Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

​សម្ដេច​តេជោ អញ្ជើញ​បើក​ពិធីបុណ្យ​សមុទ្រ​ឆ្នាំ​២០១៧ នៅ​ខេត្ត​កែប ក្រោម​ប្រធានបទ «​ឆ្នេរសមុទ្រ​បៃតង​៖ អនាគត​គឺ​បច្ចុប្បន្ន​» ក្រោម​ពាក្យស្លោក «​និរន្តរភាព​ទេសចរណ៍​សម្រាប់​ការអភិវឌ្ឍ​»

Set featured imageខេត្ត​កែប ​៖ ថ្ងៃទី​២៣ ខែ ធ្នូ ឆ្នាំ​២០១៧ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​បើក​បុណ្យ​សមុទ្រ​ឆ្នាំ​២០១៧ នៅ​ខេត្ត​កែប​។ នេះ​គឺជា​លើក​ទី​៦ នៃ​ពិធី​បុណ្យ​សមុទ្រ ដែល​ប្រារព្ឋធ្វើឡើង​នៅ​ខេត្ត​កែប ក្រោម​ប្រធានបទ «​ឆ្នេរសមុទ្រ​បៃតង​៖ អនាគត​គឺ​បច្ចុប្បន្ន​» ក្រោម​ពាក្យស្លោក «​និរន្តរភាព​ទេសចរណ៍​សម្រាប់​ការអភិវឌ្ឍ​» ចាប់ពី​ថ្ងៃ​ទី​២២-២៤ ខែ​ធ្នូ ឆ្នាំ​២០១៧​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​សំដែង​នូវ​ក្តីរីករាយ​សប្បាយចិត្ត​ក្នុង​ការចូលរួម​ក្នុង​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៦ នៅ​ទឹកដី​ខេត្ត​កែប​នេះ ពីព្រោះ​វា​ជា​ឱកាស​មួយ​ដ៏​ល្អ​របស់​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរណ៍​ទាំងឡាយ មិន​ត្រឹមតែ​ខេត្ត​កែប​ប៉ុណ្ណោះ​នោះ​ទេ តែ​វា​ជា​ក្របខណ្ឌ​ទូទាំង​ប្រទេស ដែល​ក្នុងនោះ​វា​ក៏​ជា​ឱកាស​មួយ សំរាប់​ជួបជុំ និង​ដាក់តាំង​បង្ហាញ​នូវ​ផលិតផល​ផ្សេងៗ​តាមរយៈ​ស្តង់​ពិព័រណ៍​នានា​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា ទេសចរណ៍​នាំមក​នូវ​ការងារ​ធ្វើ ទេសចរណ៍​នាំមក​នូវ​ប្រាក់ចំណូល និង​ធ្វើអោយ​ជីវភាព​របស់​ប្រជាជន​កាន់តែ​មាន​ភាពល្អប្រសើរ​ផងដែរ​។ ការ​ប្រារព្ធ​ពិធីបុណ្យ​សមុទ្រ​នេះ​នឹង​ក្លាយជា​កាលានុវត្តភាព ដ៏​ប្រសើរ​ថ្មី​មួយ​សម្រាប់​កម្ពុជា ក្នុងការ​ធ្វើឲ្យ​ឆ្នេរសមុទ្រ​កម្ពុជា ក្លាយ​ជា​គោលដៅ​ទេសចរណ៍ ប្រកបដោយ​គុណភាព​។ ឆ្នេរសមុទ្រ​កម្ពុជា​ត្រូវ​បាន​ប្រសិទ្ធ​នាម​ថា​ជា “​តារា​រះ​នា​ទិសនិរតី​” ដែល​មាន​ខេត្ត​សំខាន់​ចំនួន​០៤​រួម​មាន​ខេត្ត​ព្រះសីហនុ ខេត្ត​កោះកុង ខេត្ត​កំពត និង​ខេត្ត​កែប ដែល​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​បាន​យ៉ាងច្រើន បន្ទាប់​ពី​ប្រាង្គ​ប្រាសាទ​អង្គ​វត្ត​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ស្នើ​ឲ្យ​ក្រសួង ស្ថាប័ន មន្ទីរ អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់​ទាំង​អស់ ត្រូវ​ចាំបាច់​រួម​គ្នា​គិត រួម​ធ្វើ រួម​ទទួលខុសត្រូវ ក្នុង​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍ តំបន់ឆ្នេរ​កម្ពុជា ឲ្យមាន​និរន្តរភាព ហើយ​ឆ្នេរសមុទ្រ​កម្ពុជា ត្រូវតែ​ជា​ឆ្នេរសមុទ្រ​បៃតង ដែល​ស័ក្ដិសម​ជា សមាជិក​ក្លឹប​ឆ្នេរសមុទ្រ ដែល​ស្អាត​បំផុត​លើ​លោក​។​

