Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

លោក ថៃ លី មេពេទ្យសត្វខេត្តតាកែវ ប្រព្រឹត្តអំពើពុករលួយតាម​អំពើ​ចិត្ត អាងអំណាចលោក ញឹប ស្រ៊ន ប្រធានមន្ទីរកសិកម្មខេត្តតាកែវ?

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក  ថៃ លី បាន​ឲ្យ​ដឹងថា  ដោយសារ​មានការ​ឃុបឃិត​បើកដៃ​ពី ​សំណាក់​លោក ញឹ​ប  ស្រ៊ន ប្រធាន​ មន្ទីរ​កសិកម្ម​ខេត្តតាកែវ  ទើប​លោក ថៃ លី ហ៊ាន​ធ្វើ​អ្វីៗ​ តាម​អំពើ​ចិត្ត​ហើយ​សូម្បី តែ​ជ្រូក​ងាប់ ជ្រូក​ឈឺ  ជ្រូក​ត្រចៀក​ខៀវ  ក៏​លោក ថៃ លី និង​បក្ខពួក​បើក ដៃ​ឲ្យ​ឈ្មួញ​នាំចូល​ពី​ស្រុក​ យួន​យ៉ាង​ពេញបន្ទុក​ដែរ​ ។

ហេតុនេះហើយ​ទើប​ មានការ​អំពាវនាវ​ឲ្យ​លោក  វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម  ពិនិត្យមើល​និង​ចាត់វិធានការ​ទប់ ស្កាត់​ចំពោះ​រឿង អាស្រូវ​ពុករលួយ និង​ទង្វើ​មិន​ប្រក្រតី​របស់លោក ថៃ លី មេ​ពេទ្យសត្វ​ខេត្តតាកែវ ជាបន្ទាន់​ដើម្បី​កុំ​ឲ្យ​មន្ត្រី​ពុក រលួយ​រូបនេះ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀត​។

មន្ត្រី​មន្ទីរ​កសិកម្ម​ខេត្តតាកែវ បាន​លើកឡើងថា ច្រើន​ឆ្នាំ​មកហើយ​ដែល​លោក ញឹ​ប ស្រ៊ន ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តតាកែវ ឃុបឃិត​បើកដៃ​ឲ្យ​លោក ថៃ លី មេ​ពេទ្យសត្វ​ខេត្តតាកែវ ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​គឃ្លើន ហើយ​ឈ្មួញ​អាច​នាំចូល​ជ្រូក​ងាប់ ជ្រូក​ឈឺ ជ្រូក​ត្រចៀក​ខៀវ មក​កាប់សាច់​លក់​តាម​ទីផ្សារ​នៅ​ខេត្តតាកែវ យ៉ាង​ពេញបន្ទុក​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា លោក ញឹ​ប ស្រ៊ន ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តតាកែវ និង​លោក ថៃ លី មេ​ពេទ្យសត្វ​ខេត្តតាកែវ មាន​ខ្នងបង្អែក​យ៉ាងរឹងមាំ​នៅក្នុង​ក្រសួងកសិកម្ម​ផងដែរ ទើប​ហ៊ាន​ប្រព្រឹត្ត​អំពើពុករលួយ​គ្មាន​ក្រែង​អ្វី​ទាំងអស់​។

 ប្រភពពី​មន្ត្រី​មន្ទីរ​កសិកម្ម​ខេត្តតាកែវ បាន​បង្ហើប​ឲ្យ​ដឹងថា​រហូតមក​ដល់ពេលនេះ​លោក ថៃ លី ប្រធានការិយាល័យ​លទ្ធ​កម្ម​និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​ខេត្តតាកែវ នៅតែ​បន្ត​ប្រើ​អំណាច​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ឈ្មួញ​ដែល​រកស៊ី​នាំគោ​ក្របី​ទៅ​លក់​នៅ​ស្រុក​យួន​ត្រូវ​បង់លុយ​តាម​ការកំណត់​របស់លោក ថៃ លី មិនអាច​គេចវេះ​បានឡើយ​ហើយ​ឈ្មួញ​ដែល​នាំចូល​ជ្រូក​រស់ មាន​ទារ​ស់ និង​ពងមាន់​ពង​ទា​ពី​ស្រុក​យួន​ចូល​ខេត្តតាកែវ ក៏ត្រូវ​បង់លុយ​តា​ការកំណត់​របស់លោក ថៃ លី ផងដែរ​។ ​អំពើពុករលួយ​បែបនេះ​ធ្វើ​ឲ្យ​លោក ថៃ លី មេ​ពេទ្យសត្វ​ខេត្តតាកែវ មាន​ជីវភាព​ធូរធារ​យ៉ាង​ឆាប់រហ័ស​ ។

មន្ត្រី​នៅក្នុង​មន្ទីរ​កសិកម្ម​ខេត្តតាកែវ បាន​ឲ្យ​ដឹងថា ការដែល​លោក ថៃ លី ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់ខ្លួន​គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ញឹ​ប ស្រ៊ន ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តតាកែវ ផងដែរ​ដោយមាន​ការបែងចែក​ផលប្រយោជន៍​យ៉ាង​រលូន​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ច្រើន​ឆ្នាំ​មកហើយ​ដែល​លោក ថៃ លី និង​បក្ខពួក​បង្កើត​កុងត្រូលជជុះ​ចំនួន​២​កន្លែង​ដើម្បី​គាប​យកលុយ​ពី​ឈ្មួញ​ដឹកជញ្ជូន​គោក្របី​ពី​ស្រុក​ខ្មែរ​ទៅ​ស្រុក​យួន ក៏ដូចជា​គាប​យកលុយ​ពី​ឈ្មួញ​នាំចូល​ជ្រូក​រស់ មាន់​ទារ​ស់ និង​មាន់​ទា​ពី​ស្រុក​យួន​ចូល​ទឹកដី​ខ្មែរ​។ កុងត្រូលជជុះ​មួយកន្លែង​ស្ថិតនៅក្នុង​ឃុំ​ពេជ្រ​សារ និង​មួយកន្លែង​ទៀត​នៅក្នុង​ឃុំ​កំណប់ ស្រុក​គិរីវង់ ខេត្តតាកែវ ជាប់​ព្រំប្រទល់​ប្រទេស​យួន ហើយ​កុងត្រូល​ទាំង​២​នេះ​គឺជា​ទីតាំង​ដែល​លោក ថៃ លី អាច​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​យកទៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​។

ពាក់ព័ន្ធនឹងខាងលើនេះ អ្នកយកព័ត៌មានយើងមិនអាចធ្វើការទំនាក់ទំនងទៅ​លោក  ថៃ លី បាននោះទេ?

c20180507 c20180507-a

Filed in: តាកែវ, ព័ត៌មាន​ខ្សឹបខ្សៀវ, ព័ត៌មានជាតិ, ព័ត៌មានតាមដានសង្គមសំខាន់ៗ, ព័ត៌មានតាមបណ្តា​ខេត្ត-ក្រុង, ព័ត៌មានថ្មី