Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

លោក ហ៊ត់​ ប៊ុនគីម មេឈ្មួញ​ឈើដុះស្លែធំ​ជាងគេម៉ាខេ​ត្តក្រចេះ និងប្រ​ពន្ធឈ្មោះ​ធាវីនិង​ម្តាយ​ក្មេក​យាយ៤៣​ប្រមូល​ទិញឈើ​ខុសច្បា​​ប់និងដឹកជញ្ជូ​នចេញទៅ​ស្រុកយួន​តាមច្រករបៀង​ដេ១៦ចំណុច​ប៉ោដើមចេ​កច្រក​ចូល៩៩​៩៩

សេចក្ដីរាយការណ៍​ ពី​ប្រជាពលរដ្ឋនៅក្នុង​ស្រុក​ស្នួល  ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា មកដល់ពេលនេះ​ មន្ត្រី​យោធា​ឈ្មោះ  ហ៊ត់ ប៊ុន​គីម មេបញ្ជាការ​យោធា​គ ​៣​នៃ​វរ​ការពារ​ព្រំដែន​លេខ​ ២០៤ នៅតែ​បន្ត​ប្រមូល ​ទិញ​ឈើ​ និង​ដឹកជញ្ជូន ​ឈើ​ចេញពី​ចំណុច​ប៉ោ​ដើម​ចេក  កា​៣ ស្រុក​ស្នួល ខេត្តក្រចេះ ចូល ទៅ​ស្រុក​យួន​យ៉ាង​រលូន​។  ​

សកម្មភាព​លើក​ឈើ​ ដាក់​រថយន្ត​យី​ឌុបខ្នាតយក្ស ជាច្រើន​គ្រឿង​នៅ​ចំណុច​ប៉ោ​ដើម​ចេក  កា​៣ ស្រុក​ស្នួល ខេត្តក្រចេះ ហើយ​ត្រូវគេ​ដឹងថា​ជា​ឈើ​របស់​មេ​ឈ្មួញ ហ៊ត់ ប៊ុន​គីម ដែលជា​មេបញ្ជាការ​យោ​ធាគ​៣​។ ក្នុង​ពេលធ្វើ​សកម្មភាព​លើក​ឈើ​ដាក់​រថយន្ត​នោះ មាន​ទាហាន​ចំនួន​៤​នាក់​ប្រដាប់​ដោយ​កាំភ្លើង​គ្រប់​ដៃ​ឈរ​យាមកាម​កន្លែង​លើក​ឈើ​មិន​ឲ្យ​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ទៅជិត​បានឡើយ​ក្នុងនោះអ្នកកាងបទល្មើសនិងជួយការពារមានដូចជាប៉ូលីសសេដ្ធកិច្ចនិងប៉េអឹម(pm)ផ្ទៃប្រទេស និងអ្នកកាសែត ២នាក់ជាអ្នករត់ការនិងមើលផ្លូវ។

មន្ត្រី​យោធា​នៅ​អង្គភាព​គ​៣ ចំណុះ​វរ​ការពារ​ព្រំដែន​លេខ​២០៤ បាន​ឲ្យ​ដឹងថា សកម្មភាព​លើក​ឈើ​ដាក់​រថយន្ត​យី​ឌុប​ធំៗ​បាន​ធ្វើឡើង​ជារៀងរាលើថ្ងៃ ហើយ​រថយន្ត​ទាំងនោះ​ត្រូវបាន​គេ​ដឹងថាជា​របស់​ឈ្មួញ​ជនជាតិ​យួន​ដែល​មក​ទទួល​ទិញ​ឈើ​ពី​មេ​ឈ្មួញ ហ៊ត់ ប៊ុន​គីម ដល់​ទឹកដី​ខ្មែរ​តែម្តង​។ ជារៀងរាល់ថ្ងៃរថយន្ត​យី​ឌុប​ជាច្រើនគ្រឿង​ទៀត​បាន​ចូលមក​ដឹកឈើ​ចេញពី​ទីតាំង​ខាងលើ ហើយ​ឈើ​ទាំងនោះ​ត្រូវគេ​ដឹកចេញទៅ​ស្រុក​យួន​តាម​ច្រករបៀង​ជ័យ​ឃ្លាំង​ឬ​ច្រករបៀង​ដេ​១៦​ចេញទៅ​ស្រុក​យួនដោយសេរី​។

