Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៧ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០១៨ របស់​សាលា​រាជធានី​ភ្នំពេញ​

រាជធានី​ភ្នំពេញ ៖ ក្រោម​វត្តមាន​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ នា​រសៀល​ថ្ងៃ​ពុធ​នេះ សន្និបាត បូក​សរុប​លទ្ឋផល​ការងារ​ប្រចាំឆ្នាំ​២០១៧ និង​លើក​ទិស ដៅ​ការងារ​សម្រាប់​អនុវត្ត​ឆ្នាំ​២០១៨ របស់​សាលា​រាជធានី​ភ្នំពេញ ត្រូវ​បាន​បិទ​បញ្ចប់ ខណ​ដែល ពិធី​នេះ​ក៏​មាន​ការ អញ្ជើញ​ចូលរួម​របស់​លោកស្រី ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួង ទំនាក់ទំនង​ជាមួយ​ព្រឹទ្ឋសភា រដ្ឋសភា និង​អធិការកិច្ច និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះជួយ​រាជធានី​ភ្នំពេញ ព្រមទាំង​ថ្នាក់ដឹកនាំ និង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​នាក់​ទៀត​ផង​ដែរ ។​

​សូមជម្រាបថា សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៧ និង​លើក​ទិសដៅ​ការងារ​សម្រាប់​ឆ្នាំ​២០១៨ របស់​សាលា​រាជធានី​ភ្នំពេញ ត្រូវបាន​ប្រារព្ធ​ពិធី​បើក​កាលពី​ព្រឹក​ថ្ងៃទី​០៦ ខែ​កុម្ភះ ឆ្នាំ​២០១៨ ក្រោម​វត្តមាន លោក ម៉ប់ សារិន ប្រធាន​ក្រុមប្រឹក្សា​រាជធានី និង​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ដើម្បី​ពិនិត្យ​នូវ​សមិទ្ធផល​នានា ដែល​ជា​ស្នាដៃ​សម្រេចបាន របស់​មន្ត្រីរាជការ អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់ និង​កងកម្លាំងប្រដាប់អាវុធ ក្នុង​ការបំពេញ​ភារកិច្ច​ក្នុង​ឆ្នាំ​២០១៧​។​

​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​លើកឡើង​ថា អង្គសន្និបាត​បូក​សរុប របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​នេះ ប្រើប្រាស់​រយៈពេល​២​ថ្ងៃ ដោយ​ជ្រើសរើស ប្រធានបទ ចំនួន​៤​ចំណុច មក​ពិភាក្សា ដើម្បី​ស្វែងរក​ចំណុចខ្លាំង និង​ចំណុចខ្សោយ យកមកអនុវត្ត ការងារ​នៅ​ឆ្នាំ​២០១៨ ឲ្យបាន​ល្អ ក្នុងនោះ​រួមមាន ទី​១៖ គោលនយោបាយ​ភូមិ សង្កាត់ មាន​សុវត្ថិភាព និង​បញ្ហា​ចរាចរ​, ទី​២៖ បញ្ហា អនាម័យ បរិស្ថាន បញ្ហា​សំរាម​, ទី​៣៖ ការបម្រើ​សេវា​សាធារណៈ ជូន​ប្រជាពលរដ្ឋ និង​ទី​៤៖ បញ្ហា​ប្រឡាយ​លូ និង​សំណង់​ខុសច្បាប់​៕

r180208a3 r180208a4 r180208a1

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, រាជធានីភ្នំពេញ