​និង​ជា​មេបញ្ជាការ​កងអនុសេនាតូច​លេខ​២«​ឝ​២»

៣/​លោក ម៉ម ប៊ុន​បញ្ញ៉ា មេ​ប៉ុស្ត៍ ជ័យ ឃ្លាំង​ដែល​គេ​ស្គាល់​យ៉ាងច្បាស់​ថា​ជា​មនុស្ស​ដែល​មាន​ឥទ្ធិពល​ជាង​គេ​ប្រចាំ​ច្រក​នេះ​ហើយ​ត្រូវជា​ប្អូនថ្លៃ​របស់​លោក​ឧត្តមសេនីយ៍ទោ លន់ សុផាត ស្នងការ​ខេត្ត​ក្រចេះ​។​

​ពាក់ព័ន្ធ​ជាមួយ​នឹង​បញ្ហា​ខាងលើ​នេះ​គេ​នៅ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ​ថា​លោក ឧត្តមសេនីយ៍​ទោលន់ សុផាត​ស្នងការ​ក្រចេះ លោក សួង​ចំរើន​មេបញ្ជាការ​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​៦១៩និង មាស សុភាព មេបញ្ជាការ​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​២០៤ ​លោក​បាន​ដឹង​ឬ​អត់​នៅ​ឡើយ​ទេ​៕

c180521b1 c180521b4 c180521b3 c180521b2

Filed in: ខេត្តក្រចេះ, ព័ត៌មានជាតិ, ព័ត៌មានតាមបណ្តា​ខេត្ត-ក្រុង, ព័ត៌មានថ្មី