Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

មណ្ឌល​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​សាខា​ជ្រោយចង្វារ ដាក់​សម្ពោធ​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​

ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី ២១ ខែ​ធ្នូ ឆ្នាំ​២០១៧ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ​មន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​មណ្ឌល​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត (​សាខា​ជ្រោយចង្វារ​)​ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​តំណាង​ក្រុមហ៊ុន CMVIC ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ជាច្រើន​រូប​ផង​ដែរ ។​

​មណ្ឌល​ត្រួត ពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត (​សាខា​ជ្រោយចង្វារ​)​នេះ មាន​អាស័យដ្ឋាន​ផ្ទះ​លេខ ២៩១ ផ្លូវជាតិ​លេខ ៦​អា ភូមិ​គៀន​ឃ្លាំង សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ។ ទីតាំង​ថ្មី​នេះ មាន​ទំហំ​ប្រមាណ ៥​ពាន់​ម៉ែត្រការ៉េ ដែល​បាន​ចាប់ផ្តើម​សាងសង់​នៅ​ដើមខែ​មិថុនា ឆ្នាំ​២០១៧​នេះ ។​

​គោលបំណង​នៃ​ការបង្កើត​មណ្ឌល​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត (​សាខា​ថ្មី​នេះ គឺ​ដើំ​ម្បី​ពង្រីក និង​បង្ខិត សេវា​សាធារណៈ​ឱ្យ​កាន់តែ​ជិត​ប្រជាពលរដ្ឋ បង្ក​ភាពងាយស្រួល​ចំណេញ​ពេលវេលា កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ និង​ការចំណាយ​ផ្សេងៗ ។ ប្រជាពលរដ្ឋ​ដែល​រស់នៅ​ខណ្ឌ​ជ្រោយចង្វារ និង​ខណ្ឌ​ដែល​នៅជាប់​អាច​យក​យានយន្ត​របស់​ខ្លួន មក​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត នៅ​ទីតាំង​ថ្មី​នេះ​បាន ។​

​មណ្ឌល​បំពាក់​ឧបករណ៍​ត្រួត ពិនិត្យ​លក្ខណៈ​បច្ចេកទេស​ទំនើប ២​ខ្សែ ផលិត​នៅ​ប្រទេស​ចិន ឆ្នាំ​២០១៧ ដែល​ខ្សែ​នី​មួយៗ​មាន​ឧបករណ៍​វាស់​ផ្សែង​សាំង ឧបករណ៍​វាស់​ផ្សេង​ម៉ា​ស៊ូ​ត ឧបករណ៍​វាស់​ល្បឿន រណ្តៅ​មើល​បាត​យាន ឧបករណ៍​វាស់​ភ្លើង​ហ្វា​កូត ឧបករណ៍​វាស់​ស៊ី​ផ្លេ ឧបករណ៍​លំ​ងាក​ចង្កូត ឧបករណ៍​ថ្លឹង​ទម្ងន់ និង​ឧបករណ៍​វ​បាស់​កម្លាំង​ហ្វ្រាំង ។ ខ្សែ​នីមួយៗ អាច​ឈៀករថយន្ត​បាន​ជា​មធ្យម ៩៥​គ្រឿង ក្នុង​រយៈពេល ៨​ម៉ោង ឬ​ត្រូវ​ចំណាយពេល ៥​នាទី ក្នុង​រថយន្ត ១​គ្រឿងៗ បើក​កាត់​ឧបករណ៍​ត្រួតពិនិត្យ​ប្រវែង ៥០​ម៉ែត្រ ។​

​ថ្លែង​ទៅ​កាន់​អង្គពិធី​នាឱកាស​នោះដែរ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​សូម​យក​យានយន្ត​របស់​ខ្លួន​មក​ត្រួត ពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​ឱ្យបាន​ត្រឹមត្រូវ ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ដែល់​បណ្តាល​មក​លពី​បញ្ហា​បច្ចេកទេស​យានយន្ត​របស់ខ្លួន និង​បាន​ស្នើ​ឱ្យ​ប្រជាពលរដ្ឋ ប្រើ​ប្រព័ន្ធ​អន​ឡាញ ដើម្បិ​ស្នើសុំ​ឈៀក​ត្រួត ពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត ក្នុង​ការចុះបញ្ជី​យានយន្ត និង​ការស្នើសុំ សេវា​ចាំបាច់​ផ្សេងៗ​ទៀត ។​

​ជាមួយគ្នា​នោះ​ដែរ ឯកឧត្តម ស៊ុន ចាន់ថុល បាន​គូសបញ្ជាក់ថា ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​សហការ​ជាមួយ ក្រុមហ៊ុន​ឯកជន​នានា​បង្កើត​ប្រព័ន្ធ​អន​ឡា​ញ ដើម្បី​ស្នើសុំ​សេវា​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត ការចុះបញ្ជី​យានយន្ត ការចេញ​ប័ណ្ណ​បើកបរ និង​បាន​ជម្រុញ​ឱ្យ​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់ ខិតខំ​ប្រឹងប្រែង​ប្រើប្រាស់​ប្រព័ន្ធ​អន​ឡា​ញ ដើម្បី​កាត់បន្ថយ ចំណាយ​ក្រៅផ្លូវការ តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា ណា​ចក្រ​កម្ពុជា និង​បាន​ផ្តាំផ្ញើ​ឱ្យ​មន្ត្រី​ដែល​ផ្តល់​សេវា​ទាំងអស់​ត្រូវ​តាំងខ្លួន​ជា​អ្នក​បម្រើ​ប្រជាពលរដ្ឋ ធ្វើឱ្យ​មាន​តម្លាភាព ធ្វើឱ្យ មាន​ប្រសិទ្ធភាព និង​ចំណាយ​ពេលវេលា​កាន់តែ​តិច ។​

​ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី បាន​ផ្តាំផ្ញើ​ទៅ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ថា ក្រសួង​បាន​បង្កើត​មណ្ឌល​ផ្តល់ព័ត៌មាន ដែល​មាន​ទីតាំង​ឋិត​នៅក្នុង​ក្រសួង ដើម្បី​ដោះស្រាយ​បញ្ហា​ទាក់ទង​នឹង​ការស្វែងរក​សេវាសាធារណៈ សម្រាប់​បងប្អូន​ប្រជាជន តាមរយៈ​ការហៅ​ទូរស័ព្ទ​ទៅកាន់​លេខ (០១៥៩២៩០៩០)(០៨៥៩២៩០៩០)(០៦៧៩២៩០៩០)​និង​បាន​អំពាវនាវ​ដល់ ប្រជាពលរដ្ឋ​សូមកុំ​ពឹងផ្អែក​លើ​អ្នក​រត់ការ ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​បងប្អូន​ប្រជាពលរដ្ឋ​ជួបប្រទះ ។​

​សូមបញ្ជាក់​ថា ក្រុមហ៊ុន CMVIC បានចាប់ផ្តើម​ការត្រួត​ពិនិត្យ​យានយន្ត​តាំងពី​ឆ្នាំ​២០០០ រហូតមកដល់​ពេលនេះ​មាន​ចំនួន ១៤​មណ្ឌល ព្រមទាំង​មាន​ម៉ាស៊ីន​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​ចល័ត​ចំនួន ២​គ្រឿង​បន្ថែម ដើម្បី​ការត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​រថ​យន្ត​នៅតាម​បណ្តា​ខេត្ត​នានា ដែល​មិន​ទាន់​មាន​មណ្ឌល​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត ៕

r171222c4 r171222c1 r171222c2 r171222c3

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, រាជធានីភ្នំពេញ