Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

កាស៊ីណូ​ដឺ​វី​មាណ The Vimarn ក្នុង​ច្រកទ្វារព្រំដែន​អន្តរជាតិ​ព្រែក​ចាក​ស្វាគមន៍​ពលរដ្ឋ​ខ្មែរ​ចូល​លេង​ល្បែង​២៤​ម៉ោង​

កំពត ៖ តាម​ប្រភព​ព័ត៌មាន​ជា​ផ្លូវការ​បាន​លួច​ទម្លាយ​ថា​៖​បច្ចុប្បន្ន​កាស៊ីូ​យីហោ ដឺ វី​មាណ The Vimarn ស្ថិត​ក្នុង​ច្រកទ្វារព្រំដែន​អន្តរជាតិ​ព្រែក​ចាក ក្នុងភូមិ​ថ្កូវ ឃុំ​ឫស្សីស្រុក​ខាងលិច ស្រុក​កំពុងត្រាច ខេត្ត​កំពត បាននិងកំពុង​ទទួល​ស្វាគមន៍​ភ្ញៀវ​ជា​ពលរដ្ឋ​ខ្មែរ​ឲ្យចូល​លេង​ល្បែងស៊ីសង​យ៉ាង​រាក់ទាក់​បំផុត​ចាប់ពី​២៤​ម៉ោង​លើ​២៤​ម៉ោង​។​

​ប្រភព​ជាក់លាក់​ខាងលើ​បានឲ្យដឹង​ទៀត​ថា កាស៊ីណូ​ដឺ វី​មាណ មាន​ម្ចាស់​គ្រប់គ្រង​ដោយ​លោក​ឧត្តមសេនីយ៍​លំដាប់​ខ្ពស់​ម្នាក់ ក្នុង​អង្គភាព​នគរបាល ប៉ុន្តែ​ត្រូវបាន​ជួល​ទៅ​ឲ្យ​អ្នក​ផ្សេង​គ្រប់គ្រង​ក្នុង​អំឡុង​៥​ឆ្នាំ​មកហើយ​។​ប្រភព​ខាងលើ​បាន​បញ្ជាក់​ផង​ដែរ​ថា ក្នុង​កាស៊ីណូ​ទាំងមូល ក្រៅពី​មាន​ល្បែងស៊ីសង​គ្រប់​ប្រភេទ ក៏​មាន​សង្វៀន​បញ្ជល់មាន់​យ៉ាង​ធំ​មហិមា​នៅក្នុង​បរិវេណ​នោះ ហើយក៏​មាន​តុ​ល្បែងភ្នាល់ តា​យ ស៊ីវ និង​អាប៉ោង​យ៉ាង​ពេញបន្ទុក​ផងដែរ ដោយ​មាន​ភ្ញៀវ​ជន​ជា​ពលរដ្ឋ​ខ្មែរ​ចូល​ភ្នាល់​លេង​យ៉ាង​គគ្រឹកគគ្រេង ស្រែក​ហ៊ោ​កញ្ច្រៀវ​ដ៏​កក្រើក​សង្វៀន​។​ប្រភព​ដដែល​បាន​បង្ហើប​ទៀតថា​៖ ភាពអនាធិបតេយ្យ​ក្នុង​កាស៊ីណូ​ដឺ វី​មាណ​ពិតជា​កើត​ឡើង​ជា​ច្រើន​ឆ្នាំ​មកហើយ ដោយសារ​តែ​ក្នុង​បរិវេណ​កាស៊ីណូ​ទាំងមូល មាន​បង្កើត​បៀរហ្គាឌិន​នៅ​ទីនោះ​សម្រាប់​ស្វាគមន៍​អ្នកឈ្នះ​ល្បែងស៊ីសង​។​ម្យ៉ាងទៀត​នៅ​សង្វៀន​បញ្ជល់មាន់​នៃ​កាស៊ីណូ​មួយ​នេះ ត្រូវ​យាមកាម​ដោយ​សន្តិសុខ​ជជុះ​ដ៏​ក្អេងក្អាង​យ៉ាងរឹងមាំ ដោយ​ពុំ​អនុញ្ញាត​ឲ្យ​ក្រុម​អ្នក​យក​ព័ត៌មាន​អង្គភាព​ណាមួយ​ចូល​ទៅ​ក្បែរ​សង្វៀនមាន់​នោះឡើយ ព្រោះ​គេ​ខ្លាច​អ្នកកាសែត មាត់ចាបមាត់ព្រាប​ដឹង​រឿង​អាថិកំបាំង ឬ​ផ្ទៃក្នុង​របស់​កាស៊ីណូ​នេះ ម្លោះ​ហើយប​ទលើស​អី្វ​កើតឡើង​នៅក្នុង​បរិវេណ​កាស៊ីណូ​ខាងលើ​គ្មាន​សមត្ថកិច្ច​ណា​មួយ​ដឹង​ឡើយ​។​

