Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ពលករ​ខ្មែរ​រាប់ពាន់​នាក់​នៅ​តែ​បន្ត​សំរុក​ចេញទៅ​ប្រទេស​ថៃ​ដូច​ទឹកបាក់​ទំនប់ ទាំង​យប់​ទាំង​ថ្ងៃ​

ខេត្ត​បន្ទាយមានជ័យ ៖ គេ​បាន​សង្កេតឃើញ​ពលករ​ខ្មែរ​ប្រុស​ស្រី​ក្មេង​ចាស់​បាន​សម្រុក​ចេញទៅ​ប្រទេស​ថៃ​ទាំង​យប់​ទាំង​ថ្ងៃ​ដូច​ទឹកបាក់​ទំនប់​អញ្ចឹង ក្នុងនោះ​ក៏​មាន​ពលករ​ខ្មែរ​មួយចំនួន​បាន​ធ្វើ​បែបបទ​ចេញ​តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត ឯ​ខ្លះ​ទៀត​សម្រុក​ចេញ​តាម​ច្រករបៀង​តាម​ការនាំ​ផ្លូវ​ពី​ក្រុម​មេខ្យល់​តាម​បង​។​គួ​រំលឹក​ដែលថា​៖​នៅ​ដើមខែ​កុម្ភៈ​ឆ្នាំ​២០១៨​នេះ គេ​ឃើញ​ប៉ុល​ករ​ខ្មែរ​ជាច្រើន​រូប​បាន​សម្រុក​ចេញ​ទៅ​ក្រៅប្រទេស​ដើម្បី​ទៅរក​ការងារ​ធ្វើ ប៉ុន្តែ​ការ​ចំណាកស្រុក​របស់​ពួកគាត់​នោះ​វា​ដូចជា​ជួប​ហានិភ័យ​ច្រើនណាស់​ក្នុងការ​ធ្វើ​ដំណើរ​របស់​ពួកគាត់​ដូច​ជា​ការជួប​គ្រោះថ្នាក់​ចរាចរណ៍​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​បណ្ដាលឲ្យ​ស្លាប់​និង​របួស​ជាង នៅក្នុង​ដី​ថៃ​នោះ​។​

​សូម​បញ្ជាក់​ដែរ​ថា​៖​នៅ​ចុង​ខែ​មីនា​និង​ដើម​ខែ​កុម្ភៈ​ឆ្នាំ​២០១៨ នេះ​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ដែល​បាន​ចាកចេញ​ពី​លំនៅដ្ឋាន​ស្ពោះ​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​ដោយ​ធ្វើដំណើរ​តាម​រថយន្ត​តូច​ធំ​របស់​ថៃ​ហើយ​បាន​ជួប​ឧប្បតិហេតុ​គ្រោះថ្នាក់​ចរាចរ​ជា​បន្ត​បន្ទាប់បង្ក​ឲ្យ​មនុស្ស​ស្លាប់​និង​របួស​ជា​ហូរហែរ​ផងដែរ គឺ​ភាគច្រើន​ហេតុការណ៍​គ្រោះថ្នាក់​នោះ​ស្ថិតនៅក្នុង​ខេត្ត​ស្រះកែវ​ប្រទេស​ថៃ​តែម្ដង​។​ពលករ​ខ្មែរ​ដែល​ធ្វើដំណើរ​ទៅ​ប្រទេស​ថៃ​នោះ​បាន​ប្រាប់​អ្នកយកព័ត៌មាន​យើង​ថា​៖« ក្រោយ​ពី​ការ​ច្រូតកាត់​និង​ប្រមូល​ផល​ស្រូវ​ផលដំណាំ​ផ្សេងៗ​មក ពួកគាត់​ក៏​បាន​សម្រេចចិត្ត​ធ្វើដំណើរ​ទៅ​ប្រទេស​ថៃ​រក​ការងារ​ធ្វើ​បន្តទៀត​។​

​គេ​បាន​បន្តទៀតថា​៖​ពួកគាត់​ភាគច្រើន​ចេញពី​ខេត្ត​តាកែវ​បាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន​ខេត្តកណ្ដាល និង​រាជធានី​ភនំពេញ ខេត្ត​ព្រៃវែង​និង​ខេត្ត​ស្វាយរៀង ពលករ​ទាំងនោះ​ក៏​បាន​បង្ហើប​ឲ្យដឹង​ទៀតថា ៖ ដោយ​មាន​ការខ្វះខាត​ក្នុង​ជីវភាព​គ្រួសារ​របស់គាត់​បើទោះជា​ផលដំណាំ​របស់​ពួកគាត់​ប្រមូលបាន​ទុកដាក់​ក្នុងផ្ទះ​រួចរាល់​យ៉ាងណាក៏ដោយ​គឺ​គេ​នៅ​តែ​រក​កម្រៃ​តាមរយៈ​ការធ្វើ​ពលកម្ម​ផ្សេងៗ​បន្ត​ទៀត​នៅ​ប្រទេស​ថៃ​ទើប​ជីវភាព​ពួកគាត់​អាច​ដោះស្រាយបាន​ក្នុង​ក្រុម​គ្រួសារ​បានត៏ទៅទៀត​គេ​បាន​បន្តទៀតថា ការ​ផ្សងសំណាង​ទៅ​ប្រទេស​ថៃ​រក​ការងារ​ធ្វើ​របស់​គាត់​នោះ វា​ប្រថុយ​នឹង​គ្រោះ​មែន តើ​ធ្វើ​យ៉ាងម៉េច​បើ​ត្រូវតែ​ទៅចឹង​ហើយ ។​

​មន្ត្រីប៉ូលិស​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ក៏​បាន​ឱ្យដឹង​ដែរ​ថា ចាប់ពី​ខែ​មករា​មក​ដល់​ដើមខែ​កុម្ភៈ​នេះ​គឺ​ពិតជា​មាន​ពលករ​ខ្មែរ​យើង​មក​ធ្វើ​បែបបទ​ចេញទៅ​ប្រទេស​ថៃ​ច្រើន​មែន​តើ​ពួកគាត់​មក​ធ្វើ​បែបបទ​៩០​ភាគរយ​ហើយ​។​គេ​បាន​បញ្ជាក់ទៀតថា​៖ ចំពោះ​ពលរដ្ឋ​ដែល​ចេញ​តាម​ច្រករបៀង​តាមរយៈ​មេខ្យល់​នោះ​គឺ​ខាង​ប៉ូលិស​ច្រកទ្វារ​អន្តរជាតិ​មិន​បាន​ដឹងឮ​នោះ​ទេ​វា​ជា​រឿង​របស់​ប៉ូលីស​នៅតាម​ព្រំដែន​ឯណោះ​ជា​អ្នក​ទប់ស្កាត់ ប៉ុន្តែ​ភាគច្រើន​ពលករ​ខ្មែរ​ដែល​ចេញ​តាម​ច្រករបៀង​នោះ ភាគច្រើន​គឺ​មិន​អាច​ទៅរួច​ទេ ដោយសារ​ថៃ​មានការ​រឹតបន្តឹង​ខ្លាំង​ណាស់​ដែរ រាល់ពេល​ដែល​ខាង​ថៃ​ចាប់បាន​ពី​គេ​បញ្ជូន​មក​ឲ្យ​ខ្មែ​រវី​ញ​ភ្លាម​ភ្លាម​ដោយ​មីន​ទុក​យូរ​ទេ​៕

n180209a1-2

Filed in: ខេត្តបន្ទាយមានជ៍យ, ព័ត៌មានជាតិ, ព័ត៌មានថ្មី