Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

អ្នករកស៊ីប្រព្រឹត្តបទល្មើសនេសាទ​ចំនួន ១០ នាក់ ព្រួតគ្នាវាយ សម្លាប់ អ្នកកាសែត យ៉ាងឃោរឃៅ

កំពង់ឆ្នាំង ៖ អ្នកកាសែតមួយរូបបានស្លាប់បាត់បង់ជីវិត និង ពលរដ្ឋ ២ រូប បានរងរបួសធ្ងន់ បន្ទាប់ពីជនសង្ស័យ និងបក្ខពួក ជាង ១០ នាក់ ព្រួតវាយ នឹងគល់ឬស្សី កាលពីវេលាម៉ោង ៩ និង ៣០ នាទី យប់ ថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០១៤ នៅក្នុង ភូមិក្បាលកន្លង់ ឃុំពាមឆ្កោក ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ។

ជនរងគ្រោះដែលបាត់បង់ជីវិត ឈ្មោះ សួន ចាន់ អាយុ 44 ឆ្នាំ ជាអ្នកយកពត៌មានកាសែត មាគ៌ាកម្ពុជា រស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ ត្រូវជនល្មើសវាយនឹងគល់ឬស្សី បណ្តាលឲ្យមានរបួសយ៉ាងធ្ងន់ធ្ងរ ហើយត្រូវបាត់បង់ជីវិត នៅរសៀលថ្ងៃទី 01 ខែ កុម្ភះ ឆ្នាំ 2014 ខណៈពេល បញ្ជូនបន្តមកសង្រ្គោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ បានពាក់កណ្តាលផ្លូវ ។ ចំណែកជនរងគ្រោះចំនួន ០២ រូបទៀត  ឈ្មោះ គូ ឥន ភេទ ប្រុស អាយុ 27 ឆ្នាំ រងរបួសធ្ងន់ ទី 2 ឈ្មោះ សួន ជីម ភេទ ប្រុស អាយុ 22 ឆ្នាំ រងរបួសស្រាល ។ ជនរងគ្រោះទាំងពីរនាក់ មានទីលំនៅភូមិឃុំកើតហេតុខាងលើ ដូចគ្នា ហើយបច្ចុប្បន្នជនរងគ្រោះ ទាំងពីរនាក់នេះ កំពុងសំរាក ព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង ។

ជនសង្ស័យដែលប្រព្រឹត្តសកម្មភាពខាងលើនេះ មាន ០៤ នាក់ ត្រូវបានកំណត់អត្តសញ្ញាណរួចហើយ  ទី1 ឈ្មោះ យីម ណាន់ ទី2 ឈ្មោះ យីម នុន ទី3 ឈ្មោះសាំង សេងហៀង និង ទី4 ឈ្មោះ រ៉ុម រ៉ា ។

តាមការឲ្យដឹងពីក្រុមគ្រួសារកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យចំនួនទាំង 4 នាក់ ពួកគេបានយកដុំថ្ម មកគប់ទៅលើដំបូលរោងឆ្អើត្រី របស់ជនរងគ្រោះ ឈ្មោះ សួន ចាន់ ។ ជនរងគ្រោះក៏បានចេញមករកមើល ហើយសួរថា ពីណាគេមកគប់អីហ្នឹង ? លុះមួយសន្ទុះក្រោយមក លោក សួន ចាន់ បានដើរទៅទិញបារីជក់ ដល់ត្រង់ចំណុចខាងមុខផ្ទះ ឈ្មោះ រុំ ទឿន ស្រាប់តែជនសង្ស័យ 4 នាក់ ខាងលើ នាំបក្សពួកទាំងអស់ចំនួន 10 នាក់ យកគល់ឬស្សី និង ដុំថ្ម ព្រួតវាយ សន្លប់ ដេកស្តូកស្តឹង ក្នុងថ្លុកឈាម កន្លែងកើតហេតុ ។ ពលរដ្ឋពីររូប ឈ្មោះ គូ ឥន និង ឈ្មោះ សួន ជីម ដោយឃើញ ហេតុ ការណ៍ដូច្នេះ បានរត់ចេញបំរ៉ុងទៅជួយ ប៉ុន្តែត្រូវជនសង្ស័យ ព្រួតវាយបណ្តាលអោយ រងរបួសធ្ងន់ និង ស្រាលផងដែរ ។

