Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

​ឯកឧត្ដម ឃួង ស្រេង ៖ សម្ដេចនាយក​រដ្ឋមន្ដ្រី​ប្រកាសសាងសង់​តូប​ផ្សារ​ច្បារអំពៅ​ជូន​អាជីវករ​ឡើងវិញ ជូន​មិន​យកលុយ​

ភ្នំពេញ ៖ សម្ដេចនាយក​រដ្ឋមន្ដ្រី នឹង​មិន​យក​ប្រាក់​ពី​អាជីវករ លើ​ការសាងសង់​ផ្សារ​ច្បារអំពៅ​ឡើងវិញ​ឡើយ រួម​នឹង​ការផ្តល់​សេវា​ផ្សេងៗ មិន​យក​ប្រាក់​ផងដែរ ។ នេះ​បើ​យោងតាម​ប្រសាសន៍​របស់ អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង ។ ​លោក​អភិបាល​បានឲ្យដឹងថា ជា​ការដូរ​របស់​សម្តេច​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ផ្ញើ​ជូន​បងប្អូន​អាជីវករ ផ្សារ​ច្បារអំពៅ ដែល​បាន​រងគ្រោះ ដោយ​អគ្គិភ័យ​ឆេះ​តូប​លក់ដូរ​របស់ខ្លួន កាលពី​រាត្រី ថ្ងៃទី​១៦ មីនា អស់​ចំនួន ៥៨៨​តូប ក្នុងចំណោម​សរុប ចំនួន ១៤៤៧ តូប ។ ក្រៅពី​កាដូ​របស់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​នោះ  អាជ្ញាធរ​រាជធានី​ភ្នំពេញ ក៏​បាន​ជួយ​ធ្វើការ​ជួសជុល​នូវ​ប្រព័ន្ធ​លូ និង​ផ្លូវ​បេតុង​ជុំវិញ​ផ្សារ ផងដែរ ដើម្បី​ងាយស្រួល​ដល់​បងប្អូន​អាជីវករ​ធ្វើដំណើរ កុំឲ្យ​មាន​ការកកស្ទះ និង​ងាយស្រួល​ឡានទឹក​ចេញចូល​បាន​ផង ។​

​​ឯកឧត្ដម ឃួ​ង ស្រេង  បាន​បញ្ជាក់​ឲ្យដឹង​បែប​នេះ ខណៈ លោក​ដឹកនាំ​មន្ត្រី ជ​នា​ញ និង​អាជ្ញាធរ មូលដ្ឋាន ក្រោម​ឱវាទ ចុះ​ពិនិត្យ​សួរសុខទុក្ខ និង​ពិនិត្យ​មើល​ពី ស្ថានភាព​ផ្សារ កាលពី​រសៀល ថ្ងៃ អង្គារ៏ ៤​កើត ខែ​ផល្គុន ឆ្នាំរកា​នព្វស័ក ព​.​ស​២៥៦១ ត្រូវ​និង​ថ្ងៃទី​២០ មីនា ឆ្នាំ​២០១៨ នៅក្នុង​ទី​តាំ​ផ្សារ​ច្បារអំពៅ​ផ្ទាល់ ។​
​លោក ឃួ​ង ស្រេង  បានបញ្ជាក់​ថា ៖ សម្តេច​តេជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​បាន​សម្រេច​រួច​ហើយ ដោយ​សម្រេច​អោយ​មាន​ការ​ការសាងសង់​ផ្សារ​ច្បារអំពៅ​ឡើងវិញ ហើយ​តួ​ផ្សារ​ទាំងមូល​គឺ​សម្តេច​ជា​អ្នកចេញលុយ​ទាំងស្រុង ។ ចំណែក​បងប្អូន​អាជីវករ​ទាំងអស់​ត្រូវ​សាងសង់​តូប​ឡើងវិញ​ដោយ​ខ្លួនឯង​។​

​ឯកឧត្ដម​ ​ឃួង ស្រេង  បានបញ្ជាក់​ថា ៖​ការសាងសង់​ផ្សារ​ច្បារអំពៅ​ឡើងវិញ គឺ​មិន​អោយ​មាន​ការ បំប៉ោង​តួលេខ ចំនួន​តូប​ឡើយ ។ បើ​បងប្អូន​ទទួលបាន​ព័ត៌មាន​ថា មានការ ដំឡើង​ចំនួន​តូប​នោះ សូម​រាយការណ៍​មក​អាជ្ញាធរ​រាជធានី​ភ្នំពេញ អាជ្ញាធរ​នឹង​មាន​វិធានការ​ភ្លាម​។ លោក​បន្តថា ៖​ក្រៅ​ពី​ការសាងសង់​តួ​ផ្សារ​អោយ​ហើយ​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏​នឹង​កសាង​ផ្លូវ ជុំវិញ​ផ្សារ ឡើងវិញ ផងដែរ​។  ក្នុងនាម​អាជ្ញាធរ​រាជធានី​ភ្នំពេញ លោក​ក៏​សូម​សំណូម ពរ ដល់​បងប្អូន​អាជីវករ​ទាំងអស់​ជួយ​ចូលរួម​លើ​បញ្ហា​អនាម័យ​បរិស្ថាន ក្នុង​ផ្សារ​អោយបាន​ស្អាត​ល្អ​ផង​។​

​សូមបញ្ជាក់​ថា​៖  កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​យប់ ថ្ងៃ​ព្រហស្បតិ៍ ទី​១៦ ខែ​មីនា ឆ្នាំ​២០១៨ គ្រោះ​អគ្គិភ័យ​ដ៏​អាក្រក់​ឆេះ​ផ្សារ​ច្បារអំពៅ​នេះ បាន​កើតឡើង ដែល​បាន​ឆេះ​តូប​ក្នុង​ផ្សារ​ច្បារអំពៅ ស្ថិតនៅក្នុង​ភូមិ​កណ្តាល សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។  ចំពោះ​មូលហេតុ​ដែល​បង្ក​ឲ្យមាន​អគ្គិភ័យ​លើក​នេះ សមត្ថកិច្ច​បាន​បញ្ជាក់​ថា បណ្តាល​មក​ឆ្លង​ចរន្ត​អគ្គិសនី (​ទុស្សេ​) ម្តុំ​តូប​ឈាង​ខាងកើត​ផ្សារ បង្ក​ជា​អណ្តាតភ្លើង​ឆេះ​តូ​បត​គ្នាៗ​ឡើង​យ៉ាង​សន្ធោសន្ធៅ​តែ​ម្ដង ដោយ​បំផ្លាញ​អស់​តូប​សរុប ៥៨៨​តូប ក្នុងនោះ​តូប​ក្នុង​តួរ​ផ្សារ ចំនួន​៣៤៤ តូប និង​តូប​ក្រៅ​តួ​ផ្សារ ចំនួន​២៤៤​តូប តូប​សរុប​ទាំ​អស់ នៅក្នុង​ផ្សារ​ច្បារអំពៅ​ទាំងមូល ចំនួន​១៤៤៧ តូប  ។ ប៉ុន្តែ​ជា​សំណង​ល្អ មិន​មាន​រងរបួស​ដល់​អាយុជីវិ​តមនុស្ស​នោះទេ នៅ​ក្នុង​គ្រោះ​អ​គី​ភ័យ​នេះ ៕

m180321a1 m1803213 m1803212

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, រាជធានីភ្នំពេញ