មន្ត្រី​យោធា​ក្នុង​អង្គភាព​គ​៣ បានបញ្ជាក់​ថា​មេ​ឈ្មួញ ហ៊ត់ ប៊ុន​គីម កំពុង​សម្រុក​ដឹកឈើ​ពី​៧​ទៅ​៨​រថយន្ត​យី​ឌុប​ធំៗ​ចេញទៅ​ស្រុក​យួន​តាម​ច្រករបៀង​ជ័យ​ឃ្លាំង​ឬ​ច្រករបៀង​ដេ​១៦​ដោយ​គ្មាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ហ៊ាន​ប៉ះពាល់​ឡើយ​។

​ប្រភពពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​ដទៃទៀត កំពុង​ឃុបឃិត​ជួយ​បិទបាំង​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​របស់​មេ​ឈ្មួញ ហ៊ត់ ប៊ុន​គីម ដែលជា​មេ​បញ្ជា្ក​ការ​យោធា​អង្គភាព​កងអនុសេនាធំ​លេខ​៣(​គ​៣) ដោយ​ក្នុង​មួយ​រថយន្ត​មេ​ឈ្មួញ ហ៊ត់ ប៊ុន​គីម ចំណាយ​ពី​១០០០​ដុល្លារ​ទៅ​២០០០​ដុល្លារ​ដើម្បី​អាច​ដឹកឈើ​ទៅដល់​គោលដៅ​។ ដូច្នេះហើយ​ទើប​មេ​ឈ្មួញ ហ៊ត់ ប៊ុន​គីម អាច​ប្រមូល​ទិញ​ឈើ​ពី​ឈ្មួញ​តូចតាច​មួយចំនួន​យកទៅ​ស្តុក​ទុក​នៅ​ចំណុច​ប៉ោ​ដើម​ចេក កា​៣ ហើយ​ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​តាម​រថយន្ត​យី​ឌុប​ធំៗ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់ ហើយ​ថែមទាំង​មាន​មន្ត្រី​យោធា​ប្រដាប់​ដោយ​អាវុធ​គ្រប់​ដៃ​ចាំ​ការពារ​ទៀតផង​។ សូម្បីតែ​មន្ត្រី​គណៈកម្មការ​បង្ក្រាប​និង​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ព្រៃឈើ​ដែល​កំពុង​ឈរជើង​ក្នុង​ខេត្តក្រចេះ ក៏​មិន​បង្ក្រាប​មេ​ឈ្មួញ ហ៊ត់ ប៊ុន​គីម នោះដែរ​ទំនងជា​ពួកគេ​រក្សា​ភាព​ស្ងៀមស្ងាត់​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​យ៉ាង​សុខ​ស្រួល​តែម្តង​។

សារព័តមានយើងសំុការបំភ្លឺពីលោក ហ៊ត់ ប៊ុន​គីម មេបញ្ជាការ​យោធា​គ ​៣​នៃ​វរ​ការពារ​ព្រំដែន​លេខ​ ២០៤​ បាននោះទេ​?

76021 28381038_423178124769820_383922953_n

Filed in: ខេត្តក្រចេះ, ព័ត៌មាន​ខ្សឹបខ្សៀវ, ព័ត៌មានជាតិ, ព័ត៌មានតាមដានសង្គមសំខាន់ៗ, ព័ត៌មានតាមបណ្តា​ខេត្ត-ក្រុង, ព័ត៌មានថ្មី