នា​ឱកាស​នោះ​ដែរ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ផ្តល់​នូវ​អនុសាសន៍​ចំនួន​៥​ចំនុច​សំខានៗ​ដូចជា​
១)​ការរក្សា​សន្តិភាព​គឺជា​ចំនុច​សំខាន់ ដែល​ចាំបាច់​ត្រូវតែ​ចូលរួម​ថែរក្សា ព្រោះ​គ្មាន​ភ្ញៀវ​ទេសចរណ៍​ណា​មកលេង​កន្លែង​ដែល​មាន​សង្គ្រាម​នោះ​ទេ បើ​គ្មាន​សន្តិភាព គឺ​គ្មាន​ការអភិវឌ្ឍ​ឡើយ ។​
២)​រក្សា​អោយបាន​នូវ​សមុទ្រ​បៃតង រក្សា​អោយបាន​ជា​ឈ្មោះ​ជា​តារា​រះ​នា​ទិស​និរតី អភិវឌ្ឍន៍​តំបន់ឆ្នេរ​បន្ថែម ការពារ​ឆ្នេរ ការពារ​បរិស្ថាន​ធម្មជាតិ ត្រូវ​ធ្វើ​អោយ​ឆ្នេរសមុទ្រ​កម្ពុជា​នៅតែ​ស្អាត​ជា​និច្ច ។​
៣)​ខិតខំ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​បន្ថែម ដូចជា​ការតភ្ជាប់ មាន​ផ្លូវគោក ផ្លូវដែក ផ្លូវអាកាស ដើម្បី​បំរើភ្ញៀវ​ទេសច​រណ៍​។​
៤) ត្រូវ​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម អោយបាន​ល្អ​គ្រប់​ទីកន្លែង កុំអោយ​មាន​ក្រុម​គ្រឿងញៀន ចោរឆក់ ប្លន់ មិន​ត្រូវ​អោយ​សមុទ្រ​កម្ពុជា​ក្លាយទៅជា​កន្លែង​ជ្រកកោន​នៃ​ពួក​គ្រឿងញឿន ប្ញ​ពួក​ភេរវកម្ម​ណាមួយ​ឡើយ​។​
៥) ត្រូវ​ជំរុញ​ការផលិត ផលិតផល ទេសចរណ៍​អោយ​បាន​ច្រើន​ដូចជា បង្កើន​ការដាំដុះ​ដំណាំ​បែប​ធ្ម​ជាតិ សំរាប់​លក់​ចែកចាយ​ដល់​ភ្ញៀវ​ទេសចរណ៍ ការ​ចិញ្ចឹមសត្វ ចិញ្ចឹម​ត្រី​ជាដើម ជា​ពិសេស​តាម​សណ្ឋាគារ​នានា​ត្រូវ​យកចិត្តទុកដាក់ និង​ទិញ​ផលិតផល​ធម្មជាតិ​ពី​ប្រជាពលរដ្ឋ​ដើម្បី​បំរើភ្ញៀវ​ទេសច​រណ៍​។​

មុន​នឹង​បញ្ចប់ សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ប្រទេស​ជា​មិត្ត​ទាំង​៥ ដូចជា ប្រទេស​ចិន ឥណ្ឌូនេស៊ី វៀតណាម ឥណ្ឌា និង​ថៃ ដែល​បាន​គាំទ្រ និង​ចូលរួម​សម្តែង​សិល្បៈ​នៅក្នុង​ពិធីបុណ្យ​សមុទ្រ របស់​យើង ដោយ​បាន​ចាត់​បញ្ជូន​ប្រតិភូ​ក្រុម​សិល្បករ សិល្បការ​នី​មក​ចូលរួម​ប្រកបដោយ​ស្មារតី​សាមគ្គីភាព មិត្តភាព និង កិច្ចសហការ​ដ៏​កក់ក្តៅ​បំផុត​។

ទន្ទឹមនឹងនោះ សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​អរគុណ​ចំពោះ​គណៈកម្មការ​អន្តរ​ក្រសួង​រៀបចំ​ពិធីបុណ្យ សមុទ្រ គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ភ្ញៀវ​ទេសចរ​អន្តរជាតិ និង​បងប្អូន​ប្រជាពលរដ្ឋ ដែល​បាន​ចូលរួម កំសាន្ត​សប្បាយ​នៅក្នុង​ពិធីបុណ្យ​សមុទ្រ​ដ៏​អធិក​អធម្ម​ថ្ងៃនេះ​។ ពិធីបុណ្យ​នឹង​បន្ត​នៅ​ថ្ងៃស្អែក​ទី ២៤ ធ្នូ​។ សូម​បងប្អូន​ជនរួមជាតិ​អញ្ជើញ​ចូលរួម​ទស្សនា​កំសាន្ត​សប្បាយ​គ្រប់ៗ​គ្នា​៕

r171224b1r171224b2

r171224b6 r171224b4

Filed in: ខេត្តកែប, ព័ត៌មានជាតិ, ព័ត៌មានថ្មី