Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ឈាម​ស្រែក​ស្បែក​ហៅ ឃាតករ​បាញ់​សម្លាប់​មន្ត្រី​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មន្ត្រី​ឧទ្យានុ​រ​ក្ស​នៃ​មន្ទីរ​បរិ​សា្ថន និង​បុគ្គលិក​អង្គការ​WCS ត្រូវបាន​វែកមុខ​នឹង​ចាប់ខ្លួនបាន​ហើយ

(​មណ្ឌលគិរី​)៖ ឧត្តមសេនីយ៍ត្រី សូ សុវណ្ណ ស្នងការរង​ទទួល​ផែន​ព្រហ្មទណ្ឌ ខេត្ត​មណ្ឌលគិរី បាន​​ថ្លែង​ប្រាប់ឲ្យដឹង នៅ​ព្រឹក​ថ្ងៃទី​០២ គុម្ភៈ​ថា ជនដៃដល់ ឈ្មោះ ផល ពេញ គឺជា​នាយ​នគរបាល​ប៉ុស្តិ៍​អូរ​​លែ ដែល ជា​អ្នក​សម្លាប់​មន្ត្រី​កងរាជអាវុធហត្ថ មន្ត្រី​បរិស្ថាន និង​អង្គរក្ស ៣​នាក់​នោះ នៅ​ព្រឹក​នេះ ត្រូវ​​បាន​ចាប់ខ្លួន​ហើយ នៅក្នុង​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ខណៈ​ជនដៃដល់​រូប​នេះ​បម្រុង​រត់​គេចខ្លួន​ទៅ​​ស្រុកកំណើត នៅ​ខេត្ត​ព្រៃវែង​។​

​លោក​ឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ បញ្ជាក់ថា ជនដៃដល់​រូប​នេះ​ត្រូវបាន​​កម្លាំង​នគរបាល​ស្រុក​មេមត់​របស់លោក សហការ​ជាមួយ​នគរបាល​ខេត្ត​មណ្ឌលគិរី ចាប់ខ្លួន​នៅ​ពេល​​នៅពេល​ជនដៃដល់​កំពុង​ចូល​ហូប​គុយទាវ នៅ​ហាង​ឥ​ន្ទ្រី​។​

​ឈ្មោះ ផល ពេញ នាយ​នគរបាល​ប៉ុស្តិ៍​អូរ​រ​លែ ជនដៃដល់​បាញ់​សម្លាប់​មន្ត្រី​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​,​មន្ត្រី​ឧទ្យានុ​រក្ស នៃ​មន្ទីរ​បរិស្ថាន ខេត្ត​មណ្ឌលគិរី និង​បុគ្គលិក​អង្ក​ការ WCS ត្រូវបាន​កម្លាំង​សមត្ថកិច្ច​​ចាប់ខ្លួន​បាន​ហើយ នៅ​ព្រឹក​ថ្ងៃទី​០២ ខែ​កុម្ភៈ ឆ្នាំ​២០១៨​នេះ​។​

​គិត​ត្រឹម​យប់មិញ មន្ត្រី​យោធា​ការពារ​ព្រំដែន​៣​នាក់ និង មន្ត្រីនគរបាល​ការពារ​ព្រំដែន​ម្នាក់ ត្រូវបាន​​ចាប់ខ្លួន​ជា​បន្តបន្ទាប់ ពាក់ព័ន្ធ​ការបាញ់​សម្លាប់​មនុស្ស​៣​នាក់ នៅ​ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី ខណៈ​​ជនដៃដល់​ជា នាយ​នគរបាល​ប៉ុស្តិ៍​អូរ​រ​លែ ឈ្មោះ ផល ពេញ បាននិងកំពុង​រត់គេច​ខ្លួន​នៅក្នុង​ព្រៃ​​នៅឡើយ​។

​សូម​រលឹក​វិញ​ថា ការ​បាញ់ប្រហារ​នេះ​គឺ​កើតឡើង​នៅ​ចំណុច​ប៉ុស្ដិ៍​អូរ​រ​លែ ក្នុង​ភូមិសាស្ដ្រ​ភូមិ​ពូ​ហ្យា​ម​​ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី នៅ​ចន្លោះ​ម៉ោង​៤ ទៅ​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​៣០ ខែ​មករា​​ឆ្នាំ​២០១៨ បាន​បណ្ដាលឲ្យ​ស្លាប់​មនុស្ស​៣​នាក់ ក្នុងនោះ​មាន មន្ដ្រី​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ឈ្មោះ​​សេក វឌ្ឍនា​, មន្ដ្រី​ឧទ្យានុ​រក្ស នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី ឈ្មោះ តើ​ន សុខ​ណៃ និង​បុគ្គលិក​អង្គ​​ការ​សមាគម​អភិ​រក្សា​សត្វព្រៃ Wildlife Conservation Society (WCS)​ឈ្មោះ ថុល ខ្នា ដែល​ការ​បាញ់ប្រហារ​នេះ​ផ្តើមចេញ​ពី​បទល្មើស​ព្រៃឈើ តែម្តង ៕

n180202a5 n180202a3 n180202a1 n180202a4 n180202a2

Filed in: ខេត្តមណ្ឌលគីរី, ព័ត៌មានជាតិ, ព័ត៌មានថ្មី