Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

គ្រូពេទ្យ​បង្អែក​ខេត្ត​កំពង់​ចាម វះ​កាត់​ស្ដ្រី​ឆ្លង​ទន្លេ​ភ្លេច “កន្សែង” ក្នុង​ពោះ ធ្វើ​ឱ្យ​មហាជន​ញាក់​សាច់​!

ខេត្តកំពង់ចាម៖ បន្ទាប់​ពីមាន​ព័ត៌មាន​ផ្សាយពាក់​ព័ន្ធ​ករណី​គ្រូពេទ្យ​បង្អែក​ខេត្ត​កំពង់​ចាម វះកាត់​​ស្ដ្រី​ឆ្លង​ទន្លេ​ភ្លេច​ “កន្សែង” ក្នុង​​ពោះ​នោះ អភិបាល​ខេត្ត​កំពង់​ចាម លោក គួច ចំរើន បាន​បញ្ជា​ឲ្យ​ប្រធាន​មន្ទីរ​សុខាភិ​បាល លោក គឹម សួរភារុណ ឲ្យកោះហៅប្រធាន​មន្ទីរពេទ្យ គ្រូពេទ្យវះកាត់ មកជួបជាមួយភាគីជនរងគ្រោះ នៅវេលាម៉ោង៣រសៀល ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ដើម្បីធ្វើការសួរនាំ​បន្ថែម និងស្តាប់យោបល់ម្នាក់ៗ។

ជាមួយគ្នានេះ អភិបាលខេត្តកំពង់ចាម ក៏បានប្រាប់ទៅអភិបាលស្រុកកងមាស ឲ្យដឹកនាំមន្រ្តីចុះទៅ​ពិនិត្យស្ថានភាពជនរងគ្រោះ ព្រមទាំងតាមដានលើការព្យាបាលជំងឺរហូតជាសះស្បើយផងដែរ។

សូមរំឮកថា គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម បានវះកាត់ស្ត្រីរងគ្រោះម្នាក់ ដែលបាន​សម្រាលកូនដោយការវះកាត់ តែក្រោយ​សម្រាលកូនហើយ ស្ត្រីរងគ្រោះចេះតែមានការឈឺចាប់​ក្នុងពោះខ្លាំងទៅៗរៀងរាល់ថ្ងៃ អស់រយៈពេល ជាង៣ខែ ទោះប្រើឱសថព្យាបាល​យ៉ាងណាក៏មិនបាត់​សោះ។

លុះដល់ទ្រាំមិនបាន ក៏សម្រេចចិត្តវះកាត់ម្ដងទៀត តែអ្វីដែលហួសចិត្ត យ៉ាងពន់ពេកនោះ មូលហេតុ​ដែលនាំឱ្យស្ត្រីរងគ្រោះមានការឈឺ​ចាប់នោះ គឺមានកូនកន្សែងមួយដែលគ្រូពេទ្យភ្លេចក្នុងពោះ អំឡុង​ពេលវះកាត់សម្រាលកូននៅមន្ទីរបង្អែកខេត្តកំពង់ចាម​។

ស្ត្រីរងគ្រោះដែលកំពុងស្ថិតក្នុងសភាពធ្ងន់ធ្ងរនេះ មានស្រុកកំណើតនៅភូមិពាមជីកង ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម ជាគ្រូបង្រៀននៅវិទ្យាល័យពាមជីកង ហើយខណៈនេះកំពុង សម្រាក​ព្យាបាល ក្នុងមន្ទីរពេទ្យ​ឯកជនមួយ ក្នុងរាជធានីភ្នំពេញ ជាមួយ​នឹងការខ្វាយខ្វល់អំពីបញ្ហាអស់​លទ្ធភាព ក្នុងការព្យាបាលខ្លួនតទៅទៀត ស្របពេលដែលស្ថានភាព ជំងឺកាន់តែដុនដាបទៅៗ។

ប្អូនស្រីបង្កើតរបស់ជនរងគ្រោះ សុំមិនបញ្ចេញឈ្មោះថ្លែងប្រាប់នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ដោយបានរៀបរាប់តាមដំណើររឿង​ថា៖ កាលពីជាង៣ខែមុន បងស្រីបង្កើតរបស់ខ្លួន បានទៅ​សម្រាលកូនដំបូងនៅ (មន្ទីរបង្អែកខេត្តកំពង់ចាម) ពេលនោះគ្រូពេទ្យថា បើ​សម្រាលតាមធម្មជាតិមិន​បានឡើយ ទាល់តែសម្រាលដោយការវះកាត់។ ក្រោយគ្រូពេទ្យប្រាប់យ៉ាងដូច្នេះ ជនរងគ្រោះ និង​ក្រុមគ្រួសារ​ក៏សម្រេចចិត្តវះឆ្លងទន្លេតែម្ដង។ ក្រោយសម្រាលមិនបានប៉ុន្មានផង ស្ត្រីរងគ្រោះចេះ​តែមានការឈឺចុកចាប់ក្នុងពោះរហូត និងខ្លាំងទៅៗ ខណៈការពិនិត្យ និងការប្រើប្រាស់ឱសថតិចច្រើន ក៏បានធ្វើជាបន្តបន្ទាប់ដែរ តែអាការឈឺចាប់នោះមិនព្រមបាត់រសាយទៅវិញសោះ។

