លោក ជូ កុល្លា មកកាន់តំណែងជាប្រធានមន្ទីរសាធារណការខេត្តកំពង់ធំ បែរជាប្រើគ្រប់វិធី ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ហើយរាល់គម្រោងចំណាយសម្រាប់មន្ទីរសាធារណការខេត្តកំពង់ធំ គឺមានការបំប៉ោងតួលេខកេងប្រវ័ញ្ចថវិការដ្ឋរាប់រយលានរៀលក្នុងមួយឆ្នាំៗ។
ប្រភពពីមន្ត្រីរាជការក្នុងមន្ទីរសាធារណកា រខេត្តកំពង់ធំ បានឲ្យដឹងថា លោក ជូ កុល្លា និងបក្ខពួកកំពុងប្រើអំណាចឃុបឃិតគ្នាក្នុងការកេងប្រវ័ញ្ចថវិការដ្ឋសម្រាប់គម្រោងចំណាយផ្សេងៗដោយក្នុងមួយឆ្នាំៗមិនតិចជាង៤០០លានរៀលនោះទេ?។ គម្រោងស្ថាបនាផ្លូវនិងជួសជុលផ្លូវនៅទូទាំងខេត្តកំពង់ធំ គឺជាឱកាសដែលលោក ជូ កុល្លា និងបក្ខពួកឃុបឃិតគ្នាកេងប្រវ័ញ្ចថវិការដ្ឋដោយសេរី ។
ហេតុនេះហើយទើបមន្ត្រីរាជការក្នុងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ធំ អំពាវនាវឲ្យលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បើកការស៊ើបអង្កេតទៅលើរឿងអាស្រូវពុករលួយរបស់លោក ជូ កុល្លា និងបក្ខពួកជាបន្ទាន់ ដើម្បីកុំឲ្យពួកគេឃុបឃិតគ្នាកេងប្រវ័ញ្ចថវិការដ្ឋតាមអំពើចិត្តទៀត។
ប្រភពដែលស្និទ្ធនឹង លោក ជូ កុល្លា បានឲ្យដឹងថា សព្វថ្ងៃនេះលោក ជូ កុល្លា អាងមានឪពុកក្មេកជាមន្ត្រី យោធាពាក់ ផ្កាយ៣ នៅក្រសួងការពារជាតិ ទើបហ៊ានធ្វើអ្វីៗតាមអំពើចិត្ត ហើយសូម្បីតែលោក សុខ លូ អភិបាលខេត្តកំ ពង់ ធំ ក៏ត្រូវលោក ជូ កុល្លា ផ្គើនដាក់ដែរ។
មន្ត្រីរាជការនៅក្នុងមន្ទីរសាធារណការខេត្តកំពង់ធំ បានរំលឹកថា កាលជំនាន់លោក ម៉ៅ ឡាំង នៅធ្វើជាប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ធំ គឺគាត់ចេះបែងចែករបបឲ្យមន្ត្រីថ្នាក់ក្រោមបានទិញអង្ករច្រកឆ្នាំងឬចាក់សាំងម៉ូតូទៅធ្វើការងារ។
រឿងអាស្រូវពុករលួយរបស់លោក ជូ កុល្លា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ធំ ត្រូវបានមន្ត្រីក្រោមឱវាទលាតត្រដាងជាបន្តបន្ទាប់ ដើម្បីឲ្យលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ បានដឹងឮនិងចាត់វិធានការទប់ស្កាត់។ ក៏ប៉ុន្តែរហូតមកដល់ពេលនេះលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅតែបណ្ដោយឲ្យលោក ជូ កុល្លា ប្រធានមន្ទីរសាធារណការខេត្តកំពង់ធំ ប្រើអំណាចប្រព្រឹត្តអំពើកេងប្រវ័ពា្ចដោយគ្មានញញើតអ្វីទាំងអស់ ហើយជាងនេះទៅទៀតលោក ជូ កុល្លា កំពុងពង្រឹងបក្ខពួកដើម្បីប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធទៀតផង។
ដូច្នេះលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មិនគួរមើលរំលងរឿងអាស្រូវពុករលួយរបស់លោក ជូ កុល្លា ប្រធានមន្ទីរសាធារណការខេត្តកំពង់ធំនោះទេ បើទោះបីលោក ជូ កុល្លា មានឪពុកក្មេកជាមន្ត្រីយោធាពាក់ផ្កាយ៣នៅក្រសួងការពារជាតិក៏ដោយ។ ការស៊ើបអង្កេតលើរឿងអាស្រូវពុករលួយរបស់លោក ជូ កុល្លា គឺជាប្រការសំខាន់បំផុតដើម្បីកុំឲ្យលោក ជូ កុល្លា និងបក្ខពួកឃុបឃិតគ្នាប្រព្រឹត្តអំពើកេងប្រវ័ញ្ចថវិការដ្ឋតាមអំពើចិត្តតទៅទៀត?
សារព័តមានយើងពំុអាចសំុការបំភ្លឺពីលោក ជូ កុល្លា ប្រធានមន្ទីរសាធារណការខេត្តកំពង់ធំបាននោះទេ?