Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង ជួយ​ចេញថ្លៃ​ព្យាបាល​ដល់​អ្នក​ជំងឺ​ក្រីក្រ​០៥​នាក់​ទាំងស្រុង

ភ្នំពេញ ៖ នៅ​ថ្ងៃទី​៣០​ ខែមេសា​ ឆ្នាំ២០១៨ ពលរដ្ឋ​គ្រួសារ​ក្រីក្រ​ចំនួន​០៥​នាក់​ ដែល​មាន​ជំងឺ ត្រូវ​បាន​ ​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ​រង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការកងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចាត់​ក្រុមការងារ នៃ​ការិយាល័យ សុខាភិបាល​រាជធានី​ភ្នំពេញ​ចុះទៅ​ជួយ​នាំ​ពួកគាត់ យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ ដោយឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង ជា​អ្នករ៉ាប់រង​លើ​ថ្លៃ​ព្យាបាល​ទាំងស្រុង​។

មន្ត្រី​អាវុធហត្ថ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​០១ ឧសភា​ថា ប្រជាពលរដ្ឋ​ទីទ័លក្រ​មាន​ជំងឺទាំង​០៥​នាក់ រស់នៅ​ភូមិ​ដំណាក់​សង្កែ សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ នោះ​រួមមាន ១-ឈ្មោះ ឡង់ ហូ ភេទ​ស្រី អាយុ​​៦៤​ឆ្នាំ (​អ្នក​ជំងឺ​ចាស់​) មាន​ជំងឺ​រលាក​ឆ្អឹង​ចង្កេះ​រ៉ាំ​រ៉ៃ​ ,២- ឈ្មោះ អ៊ឹង ហយ ភេទស្រី អាយុ​៦១​ឆ្នាំ ឈឺសន្លាក់​ក្បាលជង្គង់ ,៣- ឈ្មោះ ឆេង អោក ភេទ​ស្រី អាយុ​៥៨​ឆ្នាំ ឈឺចង្កេះ​ចាក់​ដល់​ជើង​ទាំង​២ ពិបាក​ដើរ ,៤- ឈ្មោះ ថឹ​ក ភាព ភេទ​ស្រី អាយុ​៦៥​ឆ្នាំ ឈឺចង្កេះ​ចាក់​ដល់​ជើង​ទាំង​២ ពិបាក​ដើរ និង​៥- ឈ្មោះ កេ​ត ម៉ាក់ ភេទ​ស្រី អាយុ​៦៥​ឆ្នាំ ឈឺសន្លាក់​ដៃជើង និង​ឈឺក្រពះ។

មន្ត្រី​ដដែល​បន្ត​ថា អ្នក​ជំងឺ​ទាំងអស់​ខាងលើ ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ យក​រថយន្ត​សង្គ្រោះ​របស់​អាវុធហត្ថ ជូន​ពួកគាត់​ពី​ផ្ទះ ទៅដល់​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ដើម្បី​ឲ្យ​វេជ្ជបណ្ឌិត​ពិនិត្យ​ពី​អាការៈរោគ និង​បើក​ថ្នាំ​ទុក​សម្រាប់​លេប​ព្យាបាល និង​ជូន​ពួកគាត់​ត្រឡប់​ទៅ​ផ្ទះ​វិញ ដោយ​ការ​យក​ចិត្តទុកដាក់​បំផុត៕

cy20180503 cy20180502

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, រាជធានីភ្នំពេញ