Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

លោក អៀ​ង ​វ៉ា​ន់ឌី ​មេ​បញ្ជា​ការ​កងរា​ជអាវុ​ធ​ហ​ត្ថខេ​ត្ត​ធ្វើ​ទារុណ​កម្ម​ម​នុ​ស្ស​យ៉ា​ង​ព្រៃផ្សៃ

ខេត្ត​ស្ទឹង​ត្រែ​ង ៖ ជនរ​ងគ្រោះ​​ម្នាក់​​​ឈ្មោះ ឆា​យ ប៊ុន ​ភេទ​​ប្រុស ​អាយុ ៥៩​​ឆ្នាំ​នៅ​​ភូមិ​-​​ឃុំ​ថា​​ឡា ស្រុក​​ថា​​ឡា​បរិ​​វាត់​ខេ​ត្តស្ទឹ​ងត្រែង ​បាន​ទ​ទូច​ហៅ​​អាជ្ញាធ​រខេ​ត្ត​ឲ្យ​​ជួយ​រ​ក​យុត្តិធ​ម៌​ឲ្យ​​ពួកគាត់​​ដែល​​កំពុ​ង​រងគ្រោះ​​ចំនួន​៥​នា​ក់ ត្រូវ​លោ​ក ស័ក្តិ​​ប្រាំ ​អៀង ​វ៉ាន់ឌី ​មេប​ញ្ជាការ​ក​ងរាជអាវុ​ធហ​ត្ថ​ខេ​ត្តស្ទឹងត្រែ​ង ចា​ប់ធ្វើ​​ទារុ​ណកម្ម​វាយ​ដុំ​​យ៉ាង​ក​ម្រោ​ល​​គ្មាន​កំហុស ។ ក្រៅពី​ជេរប្រមាថ​មិន​ស្មើនឹង​សត្វ​ធាតុ ប្រមាថ​ដល់​អាយុជីវិត គឺ​វាយដំ​យ៉ាង​ព្រៃផ្សៃ​បណ្តាល​ឲ្យ​រងរបួស​គ្រាំគ្រា​ធ្ងន់ធ្ងរ​ស្ទើរ​ស្លាប់ រហូតដល់​ដេកពេទ្យ​ក្នុងស្ថានភាព​សង្គ្រោះ​ជាបន្ទាន់​។

​ការ​លេច​ធ្លាយ​នូវ​អំពើ​​ឃោរឃៅ​ធ្វើ​ទារុណកម្ម​ខុសច្បាប់​នេះ នៅ​ព្រឹក​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៤ ជនរងគ្រោះ​ទាំងអស់​៥​នាក់ មាន​ទីលំនៅ​ជាមួយគ្នា​នៅ ភូមិ​ថា​ឡា​បរិ​វ៉ា​ត់ ឃុំ​ថា​ឡា​បរិ​វ៉ា​ត់ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង ទី​១​ឈ្មោះ ឆាយ ប៊ុន ភេទ​ប្រុស អាយុ ៥៩​ឆ្នាំ ដែល​មេ​ប៉េអឹម​វាយ​ឲ្យ​របួសធ្ងន់​, ទី​២​ប៊ុន សុភាព ភេទ​ស្រី​អាយុ​៣១​ឆ្នាំ ត្រូវជា​កូន​(​នៅ​មើលថែ​ជនរងគ្រោះ​នៅ​មន្ទី​ពេទ្យ​) និង​បីនាក់​ទៀត​មានឈ្មោះ ប៊ុន ចាន់ធូ ភេទ​ស្រី អាយុ​២១​ឆ្នាំ និង​ពី​នាក់​ទៀត​ជា​តៃកុង​រថយន្ត ពុំ​ស្គាល់ឈ្មោះ ហើយ​អ្នក​ទាំងបី កំពុងស្ថិត​ក្នុងការ​ឃុំ​ឃាំង​ក្នុង​ទ្រុង​ដែក​នៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង​ដ៏​ហិង្សា ។​បន្ទាប់ពី​បែក​រឿង​ខ្ច​ខ្ចាយ​ដឹង លោក ម៉ៅ ធនិន អភិបាលរង​ខេត្ត តាម​បញ្ជា​ពី លោក កុល សំអុល អភិបាល នែ​គណៈ​អភិបាលខេត្ត​ស្ទឹងត្រែង បាន​ចុះទៅ​សួរសុខទុក្ខ​ដល់​ជនរងគ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត ដើម្បី​ពិនិត្យ​សភាព​ជាក់ស្តែង​អំពី​រឿងរ៉ាវ​នេះ​ដើម្បី​រាយការណ៍​ជូន​គណៈ​អភិបាលខេត្ត​ស្ទឹងត្រែង​។​

