Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ព័ត៌មាន​ទាក់ទង​នឹង​មន្ទីរ​សង្គមកិច្ច​ខេត្ត​សៀមរាប​ដែល​ឆ្ងាយ​ពី​ការពិត​

យោង​តាម​ព័ត៌មាន​ផ្សព្វផ្សាយ​តាមរយៈ​គេហទំព័រ​ក្នុងស្រុក​បាន​និយាយថា ប្រធាន​មន្ទីរ​សង្គមកិច្ច​ខេត្តសៀមរាប លោក អោ ម៉ៅ​បាន​កឹបកេង​ថវិកាជាតិ​ក្នុងរ​យៈជាង ២​ឆ្នាំ សរុប​ជា​ប្រាក់​រាប់រយ​លាន​រៀល​ដោយ​ឃុបឃិត​ជាមួយ​មន្ត្រី មួយចំនួន​ក្នុង​មន្ទីរ ។​ ​

ព័ត៌មាន​ដែល​បាន​ផ្សព្វផ្សាយ សង្កត់ធ្ងន់​ថា លោក អោ ម៉ៅ ជា​ប្រធាន​មន្ទីរ​បាន​ធ្វើ​សកម្មភាព​កឹបកេង​លើ​ខ្ទង់​ប្រាក់ ចំណាយ​របស់​រដ្ឋ​ដូចជា ប្រាក់​ជួយ​ជនរងគ្រោះ​ដោយ​គ្រោះធម្មជាតិ​, ប្រាក់​ចំណាយ​លើ​ផ្នែក​ថែទាំ​ជួសជុល និង​លើ​ផ្នែក​រដ្ឋបាល ។ ព័ត៌មាន​បញ្ជាក់​បន្ថែម​ទៀត​ថា គេ​បាន​ឃើញ​ក្រុមអធិការកិច្ច និង​សវនកម្ម​ក្រសួង​ចុះ​ត្រូតពិនិត្យ​ដែរ តែ​ហាក់បីដូច​រក្សា បាន​ភាពស្ងប់ស្ងាត់ អាច​មាន​ទំនាក់ទំនង​ស្វាគមន៍​ពី​លោក អោ ម៉ៅ ប្រធាន​មន្ទីរ​សង្ក​ម​កិច្ច​ខេត្តសៀមរាប ។​

​មានប្រសាសន៍​ទាក់ទិន​នឹង​ព័ត៌មាន​ខាងលើ លោក អោ ម៉ៅ ប្រធាន​មន្ទីរ​សង្គមកិច្ច​ខេត្តសៀមរាប បញ្ជាក់​ប្រាក់​អ្នក យក​ព័ត៌មាន​យើង​ទាំង​ទឹកមុខ​ញញឹម​ថា “​មាស​សុទ្ធ​មិន​ខ្លាច​ភ្លើង​”​ឡើយ ។ តែ​នេះ​ជា​សេរីភាព​និយាយ​របស់គេ តែ​សេរីភាព បែបនេះ និង​ធ្វើឱ្យ​ខូច​កិត្តិយស​របស់​អ្នកដទៃ ។ គេ​អាច​និយាយ​ក្នុង​រូបភាព​បែប​មិន​សប្បាយចិត្ត​ណាមួយ ចំពោះ​យើង ព្រោះថា ការនិយាយ​ដែល​គ្មាន​ភស្តុតាង​ជាក់លាក់​បែបនេះ គឺ​មិន​ត្រឹម​ប៉ះពាល់​កិត្តិយស​បុគ្គល​មួយចំនួន​ក្នុង​មន្ទីរ​នោះទេ គឺ​ប៉ះពាល់​រហូតដល់​កិត្តិយស​ថ្នាក់ដឹកនាំ ក្រុមអធិការកិច្ច និង​សវនកម្ម​ក្រសួង​ថែម​ទៀត ។​

​លោក អោ ម៉ៅ បន្ថែមថា ផ្ទុយទៅវិញ​ប្រជាពលរដ្ឋ​រងគ្រោះ​ជាក់ស្តែង បងប្អូន​រងគ្រោះ​ដោយ​គ្រោះធម្មជាតិ​តែង ពេញចិត្ត​ពេញ​ថ្លើម ចំពោះ​សកម្មភាព​ជាក់ស្តែង​ក្នុង​ការចុះ​ជួយ​បាន​ទាន់ពេលវេលា ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ បងប្អូន​បាន​សម្តែង ការដឹងគុណ ចំពោះ​មន្ទីរ និង​ដឹង​គុណ​ដល់​ឯកឧត្តម រដ្ឋមន្ត្រី វង សូ​ត ថែម​ទៀត ដែល​ឯកឧត្តម តែង​ធ្វើ​ការដោះស្រាយ​បាន ទាន់ពេលវេលា ជួយ​ជនរងគ្រោះ នៅក្នុង​ខេត្ត​តាមរយៈ​ចុះជួយ​ដោយ​ផ្ទាល់​របស់​មន្ត្រី​សង្គមកិច្ច​ខេត្ត​ហើយ​ដែល​កន្លងមក​ក៏​មិន ដែល​មាន​ការទិតៀន ឬ​មាន​ពាក្យបណ្តឹង​ពី​បទ​មិន​ប្រក្រតី​ណាមួយ​ទៅ​កាន់​មន្ទីរ ឬ​ក្រសួង​នោះឡើយ ៕

vongsot1

vongsot2

Filed in: ខេត្តសៀមរាប, ព័ត៌មានជាតិ, ព័ត៌មានថ្មី