​ដោយឡែក បើ​យោង​តាម​សំដី​ប្រជាពលរដ្ឋ​បាន​និយាយថា កាស៊ីណូ វី​មាណ​នេះ​ចាប់​តាំងពី​បើក​ដំណើរការ​កាលណា គឺ​ស្វាគមន៍​ភ្ញៀវ​មិន​រើសមុខ ទាំង​ខ្មែរ ទាំង​បរទេស ព្រោះ​សម័យ​នេះ​បើ​រង់ចាំ​តែ​ជនជាតិ​វៀតណាម​ចូល​លេង​ល្បែង​នោះ ពិតជា​ក្ស័យធន​មិន​ខាន ហើយ​ក៏​គ្មាន​ប្រាក់​ឯណា​បើក​ឲ្យ​បុគ្គលិក​នោះ ណាមួយ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ កាស៊ីណូ​និមួយៗ​ស្ថិត​ក្នុង​ច្រកទ្វារព្រំដែន​អន្តរជាតិ​ព្រែក​ចាក ត្រូវ​ពឹងផ្អែក​មកលើ​ភ្ញៀវ​ជា​ពលរដ្ឋ​ខ្មែរ​ច្រើនជាង​ជនជាតិ​វៀតណាម ព្រោះ​ដឹង​ស្រាប់​ហើយ​ក្នុង​ចំណោម​ភ្ញៀវ​លេងល្បែង​១០០​នាក់ គឺ​មាន​ជនបរទេស​យ៉ាងហោច​ណាស់​ត្រឹម​២០​នាក់​ប៉ុណ្ណោះ ក្រៅពី​នោះ​សុទ្ធតែ​ពលរដ្ឋ​កម្ពុជា ដែល​រស់នៅ​ក្នុង​តំបន់ និង​មួយ​ផ្នែក​មកពី​បណ្តា​ខេត្ត​មួយចំនួន​ផង​ដែរ​។​

​ទាក់ទិន​នឹង​ពាក្យរិះគន់​ពី​ករណី​ពលេដ្ឋ​ខ្មែរ​ចូល​លេង​ក្នុង​កាស៊ីណូ ដឺ វី​មាណ នេះដែរ លោក​ជុំ ប៊ុណ្ណ​រ័ត្ន នាយ​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ព្រែក​ចាក បាន​ប្រាប់​អ្នកយក​ព័ត៌មាន តាម​ទូរស័ព្ទ នៅ​រសៀល​ថ្ងៃ​ទី​១៣​ខែ​ធ្នូ ឆ្នាំ​២០១៧​នេះ​ថា​៖ កន្លងមក​ពិតជា​លេចឮ​ពលរដ្ឋ​ខ្មែរ​ចូល​លេង​ក្នុង​កាស៊ីណូ ដឺ វី​មាណ THE VIMARN​ប្រាកដ​មែន ប៉ុន្តែ​មាន​តិចតួច​ទេ​។​លោក​បាន​បញ្ជាក់ថា កាល​ដែល​ពលរដ្ឋ​ខ្មែរ​ចូល​លេង គឺ​ដោយសារ​កាស៊ីណូ​នេះ​មាន​សង្វៀន​ជល់​មាន់ ទើប​ពួកគាត់​ភាគច្រើន ដែល​ញៀន​នឹង​ល្បែង​ប្រភេទ​នេះ នាំគ្នា​សម្រុក​ទៅ​ភ្នាល់​សប្បាយ​ម្តងម្កាល​ប៉ុណ្ណោះ​៕

prkchak07 prkchak04 prkchak03

Filed in: ខេត្តកំពត, ព័ត៌មានជាតិ, ព័ត៌មានថ្មី