មន្រ្តីនគរបាល ស្រុកជលគីរី លោក រី ផល្លី បានអះអាង នៅព្រឹកថ្ងៃទី 2 ខែ កុម្ភះ ឆ្នាំ 2014 ថា បានកំណត់មុខ សញ្ញាជន សង្ស័យ បានអស់ហើយ ប៉ុន្តែជនសង្ស័យ បានរត់គេចខ្លួនបាត់អស់ នៅយប់ថ្ងៃកើត ហេតុ។

គួរបញ្ជាក់ថា ជនរងគ្រោះ សួន ចាន់ អ្នកយកព័ត៌មាន កាសែត មាគ៌ាកម្ពុជា តែងផ្តិតយករូបភាព និងព័ត៌មាន អំពីបទល្មើសនេសាទ បទល្មើស ឆក់ត្រីជាក់ស្តែងមកធ្វើការចុះផ្សាយនៅលើអត្ថបទសារពត៌មាន របស់ខ្លួន មិនតែប៉ុណ្ណោះ លោកបានយករូបភាព ពាក់ព័ន្ធ បទ ល្មើ សនេសាទជាច្រើនអោយទៅអ្នកកាសែត ក្នុងស្រុកជាច្រើនបន្តធ្វើការចុះផ្សាយ ធ្វើអោយដឹងដល់ សមត្ថកិច្ចថ្នាក់លើ និង ធ្វើការចុះបង្រ្កាបបទល្មើសរបស់ពួកគេជាបន្តបន្ទាប់ ។ ទំនងជាដោយសារបញ្ហានេះ ទើបបណ្តាលឲ្យជនល្មើស មានការគុំគួន ជាខ្លាំងនោះ ។

ដោយឡែក ក្រុមគ្រួសារជនរង គ្រោះបន្តអះអាងថា មន្រ្តីនគរបាល មូលដ្ឋាន មិនបានឃាត់ខ្លួន ជនសង្ស័យ ក្រោយពេលកើត ហេតុ ពេញមួយយប់ បណ្តាលអោយជនសង្ស័យរត់គេចខ្លួន ដោយ សុវត្ថិភាព ។

ពាក់ព័ន្ធនឹង បញ្ហានេះដែរ ក្រុមគ្រួសារជនរងគ្រោះ កំពុងតែមានការ ព្រួយបារម្ភថា ជនល្មើស នឹងអាចរួចខ្លួនពីសំណាញ់ច្បាប់ ដោយសារជនសង្ស័យទាំងនោះ ជាអ្នកមានលុយ និង ជាអ្នករកស៊ីបទល្មើសជលផល គ្រប់ប្រភេទ ដូចជា ឆក់ត្រីប្រភេទ ត្រ ជាក់ និងក្តៅ ដាក់របាំងលបរ៉ូយ៉ាលស្បៃមុង និង ចិញ្ចឹមត្រីឆ្តោ ខុសច្បាប់ ហើយមានប្រាស្រ័យ ។ ផ្ទុយទៅវិញ អាជ្ញាធរមាន សមត្ថកិច្ច ក៏ដូចជាមន្រ្តី ជំនាញ ហាក់ដូចជាធ្វើមិនដឹងមិនឭ មិនអើពើ ចាត់វិធានការបង្រ្កាបឲ្យបានទាន់ពេលវេលានោះឡើយ ។ លើសពីនេះទៀត ទំនាក់ទំនងល្អ ជាមួយសមត្ថកិច្ចមូលដ្ឋាន និង សមត្ថកិច្ចជំនាញរដ្ឋបាលជលផលនៅតាមគោលដៅ ។

លោក សៀង សេង ចាងហ្វាងសារព័ត៌មាន «មាគ៌ាកម្ពុជា » សូមអំពាវ​នាវដល់កង កម្លាំង មានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ មេត្តាជួយចាប់ខ្លួនជនសង្ស័យ ទាំងអស់នោះ យកមកផ្តន្ទាទោសតាមច្បាប់ឲ្យបានជាដាច់ខាត ៕

2014_01_31f (1)2014_01_31f (2)

Filed in: ខេត្ត​កំពង់ឆ្នាំង, ព័ត៌មានជាតិ, ព័ត៌មានថ្មី