ឈ្មួញ និងក្រុមអាជីវករមួយចំនួនបាន ឲ្យដឹងថាសព្វថ្ងៃនេះពួក គេត្រូវបង់លុយឲ្យលោក ភេ សុមុនី ផងនិងសម្រាប់មន្ត្រី គយដែលមានភារកិច្ចមកប្រមូល លុយទាំងនោះផងដែលជាហេតុធ្វើឲ្យពួកគេត្រូវប្រឈមនឹងការលំបាកយ៉ាងខ្លាំងក្នុងរបររកស៊ីប្រចាំថ្ងៃ។ទោះបីទំនិញទាំងនោះ នាំចូលដោយ គេចពន្ធ ឬបង់ពន្ធត្រឹមត្រូវគឺកូនចៅលោក ភេ សុមុនី តម្រូវឲ្យបង់លុយតាមការទាមទាររបស់ពួកគេដដែល បើមិនដូច្នេះទេពួកគេទាមទាររើកកាយ ឬត្រួតពិនិត្យឯកសារជាមិនខាន ។
មន្ត្រីគយមួយចំនួនបាន ឲ្យដឹងថាលោកភេសុមុនី ប្រធានសាខាគយនិងរដ្ឋាករ រាជធានីភ្នំពេញ បានចាត់ ឲ្យមន្ត្រីរបស់ខ្លួនជាច្រើន ក្រុមដើប្រមូលលុយ ពីតាមខ្លាំងស្តុក ទំនិញក៏ដូចជាកន្លែង បោះដុំនិងលក់រាយ ទំនិញ ក្នុងរាជធានីភ្នំពេញ ។
ឈ្មួញនិងអាជីវករមួយចំនួននៅក្នុងរាជធានីភ្នំពេញបានលាតត្រដាងជាបន្តបន្ទាប់ នូវរឿងអាស្រូវពុករលួយរបស់លោកភេសុមុនីប្រធានសាខាគយនិងរដ្ឋាកររាជធានីភ្នំពេញ ហើយជំរុញឲ្យលោកអូនព័ន្ធមុនីរ័ត្នដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ពិនិត្យមើលបញ្ហានេះផង។
លោកភេសុមុនីប្រធានសាខាគយនិងរដ្ឋាកររាជធានីភ្នំពេញហ៊ានធ្វើអ្វីៗតាមអំពើចិត្តគឺមានការបើកដៃពីលោក គុណ ញឹម ដែលជាអគ្គនាយកនៃអគ្គនាកដ្ឋានគយនិងរដ្ឋាករផងដែរ ហើយទំនងមានការបែងចែកផលប្រយោជន៍តាមលំដាប់ថ្នាក់ពីក្រោមរហូតដល់ថ្នាក់កំពួលបានជាធ្វើមិនដឹងមិនលឺ។
ប្រការនេះហើយទើបលោកភេសុមុនីអាចបង្កើតមនុស្សរបស់ខ្លួនជាច្រើនក្រុមឲ្យដើប្រមូលលុយតាមឃ្លាំងស្តុកទំនិញ ក៏ដូចជាកន្លែងលក់ទំនិញបោះដុំតាមអំពើចិត្ត ទោះបីទំនិញទាំងនោះនាំចូលស្របច្បាប់ក៏ចៀសមិនផុតពីការបង់លុយនោះឡើយ ។
អាជីវករ ពាណិជ្ជករបានស្នើទៅអង្គភាពប្រឆាំងអំពើពុករលួយដែលមានលោក ឱម យ៉ិនទៀង ជាប្រធាន គួរបើកការស៊ើបអង្កេតផងដែរ ព្រោះអំពើពុករលួយរបស់លោក ភេ សុមុនី និងបក្ខពួកកំពុងភ្ជុះភ្លៀងតាមតែអំពើចិត្តធ្វើឲ្យប៉ពាល់យ៉ាងខ្លាំងដល់ឈ្មួញនិងអាជីករ ដែលរកស៊ីនាំចូលទំនិញពីប្រទេសជិតខាងមកលក់ចែកចាយក្នុងរាជធានីភ្នំពេញ។
ឈ្មួញនិងក្រុមអាជីករដែលមិនចង់ឲ្យខាតពេលវេលារកស៊ីក៏បង្ខំចិត្តបង់លុយឲ្យលោកភេសុមុនីនិងបក្ខពួកទាំងឈឺចាប់ហើយក៏បើកកកាយរឿងអាស្រូវជាបន្តបន្ទាប់ផងដែរដើម្បីឲ្យក្រសួងនិងស្ថាប័នពាក់ព័ន្ធបានដឹងឮរឿងអា ស្រូវពុករលួយរបស់ប្រធានសាខាគយរាជធានីភ្នំពេញ។
បញ្ហាខាងលើនេះលោកឱមយ៉ិនទៀងប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មិនគួរមើលរំលងតទៅទៀតទេព្រោះពីមួយថ្ងៃទៅមួយថ្ងៃលោកភេសុមុនី ប្រធានសាខាគយរាជធានីភ្នំពេញនិងបក្ខពួកប្រព្រឹត្តអំពើពុលរលួយកាន់តែខ្លាំង។ មានការរិះគន់ថាលោកភេសុមុនីមិនបង្ក្រាបឈ្មួញដែលនាំចូលទំនិញគេចពន្ធនិងទំនិញខុសច្បាប់បំផ្លាញចំណូលពន្ធរដ្ឋជាច្រើនទៀតផង ។
សារព័តមានយើងពំុអាចសំុការបំភ្លឺពីលោក ភេ សុមុនី បាននោះទេនៅពេលនេះ ?៕