ប្អូនស្រីជនរងគ្រោះបានបន្តថា ដោយសារការឈឺចាប់ចេះតែមានសភាពធ្ងន់ធ្ងរទៅៗ ទើបក្រុមគ្រួសារ ក៏សម្រេចចិត្តបញ្ជូនស្ត្រីរងគ្រោះ​មកមន្ទីរពេទ្យ​ឯកជនមួយ នៅរាជធានីភ្នំពេញ ដើម្បីឆ្លុះមើលរកមូល​ហេតុ និងព្យាបាល ដល់ពេលឆ្លុះក៏ឃើញមានដុំម្យ៉ាងក្នុងពោះដែរ ប៉ុន្តែពេទ្យប្រាប់ថា ជាដុំក្នុងពោះ​ធម្មតាដូចគេដូចឯងទេ ពោលប្រើតែថ្នាំចាក់ និងលេបទៅ នឹងធូរស្បើយហើយ ប៉ុន្តែមិនដូចការគិត​នោះទេ ស្ត្រីរងគ្រោះនៅតែមានការឈឺចាប់ខ្លាំងទៅៗរាល់ថ្ងៃ ក៏សម្រេចចិត្តជាមួយក្រុមគ្រួសារថា វះកាត់ម្ដងទៀត ដើម្បីរកមូលហេតុនៃការឈឺ​ចាប់ដ៏ធ្ងន់ធ្ងរនេះ នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨។

ជាមួយនឹងសំឡេងអួលដើម កខ្សាវៗ ប្អូនស្រីជនរងគ្រោះបានថ្លែងថា ក្នុងពេលវះកាត់នោះ ស្រាប់តែ​ឃើញកូនកន្សែងពណ៌សមួយ ប្រឡាក់ឈាមក្រហមឆ្អិនយ៉ាងសម្បើម​ នៅក្នុងពោះរបស់បងស្រីរបស់​ខ្លួន ដែលនេះហើយជាមូលហេតុនាំឲ្យស្ត្រីរងគ្រោះឈឺចុកចាប់ អស់ពេលជាង​៣ខែយ៉ាងដូច្នេះ ដែល​ម្នាក់ៗមានការហួសចិត្តយ៉ាងខ្លាំង ចំពោះការធ្វេស ប្រហែសរបស់ “គ្រូពេទ្យនៅខេត្តកំពង់ចាម” អំឡុង​ពេលស្ត្រីរងគ្រោះសម្រាលកូននោះ​។

 

ដើម្បីបង្ហាញពីការធ្វេសប្រហែសក្នុងន័យជំរុញឱ្យមានការប្រុងប្រយ័ត្នទៅថ្ងៃមុខ ក្រុមគ្រួសារស្ត្រីរង​គ្រោះបានជូនដំណឹងទៅ មន្ទីរពេទ្យ​បង្អែកខេត្តកំពង់ចាម ដែរ ប៉ុន្តែអ្វីដែលហួសចិត្តនោះ ខាងមន្ទីរ​ពេទ្យ ដែលមានគ្រូពេទ្យម្នាក់អះអាងថា ខ្លួនឯងជាអនុប្រធានមន្ទីរពេទ្យ បានប្រកែកមិនចង់ទទួល​ស្គាល់ការធ្វេសប្រហែសនេះឡើយ ដោយប្រាប់ថា ចាំសិន លុះដល់២-៣សប្ដាហ៍ក្រោយមក ក្រុមគ្រួសារជនរង​គ្រោះបានសាកសួរទៅ គ្រូពេទ្យកំពង់ចាម ជាបន្ត បន្ទាប់ទៀត តែខាងមន្ទីរពេទ្យ​នៅតែគ្មានដំណោះស្រាយ ជូនជនរងគ្រោះនៅឡើយ ដោយបញ្ជាក់ថា ចាំគេប្រជុំគ្នាសិន និយាយរួម​គ្មានដំណោះស្រាយជូនជនរងគ្រោះ សូម្បីតែប៉ុនក្រចកដៃ។ នេះបើតាមការបន្ថែមរបស់ប្អូនស្រីជនរង​គ្រោះ។

 

ដោយអស់លទ្ធភាព ក្នុងការព្យាបាលជំងឺតទៅទៀត ខណៈស្ថិតក្នុងស្ថានភាពឈឺចុកចាប់ធ្ងន់ធ្ងរពេញ​ប្រាណផងនោះ ស្ត្រីរងគ្រោះ និងក្រុមគ្រួសារ រួមទាំងប្អូនស្រីជនរងគ្រោះ បានលើកដៃទទូចអំពាវនាវ​ដល់ថ្នាក់ដឹកនាំ និងសប្បុរសជននានា មេត្តាផ្ដល់ក្ដីសន្ដោសប្រណី​ជួយឧបត្ថម្ភព្យាបាលជំងឺធ្ងន់ធ្ងរនេះ ឱ្យបានជាសះស្បើយវិញផង៕

03 03-a

Filed in: ខេត្តកំពង់ចាម, ព័ត៌មានជាតិ, ព័ត៌មានថ្មី