Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​រោងចក្រ​ផលិត​ស៊ីម៉ង់ត៍​ក្រុមហ៊ុន​ជីប​ម៉ុង អ៊ិន​ស៊ី ស៊ី​មេន ខ​ប​ភើ​រេ​សិន (CMIC)​នៅ​ស្រុក​បន្ទាយមាស ខេត្ត​កំពត

កំពត ៖ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៨​រោច ខែ​មាឃ ឆ្នាំ​រកា នព្វ​ស័ក ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០១៨​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ រោងចក្រ​ផលិត​ស៊ីម៉ងត៍​របស់​ក្រុមហ៊ុន ជីប​ម៉ុង អិុន​ស៊ី ស៊ី​មេន ខ​ប​ភើ​រេ​សិន (Chip Mong Insee-CMIC) ដែល​មាន​ទីតាំងនៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣១ ក្នុង​ភូមិ​ព្រៃ​តា​ព្រិត ឃុំ​ស្តេច​គង់​ខាងលិច ស្រុក​បន្ទាយមាស ខេត្ត​កំពត ចម្ងាយ​ប្រមាណ ១២៥​គីឡូម៉ែត្រ​ពី​ទីក្រុង​ភ្នំពេញ​។ ​

សម្តេច​តេជោ ហ៊ុន សែន បាន​សំដែង​នូវ​ក្តីរីករាយ និង​មាន​មោទនភាព​បំផុត ចំពោះ​ប្រទេស​កម្ពុជា ដែល​បាន បង្កើត​រោងចក្រ​ផលិត​ស៊ីម៉ងត៍​ផ្ទាល់ខ្លួន​នៅ​ទីនេះ ហើយ​ការបង្កើត​រោងចក្រ​នេះ គឺជា​ការបង្កើត​ឧស្សាហកម្ម​ធុន​ធ្ងន់​មួយ​របស់​ប្រទេស​កម្ពុជា ក្នុង​ការចូលរួម​ចំណែក​នៃ​វិស័យ​សំណង់ ជាពិសេស​ការសាងសង់​សំណង់​អគារ​ផ្សេងៗ​ដែល​ជា​តម្រូវការ​របស់​ប្រជាពលរដ្ឋ និង​គ្រប់​វិស័យ​នានា​ទូទាំង​ប្រទេស​។ ​

 

ស៊ីម៉ងត៍ គឺជា​តម្រូវការ​ដ៏​ចាំបាច់​នៅលើ​ពិភពលោក ពីព្រោះ​បច្ចុប្បន្ន​នេះ គ្រប់​សំណង់​ទាំងអស់​សុទ្ធតែ​ត្រូវ ការប្រើប្រាស់​ស៊ីម៉ងត៍ ដូចជា​អគារ បុរី លំនៅដ្ឋាន សាលារៀន វត្ត​អារាម និង​ផ្លូវ​បេតុង​ជាដើម​។ រោងចក្រ​ផលិត​ស៊ីម៉ងត៍​ដ៏​ធំ​មួយ​នេះ​គឺ​បាន​វិនិយោគ​ក្នុង​ទឹកប្រាក់​ប្រមាណ ២៦២​លាន​ដុល្លារ​អាមេរិក ដែល​ជា​វិនិយោគ​រួម​គ្នា​រវាង​ក្រុមហ៊ុន ជីប​ម៉ុង​គ្រុប របស់​កម្ពុជា​ចំនួន​ទឹកប្រាក់​៦០% និង​ក្រុមហ៊ុនស្យ៉ា​ម​ស៊ីធី​ស៊ីមេន​របស់​ប្រទេស​ថៃ​ចំនួន​ទឹកប្រាក់​៤០% ដែល​មាន​សមត្ថភាព​ផលិត​ស៊ីម៉ងត៍​បាន ៥.០០០​តោន​ក្នុង​មួយថ្ងៃ ឬ ១.៧​លាន​តោន​ក្នុង​មួយ​ឆ្នាំ ។​ ​

សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​បញ្ចាក់​ថា ខេត្ត​កំពត គឺជា​ខេត្ត ដែល​បាន​បញ្ចប់​សង្គ្រាម​ក្នុង​ឆ្នាំ​១៩៩៦ តាមរយៈ​នយោបាយ​ឈ្នះ​ឈ្នះ​ដែល​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​ហើយ​ពេលនេះ​ខេត្ត​កំពត​បាន​ប្រែ​ក្លាយទៅជា​ខេត្ត​ដែល​មាន​ការអភិវឌ្ឍន៍​រីកចម្រើន​ស្ទើរលើ​គ្រប់​វិស័យ ជាពិសេស​លើ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ និង​ទេសចរណ៍ ព្រោះ​ជា​ខេត្ត​ជាប់​តំបន់​សមុទ្រ ។ កំពត​ក៏​ជា​ខេត្ត​ដែល​មាន​ផលិត​អំបិល​ផ្ទាល់ខ្លួន និង​ចែកចាយ​អំបិល​ទៅកាន់​បណ្តា​ខេត្ត​ផ្សេងៗ​ទៀតផង​។​

តាមរយៈ​ការបង្កើត​រោងចក្រ​នេះ​ក៏​ជា​ការផ្តល់​ការងារ​មួយចំនួន​ដល់​ពលរដ្ឋ​កម្ពុជា​ប្រមាណ​ជាង​៤០០​នាក់ ផងដែរ ជា​ពិសេស​អ្នក​ដែល​នៅ​ខេត្ត​កំពត​នេះ​តែម្តង​។ កម្ពុជា​ក៏​ត្រូវ​ការផលិត​ស៊ីម៉ងត៍ ដើម្បី​ធ្វើ​ការនាំចេញ​ផងដែរ ដូច្នេះ​កម្ពុជា​ត្រូវ​បង្កើន​សមត្ថភាព​បន្ថែមទៀត​ក្នុង​វិស័យ​ឧស្សាហកម្ម​សំខាន់​មួយ​នេះ​។ ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ថ្លែអំណរគុណ​ចំពោះ​ប្រជាពលរដ្ឋ​ទូទាំ​ង​ខេត្ត​កំពត ដែល​កន្លងមក​តែងតែ​ជឿជាក់​គាំទ្រ និង​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​សម្តេច​តេជោ សូមឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​គាំទ្រ​ជា​បន្ត​ទៀត​។

សម្តេច​តេជោ ហ៊ុន សែន បាន​សន្យាថា​នឹង​នៅ​រួម​ដំណើរ​ជាមួយ​ប្រជាពលរដ្ឋ​កម្ពុជា​ក្នុង​ការដឹកនាំ​ប្រទេស​មិនតិច​ជាង​១០​ឆ្នាំ​ទៅ​មុខ​ទៀត​នោះ​ទេ​។ ​សម្តេច​តេជោ ហ៊ុន សែន បាន​ជូនពរ​ចំពោះ​ប្រជាពលរដ្ឋ​ទាំងអស់ សូម​ជួប​តែ​សេចក្តីសុខ​ចម្រើន​គ្រប់ៗ​គា្ន​។ មុន​នឹង​បញ្ចប់ សម្តេច​តេជោ ហ៊ុន សែន បាន​អញ្ជើញ​ទស្សនា​ខ្សែសង្វាក់​ផលិតកម្ម​នៃ​ក្រុមហ៊ុន​ផលិត​ស៊ីម៉ងត៍​នេះ ក្នុង​បរិយាកាស​រីករាយ​បំផុត​៕

n180209a2-4 n180209e21 n180209a2-1 n180209a2-2

 

Filed in: ខេត្តកំពត, ព័ត៌មានជាតិ, ព័ត៌មានថ្មី