​លោកស្រី ប៊ុន សុភាព អាយុ​៣១​ឆ្នាំ ដែលជា​កូនស្រី​របស់​ជនរងគ្រោះ​ និងជាជនរងគ្រោះដែរនោះ បាន​និយាយ​អះអាងថាៈ នេះ​ជា​រឿង​ពិត​ដែល​លោកស្រី និង​ពួកគាត់​ទាំងអស់គ្នា​ត្រូវ​ប៉េ​អ៊ឹម ធ្វើ​ទារុណកម្ម បង្ក​ភាពឈឺចាប់ យ៉ាង​ព្រៃផ្សៃ​ដោយ​ចាប់ ដាក់​ឃុំឃាំង ហើយ​បញ្ជា​ឲ្យ​ស្រាត​ខោអាវ​ទាំង​រូបគាត់​សល់​តែ​ខោស្លីប និង​ចាប់បង្ខំ​ឲ្យ​ផ្តិតមេដៃ លើ​កំណត់​ហេតុដែល​លោក​មេ​បញ្ជារ​ការ​អាវុធហត្ថ​ខេត្ត​បានរៀបចំ​ឡើងជា​ស្រេច ដែល​ខុសពី​ការពិត ពី​ព្រោះតែ​មូលហេតុ​ពួកគាត់​ទៅសុំ​យក​ក្របី​វិញ​តាម​ដីកា​សម្រេច សាលាដំបូង​ខេត្តស្ទឹងត្រែង ដែល​នៅ​សេសសល់​យក​មិនទាន់​អស់​នៅឯ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង​រក្សាទុក ក្រោយពី​សមត្ថកិច្ច​អាវុធហត្ថ​របស់​ចាប់​ក្របី​របស់គាត់ កាលពី​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៣ កន្លងមក ដែល​មិនបាន​ក្របី​វិញ​ទេ​តែ​បែរជា​ទទួលរង​នូវ​ការវាយដំ​ជាប់ឃុំ​ឃាំង​យ៉ាង​អយុត្តិធម៌​ទៅវិញ​។ ជនរងគ្រោះ​បាន​សំណូមពរ​ដល់​អាជ្ញាធរខេត្ត​ឲ្យ​ជួយ​រក​យុត្តិធម៌​ឲ្យ​ពួកគាត់​ផង​។ជាមួយគ្នានេះដែរ លោក កុល សំអុល អភិបាលរង​ខេត្តស្ទឹងត្រែង បាន​ឲ្យ​ជំរុញ​ឲ្យ​ក្រុមគ្រូពេទ្យ​យកចិត្តទុកដាក់​ព្យាបាល​ឲ្យ​អស់ពី​លទ្ធភាព​ជួន​ជនរងគ្រោះ​ប្រសិនបើ​មាន​ហេតុការណ៍​ណាមួយ​កើតឡើង​ចំពោះ​ជនរងគ្រោះ​នៅក្នុង​មន្ទីរពេទ្យ​ត្រូវ​ទូរស័ព្ទ​ទៅ​លោក​ភ្លាម​។​ ​

ប្រជាពលរដ្ឋនៅក្នុង​ខេត្តស្ទឹងត្រែង​សព្វថ្ងៃ​កំពុងតែ​មានការ ព្រួយបារម្ភ និង​ភិតភ័យ​ចំពោះ ស្ថាប័ន​ប្រដាប់​អាវុធហត្ថ​មួយ​នេះ​ក្រោម​ការដឹកនាំ​ដោយ លោក អៀង វ៉ាន់ឌី ដែល​ទើបតែ​ផ្លាស់​មកកាន់​តំណែង​ជា​មេបញ្ជាការ​រយៈពេល​ខ្លី​សោះ ប៉ុន្តែ​សម្បូរ​ទៅដោយ​រឿងរ៉ាវ​ប៉ះទង្គិច​ជាមួយ​ប្រជាពលរដ្ឋ​ដែល​ប្រើ​អំណាច​ហួស​ដែន​សមត្ថកិច្ច​របស់ខ្លួន ក្នុង​បទបញ្ជា​បេសកកម្ម​រក្សា​សណ្តាប់ធ្នាប់ សន្តិសុខ សុ​វត្ថ​ភាព​ជូន​ប្រជាពលរដ្ឋ ដើម្បី​ការពារ​កិត្យានុភាព​របស់​អង្គភាព​កងរាជអាវុធហត្ថ និង​រាជ​រដ្ឋ​ភិ​បាល តែ​ផ្ទុយទៅវិញ​បែរជា​បែរជា​ប្រព្រឹត្ត​អំណាច​ធ្វើ​ឲ្យ​ខូច​មុខមាត់​ថ្នាក់លើ ជាពិសេស សម្តេច​តេ​ជោ ហ៊ុន សែន យ៉ាងធ្ងន់ធ្ងរ និង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានចិត្ត​ថ្នាំងថ្នាក់​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដែលជា​ជា​មូលហេតុ​ធ្វើ​ឲ្យ​បាត់​ការគាំទ្រ​។ ករណីនេះ​ជនរងគ្រោះ និង​ប្រជាពលរដ្ឋ​ទាមទារ​ឲ្យ លោក​អភិបាលខេត្ត ក៏ដូចជា លោក​នា​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​មេត្តា​មាន​វិធានការ​កែលំអរ​អង្គភាព​អាវុធហត្ថ​ខេត្តស្ទឹងត្រែង​នេះ​ជាបន្ទាន់ ដើម្បី​ចៀសវៀង​ការប្រព្រឹត្ត​ខុស របស់លោក អៀង វ៉ាន់ឌី​លើ​ប្រជាពលរដ្ឋ​ស្លូតត្រង់​ជា​បន្តទៀត​ ។

ជុំវិញករណីខាងលើនេះសារព័ត៌មានយើងមិនអាចសុំប្រតិកម្មពីកម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង ដែលបានប្រើអំពីហិង្សាធ្វើទារុណ កម្ម រំលោភច្បាប់ លើប្រជាពលរដ្ឋស្លូតត្រង់ ដោយបង្ខំឱ្យគេសារភាពថា ជាចោរនោះនៅឡើយទេ ។ តែសង្ឃឹមថា លោកអភិបាល ខេត្តស្ទឹងត្រែង ដែលជាគណៈបញ្ជាការឯកភាពខេត្ត និងជួយរកយុត្តិធម៌ឱ្យជនរងគ្រោះជាមិនខាន ៕

eangvandy_saosokha 2014_01_25victim

 

 

 

 

Filed in: ខេត្តក្រចេះ, ព័ត៌មាន​ខ្សឹបខ្សៀវ, ព័ត៌មានជាតិ, ព័ត៌មានតាមដានសង្គមសំខាន់ៗ, ព័ត៌មានថ្មី